របរ​លក់​អា​ពីង​របស់​អ្នក​ស្គន់

របរ​លក់​អា​ពីង​របស់​អ្នក​ស្គន់

របរ​លក់​អា​ពីង​របស់​អ្នក​ស្គន់

 

បើ​អ្នក​ទាំងអស់​គ្នា​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៧ ត្រង់​ចំណត​ឡាន​ស្គន់ ប្រិយមិត្ត​ប្រហែលជា​បាន​ឃើញ អ្នកលក់​នំចំណី នាំគ្នា​រត់​ប្រញាយ​តម្រង់​មក​រក​អ្នកដំណើរ ពេល​មាន​ឡាន​ឈប់​ម្ដងៗ ហើយ​មាន​អ្នកខ្លះ ដើរ​តាម​អ្នកដំណើរ​រួច​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​គេ​ជួយ​ទិញ។

 

ដៃ​ម្ខាង​កំពង់​ទ្រ​ថាស​ដែល​ពេញ​ដោយ​អា​ពីង ឯ​ដៃ​ម្ខាង​ទៀត​កំពង់​កាន់​ធុង​មួយ តែ​មិនមែន​ដាក់​ទឹក​ គឺ​សម្រាប់​ដាក់​អា​ពីង​រស់។ ជឿន ស៊ន់​ ជា​អ្នកភូមិ​ឈើទាល ស្ថិត​ក្នុង​ឃុំ​ឈើទាល ស្រុក​ជើងព្រៃ នៃ​ខេត្ត​កំពង់ចាម គឺជា ​អ្នកលក់​អា​ពីង​នៅ​អាហារ​ដ្ឋា​ន ៨៨ និង​តំបន់​ក្បែរៗនេះ បាន​ប្រាប់​ភ្នាក់ងារ Sabay ថា គាត់​បាន​ប្រកប​របរ​លក់​អា​ពីង​តាំងតែ​ពី​ក្មេង​មក​ម្ល៉េះ រហូត​មកដល់​ពេលនេះ​គឺ​មាន​រយៈពេល១០ឆ្នាំ​ហើយ ។ ជា​រៀងរាល់ថ្ងៃ​គាត់​ដើរ​លក់​អា​ពីង​តាំងពី​ម៉ោង ៨ ព្រឹក រហូតដល់​ម៉ោង ៦ ល្ងាច ទើប​ឈប់។

 
របរ​លក់​អា​ពីង​របស់​អ្នក​ស្គន់

 

របរ​លក់​អា​ពីង​របស់​អ្នក​ស្គន់

 

ស្ត្រី​អ្នកលក់​អា​ពីង​ខាង​លើ​នេះ​បន្ត​ថា អា​ពីង​មិនមែន​គ្រាន់តែ​តែ​ជា​អាហារ​ហូប​លេង​ទេ តែ​វា​នៅ​អាច​ជា​ឱសថ​ព្យាបាល​រោគ​ផង​ដែរ។ គាត់​លក់​អា​ពីង​បំពង​ផង និង​ អា​ពីង​រស់​ផង។ អា​ពីង​រស់​គេ​យក​ទៅ​ត្រាំ​ស្រា ធ្វើជា​ថ្នាំ​សម្រាប់​ព្យាបាល​អា​ការៈ​ឈឺ​ខ្នង ឈឺ​ចង្កេះ ក្អក ហឺត​ជាដើម ឯ​អា​ពីង​ឆ្អិន​វិញ គេ​បរិភោគ​ទាំងអស់​ជាពិសេស​កុំ​បោះចោល​គូថ​អា​ពីង​ហ្នឹង ព្រោះ​វា​អាច​ជួយ​ព្យាបាល​ជំងឺ​បាន ដោយសារ​អា​ពីង​វា​ស៊ី​ប្រទាល។ បានជា​គាត់​ប្រាប់​យ៉ាង​នេះ ព្រោះ​កន្លងមក គាត់​ឃើញ​មាន​អ្នកដំណើរ​ខ្លះ​បោះ​គូថ​វា​ចោល​គួរ​ឲ្យ​ស្ដាយ ។

 

គាត់​បន្ថែម​ថា គាត់​មិនបាន​ទៅ​រក​អា​ពីង​ដោយ​ខ្លួនឯង​ទេ គឺ​គាត់​ទិញ​គេ​ពី​ខេត្ត​កំពង់ធំ។ គាត់​ទិញ​យក​មកពី​គេ​ទាំង​រស់ បាន​យក​មក​ចម្អិន​ខ្លួនឯង ដោយ​ចំណាយ​ពេល​ប្រហែល ១ ម៉ោង ដើម្បី​បំពង​ម្តង។

 
“បើ​ថ្ងៃ​ណា​លក់ដាច់​ប្រហែលជា ២០០ ទៅ ២៥០ ក្បាល ជួនកាល​លក់​អត់​ដាច់​បានតែ ១០០ ក្បាល​ក៏​មាន​ដែរ។ ស៊ន់​ បន្តទៀត ថា គាត់​មិន​លក់​អា​ពីង​តែ​ម្យ៉ាង​ទេ បើ​ថ្ងៃ​ណា​អត់​មាន​អា​ពីង​លក់ គាត់​ប្ដូរ​ទៅ​លក់​ចង្រិត ឬ​ដឹកដឿ​វិញ ។ គាត់​ប្រក​បរបរ​នេះ​រាល់ថ្ងៃ ដល់​រដូវ​ធ្វើស្រែ​ផ្អាក​លក់​មួយ​រយៈ​ទៅ​ធ្វើ​ស្រែ ព្រោះ​មុខរបរ​នេះ​គ្មាន​ម៉ូយ​ណា​មក​ទិញ​ប្រចាំ ខ្លាច​ដាច់​ម៉ូយ​នោះទេ៕
អត្ថបទ៖ ឡុ​ច គីម​សាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-ទូរសព្ទ៖ 012 567 8 82
-អ៊ីមែល៖ [email protected]

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!