គូស្នេហ៍​មួយ​គូ បាន​ស្រលាញ់​គ្នា​ឈាន​ដល់​ថ្ងៃ​រៀបការ​ ដោយ​សារតែស្លាក​​លេខ​ឡាន


គូស្នេហ៍​មួយ​គូ បាន​ស្រលាញ់​គ្នា​ឈាន​ដល់​ថ្ងៃ​រៀបការ​ ដោយ​សារតែស្លាក​​លេខ​ឡាន

គូស្រករ​ភាគ​ច្រើន​បាន​រៀប​ការ​​ក្រោយ​​ស្រលាញ់​គ្នា​ជា​យូរ​​តាំង​ពី​ក្មេង រៀន​ ឬធ្វើការ​ជា​មួយ​គ្នា ជួប​គ្នា​ដោយ​ចៃដន្យ ឬ​​តាម​ចាស់​ទុំ​ធ្វើ​ការ​ណែនាំ​ជា​ដើម។ ​ដោយ​ឡែក​សម្រាប់​គូ​ស្នេហ៍​​ហ្វីលីពីន​មួយ​គូ​នេះ​វិញ​ បាន​ជួប​គ្នា​ចៃដន្យ​ និង​បង្កើត​ជា​គ្រួសារ​​ដោយ​សារ​​​​តែ​ការ​ធ្វើ​​ស្លាក​លេខ​ឡាន។

 

គូស្នេហ៍​មួយ​គូ បាន​ស្រលាញ់​គ្នា​ឈាន​ដល់​ថ្ងៃ​រៀបការ​ ដោយ​សារតែស្លាក​​លេខ​ឡាន
 

គូ​ស្នេហ៍​នេះ​ គឺ​លោក​ Christian Bacani និង អ្នក​នាង Tway Ocampo មក​ដល់​ពេល​នេះ​មាន​​ចំណង​ដៃ​ជា​កូន​ប្រុស​​មួយ​ទៅ​ហើយ។ ប៉ុន្តែ​ពួក​គេ​បាន​រំលឹក​​ឡើង​វិញ​​អំពី​រឿង​ស្នេហា​រវាង​ពួក​គេ​ទាំង​ពីរ​ក្នុង​ថ្ងៃ​រំលឹក​ខួប​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ដែល​ខ្លឹម​សារ​​ដូច​ខាង​ក្រោម៖

​​​លោក​ Christian Bacani បាន​ធ្វើ​ការ​ក្នុង​​ក្រុមហ៊ុន​​វិស័យ​ឧស្សាហកម្ម​​​ព័ត៌មាន​វិទ្យា​មួយ​ ចំណែក​ឯ​កញ្ញា Tway Ocampo ក៏​ធ្វើ​ការ​ផ្នែក​ IT នេះ​ដែរ។ Christian ​មាន​វ័យ​ជិត​៣០​ឆ្នាំ​ និង​ជា​ម្ចាស់​ឡាន​ម៉ាក Toyota Vios ពណ៌​ខ្មៅ ហើយ​កញ្ញា​ Tway ក៏​មាន​អាយុ​ជិត​៣០​ឆ្នាំ​​ដែរ និង​ជា​ម្ចាស់​ឡាន​ Honda Civic ពណ៌​ប្រាក់​ថ្មី​មួយ​គ្រឿង។ ក្នុង​ឆ្នាំ​២០១២​ ក្រុមហ៊ុន​​ IT មួយ​បាន​​ជួល​អ្នក​ទាំង​ពីរ​មក​ធ្វើ​ការ​ដោយ​ចៃដន្យ ហើយ​ទាំង​ពីរ​នាក់​ក៏​​បាន​មក​ធ្វើ​​ការ​ជា​មួយ​គ្នា​ក្នុង​តំណែង​ជា​​ប្រធាន​​​ផ្នែក។

 

