ប្តូរ​ពី​បទ​”​ហ៊ុន​ សែន​ អើយ​ ចុះ​ចេញ​ទៅ​”​ ជា​បទ​”​កឹ​ម​ សុខា​ អើយ​ ចុះ​ចេញ​ទៅ​”​ ក្លាយ​មាន​ហិង្សា​របួស​អ្នកតំណាង​រាស្ត្រ​

​មុន​ពេល​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ចំនួន​៥៥​នាក់​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ និង​ខណៈ​ពេល​រដ្ឋសភា​ជាប់​ឈ្មោះ​ជា​ "​សភា​មិន​គ្រប់ទឹក​"​ នៅឡើយ​នោះ​ (​មាន​តែ​តំណាងរាស្ត្រ​ចំនួន​៦៨​នក់​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា​សរុប​ចំនួន​១២៣)​ គឺ​គេ​ធ្លាប់​ឮ​ពាក្យ​ទាមទារ​យ៉ាង​ល្បី​រន្ទឺ​ពី​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ និង​នៅ​តាម​ដងផ្លូវ​សាធារណៈ​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​ថា​ "​ហ៊ុន​ សែន​ អើយ​ ចុះ​ចេញ​ទៅ​"​ ។​ ប៉ុន្តែ​ក្រុម​បាតុករ​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ បង្ក​ឲ្យ​អ្នកតំណាង​រាស្ត្រ​ណា​ម្នាក់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​រង​របួស​ស្នាម​អ្វី​ឡើយ​ ។​

​បន្ទាប់​មក​ នៅ​ពេល​ក្រុម​បាតុករ​ប្រចាំការ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ត្រូវ​បាន​បង្ក្រាប​ទាំងស្រុង​ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​ពេល​បេក្ខជន​តំណាង​រា​ស្ង្រ​ជាប់​ឆ្នោត​ទាំង​៥៥​នាក់​ មក​ពី​គណបក្ស​ស​ង្រោះ​ជាតិ​ ព្រមព្រៀង​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​នោះ​ គឺ​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ក៏​ទទួល​បាន​មុខ​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ នីតិកាល​ទី​៥​ ។​ សំឡេង​ទាមទារ​ "​ហ៊ុន​ សែន​ អើយ​ ចុះ​ចេញ​ទៅ​"​ ក៏​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ និង​ក៏​លេច​ចេញ​វប្បធម៌​មួយ​ថ្មី​ គឺ​ "​វប្បធម៌​សន្ទនា​"​ ។​

​ឥឡូវ​ នៅ​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រដាប់​ដោយ​វិទ្យុទាក់ទង​ដែល​អះអាង​ថា​ ជា​បាតុករ​អហិង្សា​នោះ​ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​គ្មាន​ការ​រារាំង​ ឬ​បង្ក្រាប​ពី​អាជ្ញាធរ​ បញ្ចេញ​សំឡេង​ទាមទារ​ "​កឹ​ម​ សុខា​ អើយ​ ចុះ​ចេញ​ទៅ​"​វិញ​ ។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ គឺ​សកម្មភាព​បាតុកម្ម​របស់​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ពោរពេញ​ទៅ​ដោយ​អំពើ​ហិង្សា​ បង្ក​ឲ្យ​មាន​រង​របួស​ធ្ងន់ធ្ងរ​ដល់​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់​ រួម​មាន​ ឯកឧត្តម​ ញ៉​យ​ ចំរើន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ឯកឧត្តម​ គង់​ សភា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ រូបភាព​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ទៅ​លើ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បែប​នេះ​ គឺ​ធ្វើ​ឲ្យ​"​វប្បធម៌​សន្ទនា​"​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​ប្រធាន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ជា​ប្រធាន​ លែង​មាន​ប្រសិទ្ធភាព​ ឬ​សុខដុមរមនា​ជាមួយ​គ្នា​ទៀត​ហើយ​ ឬ​អាច​និយាយ​បាន​ថា​ "​អត់​ន័យ​"​ ៕​

ប្តូរ​ពី​បទ​”​ហ៊ុន​ សែន​ អើយ​ ចុះ​ចេញ​ទៅ​”​ ជា​បទ​”​កឹ​ម​ សុខា​ អើយ​ ចុះ​ចេញ​ទៅ​”​ ក្លាយ​មាន​ហិង្សា​របួស​អ្នកតំណាង​រាស្ត្រ​ ប្តូរ​ពី​បទ​”​ហ៊ុន​ សែន​ អើយ​ ចុះ​ចេញ​ទៅ​”​ ជា​បទ​”​កឹ​ម​ សុខា​ អើយ​ ចុះ​ចេញ​ទៅ​”​ ក្លាយ​មាន​ហិង្សា​របួស​អ្នកតំណាង​រាស្ត្រ​ប្តូរ​ពី​បទ​”​ហ៊ុន​ សែន​ អើយ​ ចុះ​ចេញ​ទៅ​”​ ជា​បទ​”​កឹ​ម​ សុខា​ អើយ​ ចុះ​ចេញ​ទៅ​”​ ក្លាយ​មាន​ហិង្សា​របួស​អ្នកតំណាង​រាស្ត្រ​ប្តូរ​ពី​បទ​”​ហ៊ុន​ សែន​ អើយ​ ចុះ​ចេញ​ទៅ​”​ ជា​បទ​”​កឹ​ម​ សុខា​ អើយ​ ចុះ​ចេញ​ទៅ​”​ ក្លាយ​មាន​ហិង្សា​របួស​អ្នកតំណាង​រាស្ត្រ​