រញ្ជួយ​ដី​នៅ​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន សម្លាប់​មនុស្ស​១៨០​នាក់​

​អា​ហ្វ​ហ្គា​នី​ស្ថាន​៖​យោងតាម​ព័ត៌មាន​CNN ចេញផ្សាយ​ថា មនុស្ស​ជាង​១៨០​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ ដែល​បាន​វាយប្រហារ​ភាគ​ខាងជើង ឆៀង​ខាងកើត ប្រទេស​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​សេចក្តីរាយការណ៍​មួយ ឲ្យ​ដឹង​ដែរ​ថា មាន​ក្មេងស្រី​សិស្សសាលា អា​ហ្វ​ហ្គា​នី​ស្ថាន ចំនួន​១២​នាក់​បាន​ស្លាប់ ក្នុង​ហេតុការណ៍​រត់​ជាន់គ្នា ខណៈ​ពួកគេ​ព្យាយាម​រត់ចេញ​ពី​អគារ​សាលា នៅពេល​គ្រោះ​រញ្ជួយ​ដី​កើតឡើង​។ ក្នុងនោះ​ផងដែរ​ព័ត៌មាន CNN បានចេញ​ផ្សាយ​ឲ្យ​ដឹងថា មាន​មនុស្ស​ចំនួន ៥៨៩​នាក់ បានទទួល​រងរបួស នៅក្នុង​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៥​រ៉ិ​ច​ទ័​រ​នេះ​។​

​ទោះយ៉ាងណា​ក៏ដោយ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​អាច​នឹងមាន​ការកើនឡើង​បន្តទៀត​៕