​តើ​គួរ​ទទួល​ទាន​អាហារ​ដូច​ម្តេច​ដើម្បី​ឲ្យ​បាន​ត្រឹម​ត្រូវ​ ក្នុង​អំឡុង​ពេល​ អ្នក​ជិត​សម្រាល​កូន?​

​វិធី​ដ៏​ប្រសើរ​ ដើម្បី​ដោះ​ស្រាយ​ការ​មិន​ស្រួល​ក្នុង​ខ្លួន​ ទាក់​ទង​នឹង​ការ​ឈឺ​ពោះ​ជិត​សម្រាល​កូន​ គឺ​ការ​ទទួល​ទាន​អាហារ​ឱ្យ ​បាន​ត្រឹម​ត្រូវ​។​ ​ការ​ទំពារ​អាហារ​សម្រន់​ដែល​អ្នក​ចូល​ចិត្ដ​អាច​ផ្ដល់​ឱ្យ​អ្នក ​នូវ​ភាព​វិជ្ជ​មាន​ក្នុង​ខ្លួន​ពេល​ឈឺ​ពោះ​ជិត​ សម្រាល​កូន​ ពោល​គឺ​ជួយ​ឱ្យ​អ្នក​មាន​សមត្ថភាពដោះស្រាយ​ការ​ពិបាក​។ ​ទោះ​បី​ជា​យ៉ាង​ណា ​វេជ្ជបណ្ឌិត​ប្រាថ្នា​ចង់​ឱ្យ​អ្នក​អនុវត្ត​តាម​ការ​ណែនាំ ​ចំពោះ​ការ​ទទួល​ទាន​អាហារ​ ក្នុង​អំឡុង​ពេល​អ្នក​ឈឺ​ពោះ​ជិត​សម្រាល​កូន​។​ តួយ៉ាង ​​ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​សភាព​ឈឺពោះ​ជិត​សម្រាល ​ដ៏​ស្មុគស្មាញ ​អ្នក​អាច​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ទទួល​ទាន​អាហារ​រាវៗ​ប៉ុណ្ណោះ​។​
​តើ​គួរ​ទទួល​ទាន​អាហារ​ដូច​ម្តេច​ដើម្បី​ឲ្យ​បាន​ត្រឹម​ត្រូវ​ ក្នុង​អំឡុង​ពេល​ អ្នក​ជិត​សម្រាល​កូន?​ ​ចំណុច​គួរ​ពិចារណា​ ចំពោះ​ការ​ទទួល​ទាន​អាហារ ​ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​ជិត​សម្រាល​កូន​​១.​ ​ប្រសិន​បើ​វេជ្ជបណ្ឌិត​ផ្ដល់​អនុសាសន៍​ឱ្យ​អ្នក​ទទួល​ទាន​អាហារ​រាវ​ វា​គួរ​តែ​ជា​រឿង​ដ៏​ប្រសើរ​ ក្នុង​ការ​ទទួល​ទាន​ស៊ុប​ផ្សេងៗ ​ដែល​ធ្វើ​ដោយ​ដៃ​អ្នក​នៅ​ផ្ទះ​។​ ចូរ​គិត​ដ​ល់ ​ស៊ុប​មាន់ ​ឬស៊ុបបន្លែ ​ដែល​ត្រូវ​បាន​រៀប​ចំ​រួច​រាល់​នៅ​ឯ​ផ្ទះ​ ប៉ុន្ដែ​អ្នក​​ត្រូវ​ឱ្យ​ប្រាកដ​ថា​ ស៊ុប​នោះ​មិន​មាន​រស​ជាតិ​ប្រៃ​ពេក ​នោះ​ទេ​។​
​២. ​ចំពោះ​ការ​ទទួល​ទានភេជ្ជៈ ​អ្នក​អាច​សាកល្បង​ទទួល​ទាន ​ទឹក ​​ទឹកផ្លែ​ឈើ​ស្រស់ ដោយ​មិន​មានលាយជាតិ​ខាប់​​និងត្រូវ​ចៀសវាង​ភេសជ្ជៈសម្រាប់ទទួលទាន​ពេលលេង​កីឡា ​​ភេសជ្ជៈ​មានហ្គាស​ច្រើន ទឹក​តែ​ ឬ​កាហ្វេ​ខ្មៅ​។​ ​៣. ​ប្រសិន​​បើ​លំហាត់​ប្រាណ​ដកដង្ហើមវែងៗធ្វើ​ឱ្យ​បំពង់​ក ​របស់​អ្នក​ស្ងួត ​ការ​បៀមដុំ​ទឹកកក​ គឺ​ជា​ដំណោះ​ស្រាយ ​ដ៏​​​ប្រសើរ ​។​ ការ​បៀម​ដុំ​ទឹកកក ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍ស្រស់​ស្រាយ​ និង​ធ្វើ​ឱ្យ​បំពង់​​ក​រ​បស់​អ្នក​មាន​សំណើម​។​ ​៤. ប្រសិន​បើ​គ្រូពេទ្យ​អនុញ្ញាតិឱ្យ​អ្នក​ទទួល​ទានអាហា​ររឹ​ង​ ចូរ​ពិចារណាចំ​ពោះ​ប្រភេទ​អាហារ​មាន​រសជាតិ​ស្រា​ល​។​​​ចូរ​កុំ​ភ្លេច​ដាក់​បញ្ចូល​ប្រភេទ​អាហារ ​ដែល​អ្នក​ចូល​ចិត្ដ​ផង​។​ ជម្រើស​អាហារ​មួយ​ចំនួន​អាច​ ដូច​ជា ​សង់​ខ្យា​មាន​រស​ជាតិ​ស្រា​ល​ នំបុ័ង​អាំង​លាប​ជា​មួយ​ Jam ​ធញ្ញ​ជាតិ​ និង​ចាហួយ​ជា​ដើម​។​ ចូរ​ចៀសវាង​ការ​ទទួល​ទាន ​អាហារ​សម្រន់​​មាន​ខ្លាញ់​ច្រើន​អាច​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​ស្ពឹក ​និង​ទន់​ល្ហិត​ល្ហៃ​។​ ​៥.​ ក្នុង​ករណី​អ្នក​ត្រូវ​ការ​បង្កើន​​ថាមពល​រាង​កាយ​បន្ថែម​ ចូរ​ពិចារណា​ចំពោះ​អាហារ​សម្រន់​វេចខ្ចប់​រួច​ស្រេច​សម្បូរ​ដោយ​ថាមពល​ខ្ពស់​។ ជម្រើស​អាហារ​មួយ​ចំនួន​នោះ​ អាច​រួម​មាន​ នំ​ស្រួយ​ប៊ឺ ​ចំណិត​សាច់​មិន​មាន​ជាតិ​ខ្លាញ់​ ផ្លែ​ឈើ ​ប្រូមា​(Cheese)​ និង​ប្រភេទ​អាហារ​ផ្សេង​ៗ​ទៀត​។ ​នៅ​ពេលអ្នក​មាន​គម្រោង​ទទួល​ទា​ន​អាហារ ​ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​ជិត​សម្រាល​កូន​ ចូរ​ចង​ចាំ​ជា​និច្ច​ថា ​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​រប​ស់​អ្នក​ មាន​ដំណើរ​ការ​យឺត ​នា​រយៈ​ពេល​នេះ​។ ​ហេតុ​ដូច្នេះ​ចូរ​ទទួល​ទាន​អាហារ​ក្នុង​បរិមាណ​តិច​ដើម្បី​ឱ្យ​ការ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ស្រួល​៕ ​
អត្ថបទ៖ ដេវីដ