រឿង​អស្ចារ្យ​១០​យ៉ាង ​​របស់​ Suarez ក្រោយ​​​ចូល​លេង​ឲ្យ​ Barca ​​បាន​១​ឆ្នាំ

រឿង​អស្ចារ្យ​១០​យ៉ាង ​​របស់​ Suarez ក្រោយ​​​ចូល​លេង​ឲ្យ​ Barca ​​បាន​១​ឆ្នាំ

កាល​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៤ Luis Suarez បាន​​បង្ហាញ​ខ្លួន​​ចូល​លេង​ឲ្យ​ក្រុម​ Barcelona លើក​ដំបូង បន្ទាប់​ពី​ការ​ពិន័យ​ កាល​ខាំ​ដៃ​គេ​នៅ​ World Cup បញ្ចប់។​ ១​ឆ្នាំ​កន្លង​ទៅ​នេះ កីឡាករ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ ស៊ុត​ឲ្យ​អ្នក​មាន​បុណ្យ​បាន​៣៥​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​៥៦​ប្រកួត និង​ឈ្នះ​ពាន​រង្វាន់​៤ ​រួម​មាន​ La Liga, UEFA Champions League, Copa del Rey និង​ UEFA Super Cup។

 

រឿង​អស្ចារ្យ​១០​យ៉ាង ​​របស់​ Suarez ក្រោយ​​​ចូល​លេង​ឲ្យ​ Barca ​​បាន​១​ឆ្នាំ

 

ខាង​ក្រោម​នេះ គឺ​ជា​រឿង​អស្ចារ្យ​១០​យ៉ាង​ របស់​អតីត​តារា​ឆ្នើម​ក្រុម​ Liverpool រូប​នេះ បន្ទាប់​ពី​​លេង​ឲ្យ​ Barca រយៈពេល​១​ឆ្នាំ៖

 

១. បង្ហាញ​ខ្លួន​ដំបូង​នៅ​កីឡដ្ឋាន Santiago Bernabéu (២៥/១០/១៤)៖

 

រឿង​អស្ចារ្យ​១០​យ៉ាង ​​របស់​ Suarez ក្រោយ​​​ចូល​លេង​ឲ្យ​ Barca ​​បាន​១​ឆ្នាំ

 

​ក្រោយ​​ការ​ពិន័យ​របស់​ FIFA បញ្ចប់​ ប្រកួត​ដំបូង​របស់​ Suarez គឺ​ប៉ះ​ Real Madrid ក្នុង​​ជំនួប​ Clásico ខណៈ​ដែល​​រូប​គេ Assist ឲ្យ​ Neymar ស៊ុត​ចូល​១​គ្រាប់​នាំ​មុខ ១-០ តែ​ត្រូវ​ Real វាយ​បក​៣​គ្រាប់​វិញ​  ធ្វើ​ឲ្យ​​អ្នក​មាន​បុណ្យ​ចាញ់ ៣-១។ Suarez លេង​បាន​៧០​នាទី។

 

២. ស៊ុត​គ្រាប់​ដំបូង​ប៉ះ​ Nicosia (២៥/១១/១៤)៖

 

រឿង​អស្ចារ្យ​១០​យ៉ាង ​​របស់​ Suarez ក្រោយ​​​ចូល​លេង​ឲ្យ​ Barca ​​បាន​១​ឆ្នាំ

 

រយៈពេល​១​ខែ​បន្ទាប់​ពី​ចូល​លេង​ Suarez ស៊ុត​គ្រាប់​ដំបូង​ឲ្យ​ Barca ពេល​ប៉ះ​ APOEL Nicosia ​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​​តាម​ពូល។ Suarez ជា​អ្នក​ស៊ុត​គ្រាប់​ដំបូង និង​ជួយ​ឲ្យ​អ្នក​មាន​បុណ្យ ឈ្នះ​ ៤-០។

 

៣. រូបភាព​មិន​អាច​បំភ្លេច​បាន (១១/០១/១៥)៖

 

រឿង​អស្ចារ្យ​១០​យ៉ាង ​​របស់​ Suarez ក្រោយ​​​ចូល​លេង​ឲ្យ​ Barca ​​បាន​១​ឆ្នាំ

 

ការ​លេង​សហការ​គ្នា​យ៉ាង​ល្អ របស់​ Suarez, Neymar និង​ Lionel Messi បាន​ជួយ​ឲ្យ​ Barca យក​ឈ្នះ​លើ​ Atlético Madrid ៣-១ ក្នុង​ការ​ប្រកួត​លីក ខណៈ​ដែល​ពួកគេ​ទាំង​៣​នាក់ រត់​អបអរ​កៀក​ស្មា​គ្នា​យ៉ាង​រីករាយ។ ​តារា​ឆ្នើម​ទាំង​៣​នាក់​នេះ ស៊ុត​សរុប​១២២​គ្រាប់​ជាប់​កំណត់ត្រា កាល​រដូវ​កាល​២០១៤/១៥។

 

៤. ​ស៊ុត​ក្បាច់​កន្ត្រៃ​ហោះ​កាល​ប៉ះ​ Levante (១៥/០២/១៥)៖

 

រឿង​អស្ចារ្យ​១០​យ៉ាង ​​របស់​ Suarez ក្រោយ​​​ចូល​លេង​ឲ្យ​ Barca ​​បាន​១​ឆ្នាំ

 

គ្រាប់​បាល់​ដ៏​អស្ចារ្យ​ក្បាច់​កន្ត្រៃ​ហោះ​របស់​ Suarez ដែល​​គេ​ចាត់​ទុក​ថា​ ជា​គ្រាប់​បាល​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ Barcelona នោះ​ កើត​ឡើង​នៅ​នាទី​៧២ ក្នុង​ការ​ប្រកួត​លីក​ La Liga ​សប្ដាហ៍​ទី២៣ ទល់​នឹង​ Levante និង​ជា​គ្រាប់​ជ័យ​ជម្នះ​ទី​៥ របស់​ Barca នៅ​កីឡដ្ឋាន Camp Nou។

 

​៥. ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ Clásico (២២/០៣/១៥)៖

 

រឿង​អស្ចារ្យ​១០​យ៉ាង ​​របស់​ Suarez ក្រោយ​​​ចូល​លេង​ឲ្យ​ Barca ​​បាន​១​ឆ្នាំ

 

Suarez ស៊ុត​គ្រាប់​ជ័យ​ជម្នះ​នៅ​នាទី​៥៤ ជួយ​ Barca ឈ្នះ​ Real Madrid ២-១ នៅ​ Camp Nou ​បន្ទាប់​ពី​ការ​បញ្ជូន​ដ៏​ល្អ​ពី​ Dani Alves។

 

៦. ស៊ុត​បំបាក់​ PSG នៅ​ Parc des Princes (១៦/០៤/១៥)៖

 

រឿង​អស្ចារ្យ​១០​យ៉ាង ​​របស់​ Suarez ក្រោយ​​​ចូល​លេង​ឲ្យ​ Barca ​​បាន​១​ឆ្នាំ

 

រឿង​អស្ចារ្យ​របស់​ Suarez ដែល​មិន​អាច​បំភ្លេច​បាន​មួយ​នោះ គឺ​ការ​ស៊ុត​ PSG ២​គ្រាប់​នៅ​នាទី​៦៧ និង​៧៩ ​​ជួយ​ឲ្យ​ Barca ឈ្នះ​ ៣-១ ក្នុង​ការ​ប្រកួត​ UEFA Champions League ជើង​ទី​១ ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

 

៧. ស៊ុត​ហ៊ែតទ្រីក​លើក​ដំបូង (០៥/០២/១៥)៖

 

រឿង​អស្ចារ្យ​១០​យ៉ាង ​​របស់​ Suarez ក្រោយ​​​ចូល​លេង​ឲ្យ​ Barca ​​បាន​១​ឆ្នាំ

 

ហ៊ែតទ្រីក​​លើក​ដំបូង​របស់​ Suarez កើត​ឡើង​តាំង​ពី​រដូវ​កាល​មុន​ កាល​ប៉ះ​ Córdoba ​ដែល​ Barca​ ឈ្នះ​ ៨-០ ហើយ​ក៏​ជា​ការ​ស៊ុត​ហ៊ែតទ្រីក​តែ​១​ដង​គត់ ​របស់​កីឡាករ​រូប​នេះ​ដែរ។

 

​៨. ស៊ុត​គ្រាប់​នៅ​​ពាន​កំពូល​អឺរ៉ុប វគ្គ​ផ្ដាច់ព្រ័ត្រ (០៦/០៦/១៥)៖

 

រឿង​អស្ចារ្យ​១០​យ៉ាង ​​របស់​ Suarez ក្រោយ​​​ចូល​លេង​ឲ្យ​ Barca ​​បាន​១​ឆ្នាំ

 

Suarez ​បាន​ក្លាយ​ជា​កីឡាករ​ម្នាក់ ដែល​ជួយ​បង្កើត​ប្រវត្តិសាស្ត្រ​ក្លិប​ Barcelona បន្ទាប់​ពី​ស៊ុត​​ចូល​១​គ្រាប់​​ជួយ​ឲ្យ​ Barca ឈ្នះ​ Juventus ២-១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ខណៈ​ដែល​ Neymar ជា​អ្នក​ស៊ុត​គ្រាប់​ទី​២។

 

៩. នៅ​តែ​រក​គ្រាប់​បាន និង​បន្ត​ឈ្នះ (១១/០៨/១៥)៖

 

រឿង​អស្ចារ្យ​១០​យ៉ាង ​​របស់​ Suarez ក្រោយ​​​ចូល​លេង​ឲ្យ​ Barca ​​បាន​១​ឆ្នាំ

 

​Suarez ចាប់​ផ្ដើម​រដូវ​កាល​ថ្មី ២០១៥/១៦ ​បាន​យ៉ាង​ល្អ​ទៀត ដោយ​​បាន​ស៊ុត​ចូល​ទី​១​គ្រាប់​ ជួយ​ឲ្យ​ Barca ឈ្នះ​ Sevilla ៥-៤ និង​លើក​ពាន​ UEFA Super Cup ​ថែម​ទៀត។

 

១០. ជាប់​បេក្ខភាព​​២៣​នាក់ Ballon d’Or (២០/១០/១៥)៖

 

រឿង​អស្ចារ្យ​១០​យ៉ាង ​​របស់​ Suarez ក្រោយ​​​ចូល​លេង​ឲ្យ​ Barca ​​បាន​១​ឆ្នាំ

 

ថ្មីៗ​​នេះ​ FIFA ទើប​តែ​ប្រកាស​ឈ្មោះ​បេក្ខភាព​២៣​នាក់ ដែល​នឹង​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​លើ​លោក ​Ballon d’Or ​ប្រចាំ​ឆ្នាំ​២០១៥ ហើយ​ក្នុង​​ចំណោម​២៣​នាក់​នោះ ក៏​មាន​ Suarez ​ម្នាក់​ដែរ ជាមួយ​នឹង​មិត្ត​រួម​ក្រុម​របស់​គេ​ជា​ច្រើន​នាក់​ទៀត​ដូច​ជា Messi, Neymar, Javier Mascherano, Andrés Iniesta និង​ Ivan Rakitic៕

 

​​គ្រាប់​បាល់​អស្ចារ្យ​បំផុត​របស់​ Suarez ទាំង​៥​គ្រាប់​ សូម​ទស្សនា​ខាង​ក្រោម៖

 

 

-ចុចអាន៖​ Suarez ​ធ្វើ​បាន Hat-trick ​ជួយ Barca ​ឈ្នះ Eibar ​៣-១ ​អបអរ​ខួប​មួយ​ឆ្នាំ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ fcbarcelona