សង្ឃឹមថានឹងមានកីឡាករ-ការិនីប្រមាន២០០នាក់ចូលរួមប្រកួត

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ដែល​គេ​ប្រសិទ្ធិ​នាម​ថា​Korean Ambassador’s Cup Taekwondo Competition Best of The Best 2023 នឹងមាន​អ្នកចូលរួម​ប្រកួត​២០០​នាក់។

​    ​លោក Choi Yong Sok ដែលជា​គ្រូបង្វឹក​កីឡា​ជម្រើសជាតិ​កម្ពុជា​បានរួម​ជាមួយ​សហព័ន្ធ​បង្កើត​នូ​ ព្រឹត្តិ​ការណ៍​មួយ​ដែលមាន​ឈ្មោះថា Taekwondo Hope 2023 ។ ព្រឹត្តិការណ៍​នេះ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង​ និង ខេត្តសៀមរាប ។​

​    ​កីឡាករ​-​កីឡាការិនី​ដែល​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​គឺ​ ត្រូវតែ​ស្ថិតក្នុង​ប្រភេទ​អាយុ​ក្រោម​១២​ឆ្នាំ អាយុ​ក្រោម​១៤​ឆ្នាំ និង ក្រោម​១៧​ឆ្នាំ ។​ពួកគេ​ត្រូវតែ​ជា​កីឡាករ ឬ កីឡាការិនី​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ២ របស់​ក្លឹប ។​ពួកគេ​នឹងត្រូវ​ជ្រើសរើស​មក​ហាត់​រួមគ្នា​នៅ​ចុង​សប្ដាហ៍​ហើយ​ក្នុង​មួយខែ ឬ ៣ ខែម្ដង​ពួកគេ​ត្រូវ​ប្រកួត​គ្នា​ ដើម្បី​រក​អ្នកខ្លាំង​ក្នុងចំណោម​អ្នកខ្លាំង ។​

​    ​សម្រាប់​ព្រឹត្តិការណ៍ Korean Ambassador’s Taekwondo Copetition (Best of the Best)​នេះ​អ្នក​ចូលរួម​ប្រកួត​សុទ្ធតែ​អ្នកខ្លាំង​ដែល​បាន​ចូលរួម​ហ្វឹកហាត់ ​ក្នុង​ព្រឹត្តិការណ៍ Taekwondo Hope 2023 ទាំងអស់ ។​

​    ​គ្រូបង្វឹក​រូបនេះ​កំពុង​សម្លឹង​ទៅរក MOU ជាមួយ​ក្រសួង​អប់រំ​យុវជន និង កីឡា​ដើម្បី​បាន​ថវិកា​ខ្លះ​សម្រាប់​ចិញ្ចឹម​កីឡាករ​-​កីឡាការិនី​ដែល​ ជ្រើសរើស​បាន​ពី​ព្រឹត្តិការណ៍ Korean Ambassador’s Taekwondo Copetitionនេះ ។​

​    ​លោក​បន្តថា​សហព័ន្ធ នឹង​ខិតខំ​រកលុយ​ខ្លួនឯង​ខ្លះ និង រក​ជំនួយ​ពី​អាជីវករ​កូ​រេ​ខ្លះ​សម្រាប់​ចិញ្ចឹម​កីឡាករ​-​កីឡា​ការិនី​ ខ្លាំងៗ​ដែល​ជ្រើសរើស​បានមក​នេះ​ទុក​សម្រាប់ SEA Games ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ។​

​    ​គួរ​បញ្ជាក់ថា​កន្លងមក​នេះ​លោក Choi Yong Sok បាន​លះ​បង់លុយ​រង្វាន់​ចំនួន​១៦​លាន​រៀល​ដែល​រាជ​រដ្ឋា​ភិ​បាល​ឲ្យ​លោក​ ក្នុង​ថា​នៈ​លោក​ដឹកនាំ​សិស្ស​ឲ្យ​ដណ្ដើមបាន​មេដាយសំរិទ្ធ​ពី SEA Games ។​