កីឡាករ​នីហ្សេរីយ៉ា​ប្រាប់​ពី​ទម្លាប់​ពេល​ព្រឹក​នៅ​កម្ពុជា


កីឡាករ​នីហ្សេរីយ៉ា​ប្រាប់​ពី​ទម្លាប់​ពេល​ព្រឹក​នៅ​កម្ពុជា

កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា Esoh Paul Omogba ដែល​ទើប​ចុះ​កុងត្រា​លេង​ឲ្យ​​ក្លិប​បឹង​កេត​អង្គរ​កាល​ពី​ដើម​ឆ្នាំ​២០១៥​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ពី​ទម្លាប់​ពេល​ព្រឹក​ដែល​រូប​គេ​តែង​ធ្វើ​ជា​ប្រចាំ អំឡុង​ពេល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា។

 

កីឡាករ​នីហ្សេរីយ៉ា​ប្រាប់​ពី​ទម្លាប់​ពេល​ព្រឹក​នៅ​កម្ពុជា

 

Esoh បាន​ប្រាប់ Sabay ថា៖ «ជា​ធម្មតា ពេល​ព្រឹក​ខ្ញុំ​ក្រោក​ឡើង​នៅ​ម៉ោង ៧ ឬ ៨ ហើយ​ហែល​ទឹក​ជា​ការ​ហាត់​ប្រាណ ឬ​ដឹក​ឆ្កែ​ដើរ​លេង… បើ​មិន​អ៊ីចឹង​ទេ​គឺ​រត់​នៅ​ស្តាត​អូឡាំពិក ហើយ​ទម្លាប់​ហាត់​ប្រាណ​ពេល​ព្រឹក​ប្រហែល ១​ម៉ោង​កន្លះ»។ កីឡាករ​ស្បែក​ខ្មៅ​រូប​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មុន​ដំបូង​មាន​ការ​ពិបាក​បន្តិច​ក្នុង​ការ​ទម្លាប់​លើ​ទឹក​ដី​កម្ពុជា ប៉ុន្តែ​ពេល​នេះ​គ្រប់​យ៉ាង​​មាន​ភាព​ងាយ​ស្រួល​ហើយ។

 

ចំពោះ​អាហារ​ពេល​ព្រឹក​វិញ Esoh ចូល​ចិត្ត​ទទួល​ទាន​​បែប​អាមេរិក ឬ​សាំងវិច​ជា​ដើម ដែល​ជា​ប្រភេទ​អាហារ​សម្រន់ ប៉ុន្តែ​ពេល​ខ្លះ​ក៏​ញ៉ាំ​គុយទាវ​សាច់​គោ​ដែរ។ កីឡាករ​វ័យ ២២​ឆ្នាំ​រូប​នេះ​បាន​ព្យាយាម​សម្រប​ខ្លួន និង​ស្វែង​យល់​ពី​វប្បធម៌​កម្ពុជា ហើយ​បច្ចុប្បន្ន​អាច​ទម្លាប់​បាន​យ៉ាង​ឆាប់​រហ័ស​​ព្រោះ​ភាព​ស្និទ្ធស្នាល​របស់​ប្រជាជន​ខ្មែរ។

 

កីឡាករ​នីហ្សេរីយ៉ា​ប្រាប់​ពី​ទម្លាប់​ពេល​ព្រឹក​នៅ​កម្ពុជាអាហារ​ពេល​ព្រឹក​ដែល Esoh ទម្លាប់​ទទួល​ទាន

 

កីឡាករ Esoh Paul Omogba បាន​ចំណាយ​ពេល​បី​ឆ្នាំ​​ក្នុង​នាម​ជា​ខ្សែ​បម្រើ​នៅ​ក្លិប​ពីរ​របស់​ប្រទេស ​ថៃ គឺ Udon Thani និងSamut Sakhon ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​លីក​លំដាប់​ទី​បី។ ដើម​ឆ្នាំ២០១៥ កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ បាន​ចុះ​កិច្ច​សន្យា​មួយ​ឆ្នាំ​ជាមួយ​ក្លិប​បឹង​កេត​អង្គរ ដោយ​បំពេញ​តួនាទី​ជា​ខ្សែ​បម្រើ​ស្លាប និង​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ក្រុម៕

 

កីឡាករ​នីហ្សេរីយ៉ា​ប្រាប់​ពី​ទម្លាប់​ពេល​ព្រឹក​នៅ​កម្ពុជាEsoh និង​មិត្ត​រួម​ក្រុម​បឹងកេតអង្គរ​ពេល​ហែល​ទឹក

 

កីឡាករ​នីហ្សេរីយ៉ា​ប្រាប់​ពី​ទម្លាប់​ពេល​ព្រឹក​នៅ​កម្ពុជាEsoh និង​ឆ្កែរ​ដែល​តែង​ដឹក​ចេញ​ក្រៅ​ជា​មួយ​រាល់​ព្រឹក

 

កីឡាករ​នីហ្សេរីយ៉ា​ប្រាប់​ពី​ទម្លាប់​ពេល​ព្រឹក​នៅ​កម្ពុជា

 

អត្ថបទ៖ គង់ វិសាល

រូបភាព៖ ផ្ដល់​ឲ្យ