ស៊ុបមាន់បន្លែ

សម្រាប់ថ្ងៃនេះ មង្គលការ សូមធ្វើការបង្ហាញ​ពីវិធីធ្វើស៊ុបមកចែកជូនដល់បងៗដែលជាស្ត្រីមេផ្ទះ ព្រមទាំង​ប្រិយមិត្ត​ទាំងអស់គ្នាឲ្យបាន​ដឹងវិញម្តង នោះគឺ ស៊ុបមាន់​បន្លែ ។ ដូច្នេះកុំរង​ចាំយូរ សូមអនុវត្តទាំងអស់គ្នា​ដូចខាងក្រោម៖
 
ស៊ុបមាន់បន្លែ
+ គ្រឿងផ្សំ
- សាច់មាន់ ៤០០ក្រាម កាប់ជាដុំៗ
- ប៉េងប៉ោះ ២ផ្លែ ចិតចំណិតៗ
- ខ្ទឹមបារាំង ២ដុំចិតចំណិតៗ
- ការ៉ុត ១មើល ចិតចំណិតវែងបញ្ឆិត
- ខ្ទឹមស ៥កំពឹស
- ដំឡូង បារាំង ២ដុំ ចិតដុំៗ
- ពោតក្រហម ១ផ្លែកាត់កង់ៗ
- ម្សៅស៊ុបមាន់ អំបិល ម្រេច ១មុខបន្តិច
+ វិធីធ្វើ
១. ដំបូងដាក់ឆ្នាំង​ដាំទឹកឲ្យ​ពុះ​ រួច​ហើយ​ដាក់​សាច់​មាន់​ចូល​ទុក​មួយពុះ​​ស្រង់​យក​មក​លាង​ទឹក។
២. យកបន្លែទាំងអស់​ដាក់​ចូល​​ក្នុង​ឆ្នាំងដី​​ ជា​មួយ​សាច់​មាន់​រួច​ចាក់​ទឹក​ចូល​គ្រប​ដាក់​ដាំ​ឲ្យ​ពុះ​ ដួសពពុះ​ដែល​អណ្តែត​ឡើង​មក​ចោល​​។
៣. បន្ទាប់មកដាក់​ម្សៅ​ស៊ុប អំបិល និង​ម្រេច​ចូលជា​ការ​ស្រេច៕
ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ស៊ុបមាន់បន្លែ