ក្មេងស្រីត្រូវគេរំលោភ អាយុ ១៣ឆ្នាំ សម្លាប់កាត់ក្បាល ក្មេងប្រុសអាយុ៥ឆ្នាំ ជាការសងសឹក

ឥណ្ឌា៖ សារព័ត៌មានអង់គ្លេសមេត្រូ ចុះផ្សាយម្សិលមិញ ឲ្យដឹងថា ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ ក្លាយទៅជាឃាតករសម្លាប់មនុស្ស ដោយបានកាត់ក្បាល ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ ទុកជាការសងសឹក ដែលជាករណីមួយបានកើតឡើងនៅរដ្ឋអូតាប្រាដែស ក្នុងប្រទេសឥណ្ឌា។

ប៉ូលិសឥណ្ឌា បានថ្លែងឲ្យដឹងថា ឃាតករក្មេងវ័យ អាយុ១៣ឆ្នាំ (មិនត្រូវបានបញ្ចេញអត្តសញ្ញាណ) បានពង្រត់ក្មេងប្រុសរងគ្រោះម្នាក់ អាយុ ៥ឆ្នាំ យកទៅសម្លាប់កាត់ក្បាល នៅក្នុងពេលពួកគេទាំងពីរ កំពុងលេងល្បែងកម្សាន្តជាមួយគ្នា។

ប្រភពបន្តថា សាកសពក្មេងប្រុសរងគ្រោះ​ត្រូវបានសត្វឆ្កែហិតក្លិនដឹងទីតាំង និងត្រូវគេរកឃើញ ក្នុងសភាពដុតខ្លោច និងរុំដាក់ក្នុងកាបូបមួយ។

តាមការស្រាវជ្រាវ និងស៊ើបអង្កេត បានរកឃើញឃាតករ ដែលជាក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺរូបនាងក៏កំពុងជាប់ពាក់ព័ន្ធ នៅក្នុងរឿងក្តីរំលោភសេពសន្ថវ:មួយ ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ។ ជាលទ្ធផល បានរកឃើញថា ក្មេងស្រីជំទង់រូបនេះ សម្លាប់កាត់ក្បាលក្មេងប្រុសរងគ្រោះ ដើម្បីជាការសងសឹក នឹងជីតារបស់គេ ដែលជាអ្នកចាប់រំលោភខ្លួន កាលពីលើកមុននោះ។

ទោះជាយ៉ាងណា ករណីនេះ មិនទាន់មានប្រភពព័ត៌មានលម្អិត ទៅលើការដាក់ទោស នៅឡើយទេ៕

ក្មេងស្រីត្រូវគេរំលោភ អាយុ ១៣ឆ្នាំ  សម្លាប់កាត់ក្បាល ក្មេងប្រុសអាយុ៥ឆ្នាំ ជាការសងសឹក
រូបតំណាង

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត