ចោរ​២​នាក់​វ៉ៃ​ប្លន់​យក​ម៉ូតូ​ពី​ក្មេង​ប្រុស​ម្នាក់​ ទាំង​កណ្ដាល​ថ្ងៃ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​សេ​១២៥​មួយ​គ្រឿង​ត្រូវ​ជនសង្ស័យ​២​នាក់​វ៉ៃ​​ប្លន់​យក​ទៅ​បាត់​ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៦ តុលា ២០១៥ ខណៈ​ក្មេង​ប្រុស​អាយុ​១៣​ ឆ្នាំ​​ម្នាក់​កំពុង​ជិះ​ តាម​ផ្លូវលំ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ហៃ ចាន់​រស្មី អាយុ​១៣​ឆ្នាំ ជា​សិស្សសាលា រស់នៅ​ក្បែរ​ កន្លែង​កើតហេតុ ។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ វ៉ៃ​ប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក​ ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CP-2686 ។ រីឯ​ជនសង្ស័យ​មាន​ គ្នា​២​នាក់​មិន​ ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​ កាំភ្លើងខ្លី​មិន​ ស្គាល់​ម៉ាក​១​ដើម ។

ក្មេង​ប្រុស​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ​ត្រូវ​បាន​ឪពុក​ប្រើ​ឱ្យ​ជិះ​ម៉ូតូ​ទៅ​ យក​អា​គុយ​ រថយន្ត​ដែល​បញ្ចូល​ភ្លើង​ ក្បែរ​នោះ ដើម្បី​ចាប់​ចូល​ រថយន្ត​វិញ និង​រួម​ដំណើរ​ជាមួយ​ ប្អូនប្រុស​តូច​ម្នាក់ ។ ទើប​ជិះ​ចេញពីផ្ទះ​បាន​បន្តិច​ក្នុង​ទិស​ដៅ​ ពី​លិចទៅ​កើត ស្រាប់តែ​ជនសង្ស័យ​មាន​ គ្នា​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​តាម​ មក​ពីក្រោយ កៀរ​ឱ្យ​ឈប់ រួច​វ៉ៃ​​ប្លន់​យក​ ម៉ូតូ​ទៅ​បាត់​តែ​ម្តង ។ ស្រប​ពេល​នោះ ពលរដ្ឋ​ក្បែរ​ខាង​ ឃើញ​ក៏​រ​ត់ចេញ​ មក​បម្រុង​ជួយ តែ​​ដោយ​ឃើញ​នៅ​ដៃ​ចោរ​ ម្នាក់​មាន​កាន់​កាំភ្លើងខ្លី​ ១​ដើម ធ្វើ​ឱ្យ​អ្នក​ឃើញ​ហេតុការណ៍​ មានការ​ភ័យ​ខ្លាច​ មិន​ហ៊ាន​ស្រែក រហូត​ដល់​ជនសង្ស័យ​ជិះ​ ចាកចេញ​ទៅ​ បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​ឪពុក​នាំ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ ប៉ុស្តិ៍​នគរបាល​ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ ស្រាវជ្រាវ​តាម​ចាប់​ជន សង្ស័យ​យក​មក​ផ្តន្ទា ទោស​តាម​ផ្លូវច្បាប់ ប៉ុន្តែ​មិនដឹង​ថា ចាប់​បាន​ ឬ​អត់​នោះ​ឡើយ​ ៕
ចោរ​២​នាក់​វ៉ៃ​ប្លន់​យក​ម៉ូតូ​ពី​ក្មេង​ប្រុស​ម្នាក់​ ទាំង​កណ្ដាល​ថ្ងៃ

ចោរ​២​នាក់​វ៉ៃ​ប្លន់​យក​ម៉ូតូ​ពី​ក្មេង​ប្រុស​ម្នាក់​ ទាំង​កណ្ដាល​ថ្ងៃ
ចោរ​២​នាក់​វ៉ៃ​ប្លន់​យក​ម៉ូតូ​ពី​ក្មេង​ប្រុស​ម្នាក់​ ទាំង​កណ្ដាល​ថ្ងៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត