​Thunderbolt​ សមត្ថភាព​ផ្ទេរ​ទិន្នន័យ​ក្នុង​ល្បឿន 10Gbps

​Thunderbolt​ សមត្ថភាព​ផ្ទេរ​ទិន្នន័យ​ក្នុង​ល្បឿន 10Gbps

Thunderbolt មាន​ឈ្មោះ​ដើម Light Peak ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​សហការ​គ្នា​រវាងក្រុមហ៊ុន Intel និង​ក្រុមហ៊ុន Apple។ Thunderbolt ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​នៅ​ក្នុង MacBook Pro តាំង​ពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​ ឆ្នាំ ២០១១។

 

​Thunderbolt​ សមត្ថភាព​ផ្ទេរ​ទិន្នន័យ​ក្នុង​ល្បឿន 10Gbps

 

Thunderbolt គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង PCI Express និង Display Port ដោយ​​បង្កើត​បាន​ជា serial data មួយ​ថ្មី។ ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​វា​ប្រើ PCI Express និង Display Port បាន​ក្នុង​ពេល​តែ​មួយ​ និង​ប្រើ​រន្ធ​តែ​មួយ។ Thunderbolt អាច​ប្រើ​សម្រាប់​ផ្ទេរ​ទិន្នន័យ​ក្នុង​ល្បឿន​លឿន​អស្ចារ្យ ដែល​អាច​ដាក់​ទាំង​អេក្រង់​ដែល​មាន Resolution ខ្ពស់ និង Device ដែល​ផ្ទុក​ទិន្នន័យ​ផ្សេង​ៗ។

 

តាម​រយៈ​បទ​ពិសោធន៍​ផលិត USB និង PCI Express របស់ Intel និង FireWire របស់​ Apple បាន​រួម​បញ្ចូល​គ្នា​ដើម្បី​បង្កើត Thunderbolt។
លក្ខណៈ​ពិសេស​ៗ​របស់ Thunderbolt មាន​ដូចជា៖
-អាច​ផ្ទេរ​ទិន្នន័យ​ក្នុង​ល្បឿន 10Gbps
-អាច​ប្រើ​បាន​ទំាង PCI Express និង DisplayPort
-ទោះ​ឧបករណ៍​ដែល​ប្រើ DisplayPort ស្រាប់​ក៏​អាច​ប្រើ Thunderbolt បាន​ដែរ
-អាច​ផ្ទេរ​ទិន្នន័យ​វីដេអូ Full HD ក្នុង​ល្បឿន​ហួស​ពី​ការ​ស្មាន
-ប្រើ​ប្រាស់ protocol software driver ដែល​មាន​ស្រាប់។

 

ឲ្យ​តែ​មាន Thunderbolt ដូចគ្នា​ ឬ​មាន​ឧបករណ៍​ដែល​ប្រើ DisplayPort និង PCI Express ស្រាប់​សុទ្ធ​តែ​អាច​ប្រើ​ជាមួយ Thunderbolt បាន៕

 

ដោយ៖ ខឹម បូរិន