​កត្តា​ដែល​ធ្វើឱ្យ​មនុស្ស​ម្នាក់​ថប់​អារម្មណ៍​

​កត្តា​ដែល​ធ្វើឱ្យ​មនុស្ស​ម្នាក់​ថប់​អារម្មណ៍​

​ការ​ដែល​មាន​អា​ការៈថប់អារម្មណ៍​ម្តង​ម្កាល​គ្រាន់តែ​ជា​ផ្នែក​មួយ​ធម្មតាៗ​ប៉ុណ្ណោះ​ក្នុង​ជីវិត​រស់នៅ​។ ទោះបីជា​យ៉ាងនេះក្តី អ្នក​ដែល​មាន​ជំងឺ​ថប់​អារម្មណ៍​ខុសធម្មតា​ច្រើន​តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ខ្លាំងក្លា និង​បារម្ភ ឬ​ភ័យខ្លាច​ជាប់​រហូត​អំពី​ស្ថានភាព​ទាំងឡាយ​ប្រចាំថ្ងៃ​។ អ្វី​ដែល​ញឹកញាប់​នោះ​គឺថា ជំងឺ​ថប់​អារម្មណ៍​ខុសធម្មតា​មាន​ជាប់ទាក់ទង​នឹង​ការ​មាន​អារម្មណ៍​ឧស្សាហ៍​ថប់​អារម្មណ៍​ខ្លាំង​ភ្លាមៗ និង​ខ្លាច​ខ្លាំង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។
​កត្តា​ដែល​នាំឱ្យ​អ្នក​ប្រឈម​កាន់តែខ្លាំង​នឹង​ការ​ថប់​អារម្មណ៍​ខុសធម្មតា​នោះ​មានដូចជា​៖

  • ​ជា​មនុស្ស​ស្រី​
  • ​មាន​ការប៉ះទង្គិច​ខាង​ផ្លូវចិត្ត ជា​ពិសេស​កុមារ​ដែល​ជួបប្រទះ​ព្រឹតិ្តការណ៍​ដែលត​ក់​ស្លុតខ្លាំង​
  • ​ស្ត្រេ​ស​ដោយសារតែ​មាន​ជំងឺ​ធ្ងន់ធ្ងរ​
  • ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​កាន់តែ​ច្រើនឡើងៗ​
  • ​បុគ្គលិកលក្ខណៈ​របស់​បុគ្គល​ផ្ទាល់​ដែល​ងាយ​នឹង​រង​ការ​ថប់​អារម្មណ៍​
  • ​មាន​បញ្ហា​ផ្លូវចិត្ត​ផ្សេងៗ​ទៀត​ដូចជា ការបាក់​ទឹកចិត្ត​ជាដើម​។
  • ​មាន​សាច់ញាតិ​កើត​ជំងឺ​ថប់​អារម្មណ៍​ខុស​ធម្មតា​
  • ​ប្រើ​ថ្នាំ​ឬ គ្រឿង​ស្រវឹង​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។