​រមាស់​គូថ​គួរ​ព្យាបាល​ដែរ​ទេ​?

​រមាស់​គូថ​គួរ​ព្យាបាល​ដែរ​ទេ​?

​ការ​រមាស់​គូថ​គឺជា​បញ្ហា​មួយ​ដែល​ កើតមាន​ជា​ញឹកញាប់​។ ការ​មាន​អារម្មណ៍​រមាស់ ឬ​ឈឺ​អូ​ចៗ​នៅ​រន្ធ​គូថ ឬ​ស្បែក​នៅ​ជុំវិញ​រន្ធ​គូថ​ច្រើន​តែ​ធ្វើ​អោយ​មនុស្ស​យើង​ទ្រាំ​នឹង​មិន​ អេស​មិន​បាន​ឡើយ​។ អ្នក​ប្រហែលជា​យល់​ថា​ការ​រមាស់រ​ន្ធ​គូថ​នេះ​ជា​រឿង​មួយ​អាម៉ាស និង​មិន​មាន​ផា​សុខភាព​ហើយ​។​

​ការព្យាបាល​អាកា​រៈរ​មាស់​គូថ​អាស្រ័យ​ ទៅតាម​មូលហេតុ​របស់​វា​ដែរ​។ វា​អាច​ជា​ការ​ថែរក្សា​សុខភាព​ដោយ​ខ្លួន​ឯ​ដោយ​ការប្រើ​ក្រែ​មលាប​បំពាត់ការ ​រមា​ស ឬ​ព្យាបាល​ការបង្ក​រោគ ឬ​ជំងឺ​ឬ​ស​ដូង​បាត​។

​បើសិនជា​រោគសញ្ញា​ កាន់តែ​ធ្ងន់ធ្ងរ​នៅ​ពេលយប់​វិញ គ្រូពេទ្យ​អាច​នឹង​ចេញ​ឱ្យ​ប្រើ​ថ្នាំ​ប្រឆាំង​ការ​អាឡែ​ហ្ស៊ី​ជាប្រ​ភេទ​ គ្រាប់​រហូតដល់​ថ្នាំ​លាប​បំបាត់​រមាស់​នោះ​មាន​ប្រសិទ្ធភាព​។

​ជាមួយនឹង​ការថែរក្សា​សុខភាព​ដោយ​ខ្លួនឯង​គឺ​ភាគ​ច្រើន​អាច​បាត់​អាការៈ​ នេះហើយ​។ អ្នក​ក៏​គួរតែ​ជួប​គ្រូពេទ្យ​ទៀត​បើសិនជា​ការ​រមាស់​ចេះ​តែ​បន្ត​ជាប់​រហូត​ ៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។