ខ្សែ​ការ​ពារ Phil Jagielka រង​របួស​ត្រូវ​អវត្តមាន​​ពី​ទីលាន​​២​ខែ

ខ្សែ​ការ​ពារ Phil Jagielka រង​របួស​ត្រូវ​អវត្តមាន​​ពី​ទីលាន​​២​ខែ

ខ្សែ​ការ​ពារ​ឆ្នើម​ក្រុម​ Everton​ កីឡាករ​ Phil Jagielka​ បាន​រង​របួស​ជង្គង់​ក្នុង​ការ​ប្រកួត​ទល់​នឹង Arsenal​ កាល​ពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន​ ដែល​ធ្វើ​ឲ្យ​រូប​គេ​ត្រូវ​អវត្តមាន​ពី​ទីលាន​ប្រកួត​រយៈ​ពេល ​២ខែ។

 

ខ្សែ​ការ​ពារ Phil Jagielka រង​របួស​ត្រូវ​អវត្តមាន​​ពី​ទីលាន​​២​ខែ

 

កីឡាករ​ វ័យ​៣៣​ ឆ្នាំ​រូប​នេះ​ រង​របួស​ពេល​ប៉ះ​ទង្គិច​នឹង​មិត្ត​រួម​សញ្ជាតិ​អង់គ្លេស​ Oxlade-Chamberlain​ ពេល​កំពុង​ប្រកួត។ របួស​ជង្គង់​នឹង​ធ្វើ​ឲ្យ​គេ​ខក​ខាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ អង់គ្លេស​ ក្នុង​ការ​ប្រកួត​ទល់​ អេស្ប៉ាញ​ និង​បារាំង​នៅ​ខែ​ក្រោយ។

ទាក់​ទង​នឹង​ការ​អវត្តមាន​ Jagielka​ លោក​ Martinez​ គ្រូ​បង្វឹក Everton​ មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​បាន​ដឹង​ថា​ របួស​របស់​គេ​នឹង​មិន​តិច​ជាង​៨​ ឬ៩​សប្ដាហ៍​នោះ​ទេ​ តែ​យ៉ាង​ណា​ក៏​ដោយ​ ការ​ប្រកួត​ក្លិប​អាជីព​ នឹង​សម្រាក​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ​ ដោយ​សារ​កីឡាករ​ជាប់​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ Jagielka​ នឹង​មិន​អវត្តមាន​ច្រើន​ជាមួយ​ ក្លិប​នោះ​ទេ”។

 

ខ្សែ​ការ​ពារ Phil Jagielka រង​របួស​ត្រូវ​អវត្តមាន​​ពី​ទីលាន​​២​ខែ

 

Phil Jagielka ​ទំនង​ជា​​មិន​​បាន​លេង​ឲ្យ​ Everton​ ៩​ប្រកួត​ រាប់​ទាំង​ការ​ប្រកួត ក្រប​ខណ្ឌ​អង់គ្លេស​ ថ្ងៃ Boxing Day​ ទល់​នឹង​ Newcastle​ ផង​ដែរ៕

 

-ចុច​អាន៖ កាំភ្លើង​ធំ បំបាក់​ Everton ឡើង​កំពូល​តារាង ឯ​​តោ​ខៀវ ចាញ់​ទៀត!

 

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ BBC