លោក Mourinho រងការពិន័យជាថ្មីទៀតពី FA

លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​​របស់​ក្រុម Chelsea បាន​រង​​ការ​ចោទ​ប្រកាន់​ពី​ប្រព្រឹត្ត​មិន​សម​រម្យ​មួយ​ពី​សំណាក់​សហ​ព័ន្ធកីឡា​បាល់​ទាត់​អង់​គ្លេស​ហៅកាត់​ថា FA កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​ការ​និយាយ​រិះ​គន់​របស់​លោកក្នុង​តង់​ទី​១​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League របស់​ក្រុមតោ​ខៀវ​កាល​ពី​​ថ្ងៃ​​សៅរ៍​ដែល​នៅពេលនោះពួក​គេ​បាន​រង​បរា​ជ័យ ២-១ នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម West Ham​។ លោក Mourinho កំពុង​តែ​​ប្តឹង​ឧទ្ធរណ៍​រួច​ជា​ស្រេច​​ប្រឆាំង​នឹង​ការ​ពិន័យ​ជា​ទឹក​ប្រាក់​៥​ម៉ឺន​ផោន (ស្មើនឹង​៧៦០០០​ដុល្លារ​អាមេ​រិក) និង​ការ​ពិន័យ​ព្យួរ​​មិន​ឲ្យ​ចូល​ក្នុង​កីឡ​ដ្ឋាន​ចំនួន​១​ប្រកួត​សម្រាប់​ការ​​​បញ្ចេញ​មតិ​​ផ្សេង​ៗ​ដែល​ត្រូវ​បាន​ធ្វើ​​ឡើង​​ទាក់​ទង​នឹងមន្ត្រី​​ប្រចាំ​ការ​ប្រកួត ក្រោយ​ពី​ក្រុម Chelsea បាន​រង​បរា​ជ័យ​ក្នុង​ផ្ទះខ្លួន​ឯង​នៅ​ពេល​ប្រកួត​ជា​មួយនឹងក្រុម Southampton កាលពី​ដើម​ខែ​នេះ​។
2
គ្រូ​បង្វឹក​ពោរពេញ​ដោយ​បញ្ហា​រូប​នេះ ប្រឈមមុខនឹង​ការចោទ​ប្រកាន់​បន្ថែម​​ទៀត ក្រោយ​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ឲ្យ​ទៅ​អង្គុយ​កៅ​អី​របស់​អ្នក​ទស្ស​នា​ដោយ​លោក​​អាជ្ញា​កណ្តាល Jonathan Moss សម្រាប់​ការ​ដើរ​យ៉ាង​លឿន​ទៅ​​កាន​អាជ្ញា​​កណ្តាល​រូប​នេះ​នៅពេល​ដែល​​លោក Mourinho ចង់​ជួប​រូប​លោក​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​​បំពាក់​របស់​មន្ត្រី​ប្រចាំ​ការ​ប្រកួត​អំឡុង​​ពេលសម្រាក​នៅ​ឯ​កីឡ​ដ្ឋាន Upton Park កាលពីថ្ងៃ​សៅរ៍​។ FA បាន​ឲ្យ​ដឹង​ក្នុង​សេ​ចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «លោក Jose Mourinho ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​ការ​​ប្រព្រឹត្ត​មិនសម​រម្យ​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​​ពាក្យ​សម្តី និង​​ឥរិយា​បថ​របស់​លោក​ទៅ​កាន់​មន្ត្រី​ប្រចាំ​ការ​ប្រកួតក្នុង និង​ជុំ​វិញ​បន្ទប់​ភ្លាស់​ប្តូរ​សម្លៀក​បំ​​ពាក់​ក្នុង​តង់​ទី​១​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia