គម្លាត​ម្រាមដៃអាចមើលដឹងថាអ្នកជាមនុស្សបែបណា

តើគម្លាតនៃចន្លោះម្រាមដៃណាមួយដែលជារបស់អ្នក? សូមធ្វើការលាតត្រដាង​ម្រាមដៃខាងឆ្វេងឲ្យ​អស់ រួចប្រៀបធៀបជាមួយនឹង​រូបភាបខាងក្រោមនេះ អ្នកនឹងដឹងថា​ខ្លួនឯង​ជាមនុស្ស​បែបណា។
 
គម្លាត​ម្រាមដៃអាចមើលដឹងថាអ្នកជាមនុស្សបែបណា
A. គម្លាតឆ្ងាយ​រវាងម្រាមដៃ​ចង្អុល និងម្រាម​ដៃកណ្តាល
អ្នកចង់ក្លាយ​ជាមនុស្ស​ឯករាជ្យ មិនចង់​ស្ថិតក្រោម​ការត្រួតត្រា​របស់អ្នកណា​ម្នាក់ឡើយ។ អ្នកតែងតែ​មានអារម្មណ៏​ថា អ្នកនឹង​ធ្វើអ្វីៗបានល្អ​ដោយខ្លួន​ឯង មិនថា​នៅពេលណា ឬនៅ​ទីកន្លែង​ណាឡើយ។ ហើយអ្នក​ក៏ចូលចិត្ត​គិត​ដល់សេរីភាពផ្ទាល់ខ្លួន​ផងដែរ។ អ្នកជា​មនុស្សស្មោះត្រង់។ អ្នកហ៊ាន​ប្រឈមមុខ​នឹងការ​រិះគន់ ហើយនេះ​ធ្វើឲ្យ​អ្នកដទៃ​កោតសរសើរ​អ្នក បើទោះបីជាមនុស្សទាំងនោះ​មិនប្រាប់​ដល់អ្នក​ផ្ទាល់​ក៏ដោយ។
B. គម្លាតឆ្ងាយ​រវាងម្រាម​ដៃកណ្តាល និងម្រាម​ដៃនាង
អ្នកជាប្រភេទ​មនុស្សដែលមិនចេះស្តាប់​បង្គាប់ (រឹងរូស ធ្វើតាមតែចិត្តខ្លួនឯង) ហើយ​អ្នកក៏ជាមនុស្ស​ចង់បាន​សេរីភាពផងដែរ។
C. គម្លាតឆ្ងាយ​រវាងម្រាមដៃ​នាង និងម្រាម​ដៃកូន
អ្នកជាមនុស្សចិត្ត​ឯករាជ្យបំផុត និង​ជាមនុស្សធ្វើការ​សម្រេចចិត្តដោយ​ខ្លួនឯង ជាបុគ្គលដែល​រីករាយ​នឹងសេរីភាព មិនចូលចិត្ត​ការបញ្ជា​ពីអ្នកដទៃ។ អ្នកជាមនុស្សឆ្លាតវៃ​ពីធម្មជាតិ និង​មានសមត្ថភាព​ដឹកនាំអ្នកដទៃ នៅពេល​កំពុងធ្វើការ​ជាក្រុម។
D. គម្លាតចន្លោះរវាង​ម្រាមដៃ​ចង្អុល និងម្រាមដៃ​កណ្តាលតូច
អ្នកជាមនុស្សប៉ិនប្រសប់​អាចធ្វើការ​ងារបានច្រើន និងមានចំណេះ​ជំនាញច្រើន ប៉ុន្តែអ្នក​មិនមែនជាប្រភេទមនុស្ស​ដែលរស់ដោយអ្នកដទៃ​ឡើយ ព្រោះនៅក្នុង​ថ្ងៃអនាគត អ្នកនឹង​បានឡើង​ដំណែង​ដូចគោល​បំណង និងដូចក្តីសុបិន្តផ្ទាល់​របស់អ្នក។ ម្យ៉ាង​វិញទៀត អ្នកមិនស្ថិតក្រោម​ឥទ្ធិពល​របស់ឪពុកម្តាយ ឬមនុស្ស​នៅជុំវិញ​អ្នកឡើយ។
E. គម្លាត​ចន្លោះម្រាមដៃចង្អុល និងម្រាមដៃ​កណ្តាលតូច
អ្នកជាមនុស្សប្រសប់​អនុវត្ត, សុភវិនិច្ឆ័យ, មាន​ប្រាជ្ញា។ អ្នកក៏ជា​មនុស្សពោរពេញ​ទៅដោយថាមពល, សម្រើប, ប៉ិនប្រសប់ និង​មាន​ចំណេះខាង​សិល្បៈ និង​សម្រស់។ អ្នកដឹង​ពីគុណ​សម្បត្តិរបស់​ខ្លួនឯង ហើយអ្នក​មានភាពវៃឆ្លាត​គ្រប់គ្រាន់​អាចប្រើចំណេះ​ជំនាញនេះ​សម្រាប់ផលប្រយោជន៏​ទៅថ្ងៃអនាគត។
ដោយ៖ ដារ៉ា
ប្រភព៖ perfectz

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គម្លាត​ម្រាមដៃអាចមើលដឹងថាអ្នកជាមនុស្សបែបណា