ហេតុអ្វី​បានជា​នាង​ខ្ញុំ​នឹក​ដល់​សង្សារ​ចាស់​នៅពេល​មានអីៗ​ជាមួយ​សង្សារ​ថ្មី ?​

Sanofi

សំណួរ ៖ នាង​ខ្ញុំ​ទើបតែ​បែក​ពី​សង្សារ​ចាស់​ ហើយ​មក​មាន​សង្សារ​ថ្មី​ម្នាក់ទៀត ។ សង្សារ​ថ្មី​នេះ​យើង​បាន​ឈានដល់​ការរួមរ័ក​ជា​ញឹកញាប់ ។ ទោះ​ជាមាន​សង្សារ​ថ្មី​នេះ​ក៏ដោយ ប៉ុន្តែ​នាង​ខ្ញុំ​ចេះតែ​ឆ្ងល់​ខ្លួនឯង​ថា នៅ​រៀង​រាល់ពេល​រួមភេទ​ជាមួយគ្នា​អារម្មណ៍​តែង​នឹក​ស្រមៃ​ដល់​សង្សារ​ចាស់​ដែល​ធ្លាប់​រួមភេទ​ជាមួយគ្នា​ជានិច្ច ។ ថ្ងៃ​ខ្លះ​ពេលដែល​រួមភេទ​ជាមួយគ្នា បើ​មិនមាន​អារម្មណ៍​នឹក​ដល់​សង្សារ​ចាស់​ទេនោះ ក៏​មិនសូវមាន​អារម្មណ៍​ផ្លូវភេទ​ដែរ ។

នាង​ខ្ញុំ​ចង់​សួរថា ការដែល​នឹក​ដល់​សង្សារ​ចាស់ តើ​មកពី​នាង​ខ្ញុំ​នៅតែមាន​អារម្មណ៍​ស្រឡាញ់​គាត់​ឬ​យ៉ាណា ? សុំ​បញ្ជាក់ថា ការដែល​មានការ​បែកបាក់​ពី​សង្សារ​ចាស់​ដោយសារតែ​នាង​ខ្ញុំ​បាន​ទាក់ទង​ជាមួយ​សង្សារ​ថ្មី​នេះឯង ។ តើ​មូល​ហេតុអ្វី​បានជា​នាង​ខ្ញុំ​នឹក​ដល់​សង្សារ​ចាស់​ពេល​រួមភេទ​បែបនេះ ?

​ចម្លើយ ៖ រឿងនេះ​អាច​ផ្តើមចេញ​មកពី​ការចូល​ចិត្ត​លើ​អ្វីមួយ​រវាង​សង្សារ​ចាស់ និង សង្សារ​ថ្មី ប៉ុន្តែ​បើ​និយាយ​ពី​ចិត្តគំនិត និង អារម្មណ៍​របស់​អ្នក សង្សារ​ថ្មី​អាចមាន​អ្វី​លើស​សង្សារ​ចាស់​ហើយ ទើប​អ្នក​ងាក​មករក​សង្សារ​ថ្មី ។ ទោះបីយ៉ាងណា​ក្នុង​អារម្មណ៍​របស់​អ្នក​អាច​ចូលចិត្ត​អ្វី​ម្យ៉ាង​ម្នាក់​រវាង​សង្សារ​ទាំង​មុន និង ក្រោយនេះ ។

ចំពោះ​រឿង​សិច​វិញ សង្សារ​ចាស់​អាចមាន​អ្វី​ស៊ីចង្វាក់​ជាមួយ​អ្នក​ជាង​សង្សារ​ថ្មី ឬ គេ​អាចមាន​លក្ខណៈពិសេស​ដែល​ធ្វើឱ្យ​អ្នក​ពេញចិត្ត ពិសេស​បើ​សង្សារ​ចាស់​ជា​មនុស្ស​ទី ១ របស់​អ្នកផង ទើប​ធ្វើឱ្យ​អ្នក​តែងមាន​អារម្មណ៍​ទៅរក​គេ ហើយ​កើត​នូវ​អារម្មណ៍​ចង់​រួមភេទ​កាន់តែខ្លាំង ។​

បើ​ចង់​ដោះស្រាយ​និស្ស័យ​បែបនេះ​មិន​ពិបាក​ទេ គ្រាន់តែ​អ្នកចេះ​ស្រាវជ្រាវ​ស្នៀត​ថ្មីៗ និង ប្លែកៗ​ឱ្យបាន​ញឹកញាប់​ក្នុងការ​រួមភេទ មិនយូរ​ទេ​អ្នកនឹង​ភ្លេច​សង្សារ​ចាស់​ពី​អារម្មណ៍​ដោយ​មិនដឹង​ខ្លួន​ជាក់​ជាពុំខាន ៕

Related