គូស្នេហ៍​មួយ​គូ បាន​ស្រលាញ់​គ្នា​ឈាន​ដល់​ថ្ងៃ​រៀបការ​ ដោយ​សារតែស្លាក​​លេខ​ឡាន
 

អ្វី​ដែល​គួរ​​ឲ្យ​ចម្លែក​នោះ​គឺ​ការ​ជួប​គ្នា​ដោយ​​ចៃដន្យ​​នោះ​មិន​មែន​​​ជា​លើក​ទី​មួយ​ទេ ​សម្រាប់​ពួក​គេ​ទាំង​ពីរ​ ព្រោះ​ថា​​កាល​ពី​ឆ្នាំ​២០០៧ ពួក​បាន​ទិញ​ឡាន​​ក្នុង​​ខែ​​ឆ្នាំ​ជា​មួយ​គ្នា ចំណែក​​ការ​ធ្វើ​​​​​​​ស្លាក​លេខ​ឡាន​ ក៏​បាន​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​ជួប​គ្នា​ដោយ​ឈរ​​ក្នុង​ជួរ​រង់​ចាំ​​ចុះ​បញ្ជី​ធ្វើ​​​ស្លាក​​លេខ​នោះ។ ​​ស្លាក​លេខ​ឡាន​របស់​ Tway  គឺ ZMK 513 រី​ឯ​លោក​​ Christian គឺ​មាន​ផ្លាក​លេខ​ឡាន ZMK 514 ។
ភាព​ចៃដន្យ​ម្ដង​ហើយ​ម្ដង​ទៀត ទាំង​​ស្លាក​​លេខ​ឡាន​ក៏ជាប់​គ្នា​ ទាំង​ធ្វើ​ការ​មុខ​តំណែង​ និង​វិស័យ​ដូច​គ្នា ​​បម្រើ​ការងារ​ក៏​នៅ​ក្នុង​ក្រុមហ៊ុន​ជា​មួយ​គ្នា​ទៀត​នោះ…. ចំណង​ស្នេហ៍​ក៏​​កាន់​តែ​រឹង​មាំ​ឡើង​​ និង​​​ជំរុញ​ចិត្ត​ធ្វើ​ឲ្យ Christian ហ៊ាន​ស្នើ​សុំ​ Tway​ ​ណាត់​ជួប​គ្នា​ក្នុង​បរិយាកាស​រ៉ូម៉ែនទិក​មួយ…។

 

គូស្នេហ៍​មួយ​គូ បាន​ស្រលាញ់​គ្នា​ឈាន​ដល់​ថ្ងៃ​រៀបការ​ ដោយ​សារតែស្លាក​​លេខ​ឡាន
 

កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ​ ពួក​គេ​ទាំង​ពីរ​​បាន​រៀប​ការ​​ ហើយ​អ្វី​ដែល​ពួក​គេ​មិន​អាច​បំភ្លេច​បាន​នៃ​ការ​ជួប​គ្នា​ដំបូង​នោះ​គឺ​ការ​ទៅ​ធ្វើ​​ស្លាក​លេខ​ឡាន​នោះ​ឯង​​​​​។ ក្នុង​ថ្ងៃ​​រៀប​ការ​ និង​ខួប​អាពាហ៍ពិពាហ៍​​ អ្នក​ទាំង​ពីរ​ក៏​បាន​ដាក់​រូប​ភាព​ស្លាក​​លេខ​ក្នុង​ពិធី​ជប់លៀង​នៃ​ថ្ងៃ​មង្គល​ផង​ដែរ៕

 

គូស្នេហ៍​មួយ​គូ បាន​ស្រលាញ់​គ្នា​ឈាន​ដល់​ថ្ងៃ​រៀបការ​ ដោយ​សារតែស្លាក​​លេខ​ឡាន
 

ចុចអាន៖ ទីក្រុង​ល្បី​​ទាំង​១០​សម្បូរ​អ្នក​នៅ​លីវ​ ដែល​​​អាច​ឲ្យ​​អ្នក​​អត់គូ​ងាយ​ស្រួល​ស្វែង​រកគូស្នេហ៍

ចុចអាន៖ ក្មេង​ស្រី​តូច​​ព្យាយាម​ពន្យល់​​ម្ដាយ​​​​ឲ្យ​ត្រូវរ៉ូវ​ជា​មួយ​ឪពុក​​ក្រោយ​​​​លែងលះ​​​ រហូត​ទប់​ទឹក​ភ្នែក​ពុំ​បាន

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ elitereaders