ច្បាស់ហើយ! ភ្នំពេញក្រោន​ត្រូវ​ប្រកួត​ថ្ងៃ​ស្អែក​ដដែល ឯ​បឹងកេត​លើក​ដល់​ខែ​ក្រោយ

ច្បាស់ហើយ! ភ្នំពេញក្រោន​ត្រូវ​ប្រកួត​ថ្ងៃ​ស្អែក​ដដែល ឯ​បឹងកេត​លើក​ដល់​ខែ​ក្រោយ

​តាម​លិខិត​ជូន​ដំណឹង​ថ្មី​មួយ​ទៀត​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ដែល​ចេញ​ផ្សាយ​កាល​​ពី​ថ្ងៃ​​ចន្ទ​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត Play Off វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី២ រវាង​ក្រុម​​ខេមបូឌានថាយហ្គឺរ និង​ភ្នំពេញក្រោន នៅ​រក្សា​កាលបរិច្ឆេទ​ថ្ងៃ​ទី២៨ ខែ​តុលា​ស្អែក​ដដែល លើ​​ទីលាន​​កីឡ​ដ្ឋាន​វេស្ទើន។

 

ច្បាស់ហើយ! ភ្នំពេញក្រោន​ត្រូវ​ប្រកួត​ថ្ងៃ​ស្អែក​ដដែល ឯ​បឹងកេត​លើក​ដល់​ខែ​ក្រោយ

ជំនួប​រវាង​ក្រុម​​ខេមបូឌានថាយហ្គឺរ និង​ភ្នំពេញក្រោន​នាពេល​កន្លង​មក

 

ចំពោះ​ក្រុម​កំពូល​​តារាង​បឹងកេត​អង្គរ ដែល​ជាប់​បំពេញ​យុទ្ធនាការ​ប្រកួត​ពាន​រង្វាន់ Toyota Mekong Club Championship 2015 ត្រូវ​លើក​ពេល​ប្រកួត​វគ្គ​ខ្វែង​ជើង​ទី២ ជាមួយ​ក្រុម​ណាហ្គាវើល​រហូត​ដល់​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​ខាង​មុខ នៅ​ទីលាន​បាល់​ទាត់​ពហុកីឡដ្ឋាន​ជាតិ៕

 

ច្បាស់ហើយ! ភ្នំពេញក្រោន​ត្រូវ​ប្រកួត​ថ្ងៃ​ស្អែក​ដដែល ឯ​បឹងកេត​លើក​ដល់​ខែ​ក្រោយ

 

​អត្ថបទ៖ គង់ វិសាល