CNRP សម្រេចបញ្ជូនលោក គង់ សភា និងលោក ញ៉យ ចំរើន ទៅព្យាបាល នៅប្រទេសថៃ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ គណបក្សសង្គ្រោះជាតិ សម្រេចបញ្ជូនលោក គង់ សភា និងលោក ញ៉យ ចំរើន ទៅព្យាបាល នៅក្រៅប្រទេស ដោយសារមានរបួសធ្ងន់ មានបាក់ឆ្អឹងជាច្រើនកន្លែង នេបើយោងតាម Facebook របស់លោក ញ៉ែម បុញ្ញាប្ញទ្ធិ មន្រ្តីអ្នកនាំាពាក្យគណបក្សសង្គ្រោះជាតិ។

សូមជំរាបថា លោក គង់ សភា និង លោក ញ៉ ចំរើន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានក្រុមបាតុករ វាយតប់ឲ្យរងរបួសធ្ងន់ នៅក្រៅវិមានរដ្ឋសភា នៅពេលអ្នកទាំងពីរបម្រុងនឹងជិះរថយន្តចេញពីរដ្ឋសភា ខណៈដែលបាតុកររាប់ពាន់នាក់ កំពុងធ្វើបាតុកម្ម ដើម្បីទាមទារទម្លាក់លោក កឹម សុខា ចេញពីតំណែង អនុប្រធានទី១ នៃរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។

CNRP សម្រេចបញ្ជូនលោក គង់ សភា និងលោក ញ៉យ ចំរើន ទៅព្យាបាល នៅប្រទេសថៃ