​គ្រាន់តែ​ទំពារ​គ្រាប់​ល្ពៅ​សោះ​អាច​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម និង​សម្ពាធ​ឈាម​

​គ្រាន់តែ​ទំពារ​គ្រាប់​ល្ពៅ​សោះ​អាច​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម និង​សម្ពាធ​ឈាម​

​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​លើស​សម្ពាធ​ឈាម​ពិត​ជា​ជំងឺ​មួយ​ដែល​ពិបាក​នឹង​ទទួលយក​ណាស់​បើសិនជា​កើត​លើ​មនុស្ស​ណា​ម្នាក់​ហើយ ព្រោះ​វា​តម្រូវ​ឱ្យ​អ្នកជំងឺ​តម​អាហារ​ច្រើន ជាពិសេស​មិន​អាច​ញ៉ាំ​អាហារ​ដែល​ពួក​គេ​ចូលចិត្ត​ញ៉ាំ​ដូចជា របស់​ផ្អែម ឬ​ប្រៃ​ជាដើម​។ សម្រាប់​ជំងឺ​ទាំងពីរ​នេះ​ដែរ​ក៏​កំពុងតែ​ក្លាយទៅជា​ដើម​ហេតុនាំអោយ​មនុស្ស​រាល់​គ្នា​ស្លាប់​ច្រើន​ដែរ​។

​បើសិន​ជា​អ្នក​កំពុងតែ​ស្វែងរក​អាហារ​ដែល​ត្រឹមត្រូវ​សម្រាប់​ជា​អាហារសម្រន់​នោះ អ្នក​គួរ​ជ្រើសរើស​យក​គ្រាប់​ល្ពៅ​វិញ​ទៅ​។ ការ​ញ៉ាំ​គ្រាប់​ល្ពៅ​មួយ​ក្តាប់ដៃ​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​អាច​ផ្តល់​ជា​អត្ថប្រយោជន៍​ច្រើន ព្រមទាំង​ជួយ​ទប់ស្កាត់​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​លើស​សម្ពាធ​ឈាម​ផង​។

​បើសិន​ជា​អ្នក​កំពុងតែ​ញ៉ាំ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ឬ​ពិបាក​ក្នុង​ការគ្រប់គ្រង​សម្ពាធ​ឈាម​នោះ ប្រេង​គ្រាប់​ល្ពៅ​អាចជា​ជម្រើស​បែប​ធម្មជាតិ​របស់​អ្នកហើយ​។ យោង​ទៅ​តាម​ការសិក្សា​បានឱ្យដឹងថា គ្រាប់​ល្ពៅ​មាន​សមត្ថភាព​បញ្ចុះ​សម្ពាធ​ឈាម ព្រមទាំង​សម្រួល​ដល់​មុខងារ​ផ្សេងៗ​ទៀត​របស់​បេះដូង​ទៀត​។ ក្រៅពី​បញ្ចុះ​សម្ពាធ​ឈាម វា​ក៏​ល្អ​សម្រាប់​បេះដូង​ផងដែ​ឬ​។ គ្រាប់​ល្ពៅ​នឹង​បង្កើត​ជា​សារធាតុ Nitric Oxide ដែល​អាច​ជួយ​ថែរក្សា​លំនឹង​ចង្វាក់បេះដូង និង​សម្រួល​ដល់​ការប្រែប្រួល​ដោយ​សារ​ជំងឺ​ទាំងឡាយ​ក្នុង​បេះដូង​ចំពោះ​អ្នកជំងឺ​បេះដូង​តែម្តង​។

​បើសិន​ជា​អ្នក​កំពុង​តែ​ព្យាយាម​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម អ្នក​គួរតែ​ប្រើ​ថ្នាំ​បំប៉ន​ជា​ប្រភេទ​គ្រាប់​ល្ពៅ​ហើយ​។ ការសិក្សា​មួយ​បាន​អះអាង​ថា ការ​លាយ​គ្រាប់​ល្ពៅ និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត​អាច​គ្រប់គ្រង​អង់ស៊ីម​ដែល​បញ្ចេញ​ក្នុងពេល​មាន​ជំងឺ​ទឹកនោម​ផ្អែម និង​បង្ការ​កុំឱ្យ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​បាន​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។