​ក្រោយពី​អាន​អត្ថបទ​នេះ​រួច អ្នកនឹង​ឈប់​ពាក់​អាវទ្រនាប់​ទៀត​ជាមិនខាន​

​ក្រោយពី​អាន​អត្ថបទ​នេះ​រួច អ្នកនឹង​ឈប់​ពាក់​អាវទ្រនាប់​ទៀត​ជាមិនខាន​

​គោលបំណង​នៃ​ការពាក់​អាវទ្រនាប់​គឺ​ដើម្បី​គ្រប់គ្រង និង​ថែរក្សា​សុដន់​របស់​មនុស្ស​ស្រី ហើយ​វា​ក៏​មាន​ប្រយោជន៍​បំផុត​សម្រាប់​ស្ត្រី​ណា​ដែល​មាន​សុដន់​ធំៗ​ផងដែរ​។ វា​ពិតជា​ពិបាក​ខ្លាំងណាស់​ក្នុងការ​ដើរ​ទៅ​ណា​មក​ណា​ព្រោះ​តែ​ចលនា​របស់​សុដន់​មិន​ស្របគ្នា​នឹង​ចលនា​របស់​រាងកាយ​។

​អ្នក​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​កីឡា​ម្នាក់​ឈ្មោះ​ថា Jean-Denis Rouillion ដែល​ជា​សាស្ត្រាចារ្យ​នៅឯ​សាកលវិទ្យាល័យ Franche-Comte ក្នុង​ទីក្រុង Besancon បាន​រកឃើញថា ការពាក់​អាវទ្រនាប់​តាំង​ពី​វ័យក្មេង​គឺ​គ្មាន​អ្វី​អាច​ទ្រ​ទ្រ​ង​ដល់​ដើមទ្រូង កាត់បន្ថយ​ការឈឺចាប់ ឬ​បង្ការ​ភាព​យៀរ​ធ្លាក់​របស់​សុដន់​ឡើយ​។ គាត់​បាន​បន្ថែមទៀតថា “​បើ​យើង​និយាយ​តាម​បែប​វេជ្ជសាស្ត្រ លក្ខណៈ​ធម្មតា​របស់​ម​នុស្ស និង​កាយ​វិទ្យា សុដន់​គ្មាន​ទទួល​បាន​ប្រយោជន៍​អ្វី​ពី​ទប់ស្កាត់​ពី​ទំនាញផែនដី​ឡើយ​។ ផ្ទុយទៅវិញ ការប្រើ​អាវទ្រនាប់​គឺ​ជា​ដើម​ហេតុ​នាំ​ឱ្យ​សុដន់​យៀរ​ទៅវិញ​ទេ​”​។

 សម្រាប់​ស្ត្រី​វ័យក្មេងៗ ការ​ដែល​មិន​ពាក់​អាវទ្រនាប់​នឹង​ជួយ​បង្កើន​ការផលិត​កូឡា​ជែន និង​អេ​ឡា​ស្ទី​ច​កាន់តែច្រើន ដែល​វា​សុទ្ធសឹងតែ​ជួយ​បង្កើន​ការរីកចម្រើន​របស់​សុ​ដន់​បាន​ទាំងអស់​។

​អ្នកស្រាវជ្រាវ​ក៏​បាន​បន្ថែមទៀតថា អាវទ្រនាប់​ក៏​អាច​ធ្វើឱ្យ​រាំងស្ទះ​ដល់​ចរន្តឈាម​រត់ និង​កាត់បន្ថយ​ភាពរឹងមាំ​របស់​សុដន់​ទាំងមូល​ផង​ដែរ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ អាវ​ទ្រា​នា​ប​គឺជា​ប្រធានបទ​មួយ​ដ៏​សំខាន់​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​បិទបាំង​រាងកាយ ហើយ​វា​ក៏​ត្រូវបាន​គេ​ប្រើប្រាស់​ទៅតាម​ហេតុផល​ច្រើន​ជាង​ការកាត់បន្ថយ​ការ​យៀរ​ធ្លាក់​របស់​សុដន់​ដែរ​។ ភាគច្រើន អាវទ្រនាប់​ត្រូវបាន​គេ​ប្រើ​ដើម្បី​បង្ការ​កុំឱ្យ​មាន​ចលនា​ចុះឡើង ប៉ុន្តែ​វា​បែរ​ជា​ផ្តល់ឱ្យ​យើង​នូវ​ការគ្រោះថ្នាក់​ទៅវិញ ។​ដូច្នេះ​យើង​គួរតែ​លុបបំបាត់​ការប្រើប្រាស់​អាវទ្រនាប់​ចេញទៅ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។