ក្បាច់​យូ​ហ្គា និង​តៃជិ​អាច​បំបាត់​អាការៈរលាក​សន្លាក់បា​ន​

ក្បាច់​យូ​ហ្គា និង​តៃជិ​អាច​បំបាត់​អាការៈរលាក​សន្លាក់បា​ន​

​អ្នក​ដែល​មាន​អាការៈរលាក​សន្លាក់​ពេល​ខ្លះ​អាច​ប្រឈមមុខ​នឹង​ភាពលំបាក​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​ពួកគេ​នឹងរង​ការឈឺចាប់​ខ្លាំង ឬ​គាំង​សន្លាក់ និង​មិន​អាច​ធ្វើ​ការងារ​បាន​ដូច​ធម្មតា​ឡើយ​។

​ការហាត់​ក្បាច់​តៃជិ​គឺជា​វិធីសាស្ត្រ​ហាត់ប្រាណដ៏​ល្អ​មួយ​សម្រាប់​ពង្រឹង​ដល់​តុល្យភាព​រាងកាយ ព្រមទាំង​អាច​ហាត់​បាន​គ្រប់​ទី​កន្លែង​ទៀត​ផង​។

​មានការ​ហាត់ប្រាណ​ពីរ​ប្រភេទ​ដែល​ស័ក្តិសម​សម្រាប់​អ្នក​ឈឺចាប់​ដោយសារ​ការ​រលាក​សន្លាក់​ដូចជា ក្បាច់​យោ​ហ្គា និង​តៃជិ​។ លំ​ហាត់ប្រាណ​ទាំងពីរ​នេះ​ផ្តោត​សំខាន់​លើ​ការធ្វើ​ចលនា​យឺតៗ​ជាមួយនឹង​ការដកដង្ហើម ព្រម​ទាំង​អារម្មណ៍​ស្ងប់ស្ងាត់​។ វា​មាន​សុវត្ថិភាព​បំផុត​សម្រាប់​មនុស្ស​គ្រប់​វ័យ និង​ស្ថានភាព​ជំងឺ​គ្រប់​ប្រភេទ​។

​ក្បាច់​តៃជិ​
​វា​ពិតជា​រឿង​មួយ​ញឹកញាប់​ណាស់​ដែល​អ្នក​បាន​ឃើញ​មនុស្ស​មួយ​ក្រុមៗ​នៅតាម​ទីកន្លែង​ណា​មួយ​កំពុងតែ​ហាត់​ក្បាច់​តៃជិ​ជាមួយគ្នា ប៉ុន្តែ​វា​ក៏​អាច​ហាត់​ដោយ​ម្នាក់ឯង​បាន​ដែរ​។ ក្បាច់​តៃជិ​មាន​ការចូលរួម​ដោយ ការ​ធ្វើ​ចលនា​ដោយ​ប្រយ័ត្នប្រយែង (​ជាពិសេស​ជំហរ​នៃ​ការ​ឈរ​តែម្តង​) ព្រមទាំង​ផ្តោត​សំខាន់​ទៅលើ​ចង្វាក់​នៃ​ការដកដង្ហើម​។

​តាម​ការស្រាវជ្រាវ​បានឱ្យដឹងថា ការហាត់​ក្បាច់​តៃជិ​ប្រហែល​ជា​ជួយ​ពង្រឹងដ​ល់​តុល្យភាព​រាងកាយ​ចំពោះ​មនុស្ស​ចាស់ និង​អ្នកជំងឺ Parkinson កាត់បន្ថយ​ការឈឺចាប់​ដោយសារ​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ ជួយ​អ្នក​ដែល​មាន​បញ្ហា​ឈឺ​សាច់ដុំ និង​ឈឺ​ខ្នង ព្រមទាំង​ពង្រឹង​ដល់​គុណភាព​នៃ​ជីវិត​រស់នៅ និង​អារម្មណ៍ល្អ​ឡើង​វិញ​ចំពោះ​អ្នក​ខ្សោយបេះដូង និង​មហារីក​។

​ក្បាច់​យោ​ហ្គា​
​ក្បាច់​យោ​ហ្គា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ក្បាច់​តៃជិ​ដែលវា​ផ្តោត​សំខាន់​ទៅលើ​ការធ្វើ​ចលនា​ដោយ​ប្រយ័ត្នប្រយែង និង​ការដកដង្ហើម ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ច្រើនជាងគេ​គឺ​ការ​អង្គុយ ឬ​គេង ព្រមទាំង​ឈរ​ដែរ​។ អ្វី​ដែល​ចូលរួម​ខ្លាំងជាងគេ​នោះ​គឺ​ការ​តាំងសមាធិ និង​បន្ធូរ​អារម្មណ៍​។
​ការស្រាវជ្រាវ​បាន​ឱ្យដឹងថា ក្បាច់​យូ​ហ្គា​ប្រហែលជា​៖

  • ​កាត់បន្ថយ​ការឈឺ​ខ្នង និង​ពង្រឹង​មុខងារ​ខ្នង​ឡើងវិញ​
  • ​ពង្រឹង​ដល់​ជីវិត​រស់នៅ​
  • ​បន្ថយ​ស្ត្រេ​ស​
  • ​បន្ថយ​ចង្វាក់បេះដូង និង​សម្ពាធ​ឈាម​
  • ​បំបាត់​អា​ការៈថប់អារម្មណ៍ បាក់​ទឹកចិត្ត និង​គេង​មិន​លក់​
  • ​ពង្រឹង​ដល់​ភាព​សមសួន​របស់​រាង​កាយ ភាពរឹងមាំ និង​ភាពបត់បែន​

ក្បាច់​យូ​ហ្គា និង​តៃជិ​អាច​បំបាត់​អាការៈរលាក​សន្លាក់បា​ន​

​ក្បាច់​យោ​ហ្គា​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ប្រភេទ​ខ្លះ​ប្រហែលជា​មិន​ស័ក្កិសម​សម្រាប់​អ្នក​ដែល​ឈឺសន្លាក់​ខ្លាំងក្លា ឬ​ធ្វើ​ចលនា​បាន​ឡើយ​។ បើសិន​ជា​អ្នក​ចាប់អារម្មណ៍​លើ​ការហាត់​ក្បាច់​យោ​ហ្គា ចូរ​ធ្វើការ​ទាក់ទង​គ្រូពេទ្យ​ជាមុនសិន​ទៅ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។