​អភិបាលខេត្ត​ស្ទឹងត្រែង យក​អំណោយ​កាកបាទក្រហមកម្ពុជា​ជូន​អ្នកជំងឺ​ជិត​១០០​នាក់​

ដោយ​៖​ដេ​ង ម៉ា​វិ​ន​

​ខេត្តស្ទឹងត្រែង​៖​នៅ​រសៀល​ថ្ងៃទី​២៦​តុលា លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង បាន​ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្ត យក​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជំងឺ ដែល​កំពុង​សំរាក​ព្យាបាល​នៅ​កន្លែង​គ្រូខ្មែរ​ឱសថ​បុរាណ ដែលមាន​ទីតាំងនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​/​ក្រុង​ស្ទឹងត្រែង ។​

​    ​លោក​អភិបាលខេត្ត​មានប្រសាសន៍ថា ភាពលំបាករ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភាពលំបាក​របស់​អាជ្ញាធ​រ​មូលដ្ឋាន​ផងដែរ ដូចនេះ​អាជ្ញាធរខេត្ត តែងតែ​យកចិត្តទុកដាក់​គិតគូរ​នូវ​សុខទុក្ខ​របស់​បងប្អូន​ជានិច្ច ពិសេស​នៅពេល​មាន​ជំងឺ​ឈឺ​ថ្កាត់​នាំគ្នា​មក​ព្យាបាល​នៅ​កន្លែង​គ្រូខ្មែរ​ឱសថ​បុរាណ​នេះ ។​

​    ​លោក​មានប្រសាសន៍​ទៀតថា ទាំង​ផ្នែក​វិ​ជ្ជ​សាស្ត្រ ទាំង​ផ្នែក​បុរាណ​យើង​មិនអាច​បោះបង់​មួយណា​បានទេ ដូចនេះ​ស្នើរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​ថែរក្សា​និង​ព្យាបាល​ជំងឺ​ឲ្យ​បាន​ឆាប់​ជាសៈ​ស្បើយ​ទាំងអស់គ្នា ។​

​    ​ជាមួយគ្នានេះ​ផងដែរ លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ទៅ​គ្រូខ្មែរ​ឱសថ​បុរាណ ឲ្យ​ជួយ​ថែរក្សា​ព្យាបាល​អ្នកជំងឺ​ទាំងអស់ ឲ្យ​ចេះ ស្រលាញ់​ដូច​បង​ដូច​ប្អូន​ដូច​កូន​ដូច​ចៅ ពីព្រោះ​ពួកគាត់​ជា​គ្រួសារ​ក្រីក្រ ខ្លះ​មកពី​ខេត្ត​ឆ្ងាយៗ​ក៏មាន ដូច្នេះហើយ​ត្រូវ​ជួយ​ទំនុក​បំ​រ៉ុង​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​ពួកគាត់​ឆាប់​ជាសៈ​ស្បើយ បាន​ឆាប់​វិលត្រឡប់​ទៅផ្ទះ ក៏ដូចជា​ស្រុកកំណើត​វិញ ។​

​    ​លោក គង់ សំអាត គ្រូ​ឱ​សាថ​បុរាណ​ខ្មែរ បាន​បញ្ជាក់ថា អ្នកជំងឺ​មក​ព្យាបាល​នៅទីនេះ មាន​ប្រមាណ​ជិត​១០០​នាក់​ឯណោះ ភាគ ច្រើន​មាន​ជំងឺលើសឈាម ជំងឺ​ក្រពះ​ពោះវៀន ឈឺសន្លាក់​ដៃជើង ជំងឺថ្លើម ជំងឺមហារីក និង​ជំងឺ​ផ្សេងៗ​ទៀត​ក៏មាន ។​

​    ​លោក​គ្រូឱសថបុរាណ​ខ្មែរ​បាន​អះអាងថា​ប្រជាពលរដ្ឋ​អ្នកមាន​ជំងឺ​ឈឺ​ថ្កាត់​នេះ សុទ្ធតែ​ពេទ្យ​ឈប់​ព្យាបាល ទើបបាន​មករក​គាត់​ឲ្យ​ជួយសង្គ្រោះ​ហើយ​ជាមួយនិង​ការចុះ​សួរសុខទុក្ខ​រប​ស់លោក​អភិបាលខេត្ត​នៅពេលនេះ តំណាង​ឲ្យ​អ្នកជំងឺ​ទាំងអស់​សូម​សំដែង​ការដឹងគុណ​ចំពោះ​រាជរដ្ឋាភិបាល ក៏ដូចជា​កាកបាទក្រហម​កម្ពុជា ពិសេស​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង ដែល​បាន គាំទ្រ​និង​ចុះមក​សួរសុខទុក្ខ​ដល់​អ្នកជំងឺ បង្ហាញ​ឲ្យ​ឃើញ​ពី​ការស្រលាញ់​រាប់អាន​ដ៏​ជ្រាលជ្រៅ​បំផុត ទោះបី​បងប្អូន​ប្រជាពលរដ្ឋ​យើង ឈឺ​ថ្កាត់ ក្រីក្រ ក៏​គ្មាន​ការរើសអើង​ឡើយ​។​

​    ​លោក កុយ ញ៉ អាយុ​៦៦​ឆ្នាំ មកពី​ខេត្តកំពុងចាម បាន​សំដែង​ការ​ត្រេកអរ ចំពោះ​សកម្មភាព​មនុស្សធម៌ របស់​ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង​បានធ្វើ​ឲ្យ​ពួកគាត់​មាន​ភាពកក់ក្តៅ ជំងឺ​ឈឺ​ថ្កាត់​ក៏បាន​ជាសៈ​ស្បើយ ប្រៀបបាន​ទៅ​និង​វត្ថុ​ស័ក្តិ​សិទ្ធ​ឬក៏​ទេវតា​ក្នុង​លោក​មក​ប្រោះ ព្រហ្ម​ឲ្យ​ពួកគាត់​រស់រានមានជីវិត​ឡើងវិញ មិន​ខុស​អ្វី​ពីថ្ងៃ​រំដោះ​៧​មករា​១៩៧៩​នោះទេ​៕

​អភិបាលខេត្ត​ស្ទឹងត្រែង យក​អំណោយ​កាកបាទក្រហមកម្ពុជា​ជូន​អ្នកជំងឺ​ជិត​១០០​នាក់​
​អភិបាលខេត្ត​ស្ទឹងត្រែង យក​អំណោយ​កាកបាទក្រហមកម្ពុជា​ជូន​អ្នកជំងឺ​ជិត​១០០​នាក់​
​អភិបាលខេត្ត​ស្ទឹងត្រែង យក​អំណោយ​កាកបាទក្រហមកម្ពុជា​ជូន​អ្នកជំងឺ​ជិត​១០០​នាក់​
​អភិបាលខេត្ត​ស្ទឹងត្រែង យក​អំណោយ​កាកបាទក្រហមកម្ពុជា​ជូន​អ្នកជំងឺ​ជិត​១០០​នាក់​
​អភិបាលខេត្ត​ស្ទឹងត្រែង យក​អំណោយ​កាកបាទក្រហមកម្ពុជា​ជូន​អ្នកជំងឺ​ជិត​១០០​នាក់​