គណបក្ស​សង្គ្រោះជាតិបញ្ជូន ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ទៅ​ព្យាបាល​នៅថៃ​

រូបពីហ្វេសប៊ុក លោក យ៉ែម បុញ្ញឫទ្ធិនៅព្រឹកថ្ងៃទី ២៧ តុលា គណបក្សសង្គ្រោះជាតិ បានសម្រេច​បញ្ជូនតំណាងរាស្រ្តរបស់​​របស់ខ្លួន​​ដែលទទួល​រងអំពើហិង្សា​កាល​ពីម្សិល​មិញ​ គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ទៅ​ព្យាបាលនៅប្រទេស​ថៃ។

បើតាមអ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ លោក យ៉ែម បុញ្ញឫទ្ធិ មូលហេតុ​ដែល​គណបក្ស​នេះ សម្រេច​បញ្ជូន​លោក​តំណាងរាស្រ្ត​ទាំងពីរ​ទៅ​ព្យាលបាល​នៅ​ថៃ ដោយសារតែលោក គង់ សភា និងលោក ញ៉យ ចំរើន មាន​របួសធ្ងន់ និង​បាក់ឆ្អឹង​ជាច្រើន​កន្លែង។ 

តាមរយៈ​ទំព័រហ្វេសប៊ុក​របស់ខ្លួន​នៅថ្ងៃនេះ លោក យ៉ែម បុញ្ញឫទ្ធិ បានរៀបរាប់ពី​ដំណាក់​កាល​នៃ​ការជួយសង្គ្រោះ​លោក​តំណាងរាស្រ្ត​ទាំងពីរយ៉ាងនេះថា៖«នៅក្នុង​វិមាន​រដ្ឋសភា លោក ញ៉យ ចំរើន រង់ចាំ​រថយន្ត​ពេទ្យ សង្គ្រោះបន្ទាន់ ជិត ២ម៉ោង តែ​នៅតែ​គ្មាន​រថយន្ត​មកដល់។ យើង​បានសម្រេច​នាំ​គាត់​មក​ស្នាក់ការ​គណបក្ស ដើម្បី​ទទួលបាន​ការសង្គ្រោះ​បន្ទាន់ រួច​បាន​បញ្ជូន​លោក​ទាំង២ ទៅ​ថត។ សេចក្ដី​ស​ម្រ​ច​ចុងក្រោយ ត្រូវបញ្ជូន​លោក​ទាំង២ ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ជាបន្ទាន់ នៅ​ព្រឹក​ថ្ងៃទី២៧ តុលា ២០១៥ នេះ»។ ​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​