យន្តហោះ​​​​ចុះ​ចត​បាក់​កង់​​កកិត​នឹង​ផ្លូវ​ ធ្វើ​ឲ្យ​អ្នក​ដំណើរ​ភ័យ​​លស់​ព្រលឹង


យន្តហោះ​​​​ចុះ​ចត​បាក់​កង់​​កកិត​នឹង​ផ្លូវ​ ធ្វើ​ឲ្យ​អ្នក​ដំណើរ​ភ័យ​​លស់​ព្រលឹង

យន្តហោះ​​​​ធុន​ Boeing 737 មួយ​​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរ​អង់គ្លេស​ British Airways បាន​ធ្លាក់​កកិត​នឹង​ផ្លូវ​ពេល​​ចុះ​ចត​​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ​​ OR Tambo ក្នុង​ទី​ក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ក្រោយ​ពេល​កង់​របស់​​យន្តហោះ​បាន​​បាក់។​

 

យន្តហោះ​​​​ចុះ​ចត​បាក់​កង់​​កកិត​នឹង​ផ្លូវ​ ធ្វើ​ឲ្យ​អ្នក​ដំណើរ​ភ័យ​​លស់​ព្រលឹង

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​ចុះ​ចត​កកិត​នឹង​ផ្លូវ​ម្ខាង​​នោះ គឺ​ដោយ​សារ​កង់​យន្ត​ហោះ​ខាង​ឆ្វេង​​បាន​បាក់។ ​អ្នក​ដំណើរ​​តាម​យន្តហោះ​ម្នាក់​បាន​និយាយ​ថា គាត់​បាន​ឃើញ​ផ្កា​ភ្លើង​​បែក​ចេញ​មក​ពេល​ដែល​​ស្លាប​ខាង​ឆ្វេង​នៃ​យន្តហោះ​បាន​កកិត​នឹង​ផ្លូវ។

 

ក្រោយ​ហេតុការណ៍​ខាង​លើ​​ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​មក​ជួយ​សង្គ្រោះ​ និង​ពន្លត់​​ភ្លើង ចំណែក​ឯ​អ្នក​ដំណើរ​ចំនួន​៩៤​នាក់​ដែល​បាន​ជិះ​យន្តហោះ​​ទាំង​អស់​បាន​ចុះ​ចេញ​ពី​យន្តហោះ​តាម​ជណ្ដើរ​​​អាសន្ន​បន្ទាន់​ដើម្បី​សុវត្ថិភាព។ ​​​

 

 យន្តហោះ​​​​ចុះ​ចត​បាក់​កង់​​កកិត​នឹង​ផ្លូវ​ ធ្វើ​ឲ្យ​អ្នក​ដំណើរ​ភ័យ​​លស់​ព្រលឹង

​​​
លោក ​Warren Mann អ្នក​ដំណើរ​បាន​​និយាយ​ប្រាប់​សារព័ត៌មាន​ Traveller 24 ថា​៖ ” ភីឡុត​បាន​ប្រាប់​ពួក​យើង​ភ្លាម​ៗ​ក្រោយ​ពេល​កង់​យន្តហោះ​ខាង​ឆ្វេង​បាក់។ ការ​បាក់​កង់​នោះ​បណ្ដាល​ឲ្យ​យន្តហោះ​​កកិត​នឹង​ផ្លូវ​​​ឯ​ជ្រុង​ម្ខាង។ ពួក​យើង​បាន​ឃើញ​​ផ្កា​ភ្លើង​បែក​ចេញ​មក​ពី​​ម៉ាស៊ីន​និង​​ស្លាប​ខាង​ឆ្វេង​នៃ​យន្តហោះ​​កោស​នឹង​ផ្លូវ​។ ហើយ​ស្លាប​យន្តហោះ​នោះ​ជិត​នឹង​បាក់​ទៅ​ហើយ។ ក្រុម​អ្នក​សង្គ្រោះ​បាន​មក​ ហើយ​ពួក​យើង​ចុះ​មក​តាម​ជណ្ដើរ​អាសន្ន” ។

 

ទោះ​ជា​យ៉ាង​ណា​​ខាង​ក្រុមហ៊ុន​ Comair ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ពី​អាកាសចរ​អង់គ្លេស​ British Airways ចំពោះ​ការ​ហោះ​​ហើរ​ខាង​លើ​នេះ​ ថា​ពុំ​មាន​អ្នក​ដំណើរ​ណា​ម្នាក់​រង​របួស​ ឬ​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​ទេ។

 

យន្តហោះ​​​​ចុះ​ចត​បាក់​កង់​​កកិត​នឹង​ផ្លូវ​ ធ្វើ​ឲ្យ​អ្នក​ដំណើរ​ភ័យ​​លស់​ព្រលឹង
 

យន្តហោះ Boeing 737 ជើង​ហោះ​ហើរ​លេខ​ BA6234 កំពុង​​​​​ចុះ​ចត​នៅ​​វេលា​​ម៉ោង​១០​:៣៥​នាទី​​ ព្រឹក​​​ម្សិល​មិញ​ ដោយ​ហោះ​​​មក​ពី​ក្រុង​ ​Port Elizabeth ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ក្នុង​នោះ​​មាន​បុគ្គលិក​បម្រើ​ការ​​ក្នុង​យន្តហោះ​៦​នាក់ និង​អ្នក​ដំណើរ​៩៤​នាក់ ក្រោយ​មក​​ក៏​បាន​ជួប​នឹង​​​ហេតុការណ៍​ខាង​លើ៕

 

 

យន្តហោះ​​​​ចុះ​ចត​បាក់​កង់​​កកិត​នឹង​ផ្លូវ​ ធ្វើ​ឲ្យ​អ្នក​ដំណើរ​ភ័យ​​លស់​ព្រលឹង
 

 

ចុចអាន៖ ភីឡុត​ស្លាប់​ពេល​កំពុង​ហោះហើរ តែ​ជំនួយការ​បញ្ជា​យន្តហោះ​ចុះ​ចត​ដោយ​សុវត្ថិភាព

ចុចអាន៖ បច្ចេកទេស​​ផលិត​យន្តហោះ​របស់​ក្រុមហ៊ុន​​ Boeing ពិត​ជា​មិន​ធម្មតា​​មែន​

 

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ dailymail​​​​​​​​​​​​​​​​​