ទូរសព្ទ​ Android ចំនួន​១០​ដែល​មាន​ល្បឿនលឿន​​ជាង​គេ​សម្រាប់​ត្រីមាស​ទី​បី​នេះ​

ទូរសព្ទ​ Android ចំនួន​១០​ដែល​មាន​ល្បឿនលឿន​​ជាង​គេ​សម្រាប់​ត្រីមាស​ទី​បី​នេះ​

AnTuTu ដែល​ជា​វិបសាយ​តេស្ត​សមត្ថភាព​ទូរសព្ទ​ដ៏​ល្បី​មួយ​​ បាន​​ធ្វើ​ការ​បង្ហាញ​ពី​លទ្ធផល​ចំណាត់​ថ្នាក់​​​ល្បឿន​ទូរសព្ទ Android ​​ដែល​បាន​ចេញ​ត្រឹម​​ត្រី​មាស​ទី​បី​ឆ្នាំ​២០១៥​នេះ។

 

ទូរសព្ទ​ Android ចំនួន​១០​ដែល​មាន​ល្បឿនលឿន​​ជាង​គេ​សម្រាប់​ត្រីមាស​ទី​បី​នេះ​

 

បើ​​ពិនិត្យ​ទៅ​​លើ​​លទ្ធផល​​​​គេ​ឃើញ​ថា​ ទូរសព្ទ​ដែល​បាន​បំពាក់​នូវ​បន្ទះ​ Chip Exynos 7420 ផលិត​ដោយ​ក្រុមហ៊ុន​ Samsung គឺ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​កំពូល​ទាំង​ប្រាំ​ ដែល​មាន​ដូច​ជា​ Meizu Pro 5, Galaxy Note 5, Galaxy S6 Edge+, Galaxu S6 និង Galaxy S6 Edge។ ចំណែក​ឯ​ទូរសព្ទ​ដែល​ស្ថិត​នៅ​ជួរ​ខាង​ក្រោម​ចំនួន​ប្រាំ​ម៉ូដែល​ផ្សេង​ទៀត​គឺ​សុទ្ធ​តែ​បំពាក់​នូវ​បន្ទះ​ Chip Snapdragon 810 ទាំង​អស់​ដែល​មាន​ LeTV 1 Pro, LeTV 1 MAX, Redmi Note Pro និង​ One Plus 2។

 

ទូរសព្ទ​ Android ចំនួន​១០​ដែល​មាន​ល្បឿនលឿន​​ជាង​គេ​សម្រាប់​ត្រីមាស​ទី​បី​នេះ​

 

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​មាន​ភាព​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​បាន​ឃើញ​ទូរសព្ទ​ Meizu Pro 5 ស្ថិតនៅ​លំដាប់​ទី​មួយ​នោះ ព្រោះ​ម៉ាក​សញ្ញា​ទូរសព្ទ​មួយ​នេះ​មិន​សូវ​ជា​មាន​អ្នក​ស្គាល់​ប៉ុន្មាន​នោះ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​វា​មាន​បំពាក់​នូវ​បន្ទះ​ Chip Exynos 7420 ដែល​អាច​ឲ្យ​វា​ទទួល​បាន​ពិន្ទុ​ដល់​ទៅ​ ៧៦៨៥២ ពី​ការ​តេស្ត​ល្បឿន​របស់​ AnTuTu៕

​​​​​​​​

ចុច​អាន៖ កុំព្យូទ័រ​៥​ម៉ូដែល​តម្លៃ​ក្រោម​៣៥០​ដុល្លារ​ ស័ក្ដិសម​​សម្រាប់​កិច្ចការ​ប្រចាំ​ថ្ងៃ

 

 

​​​​​​​​​​​​​​​​ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena