ស្លាប់៨នាក់ រងរបួសធ្ងន់ស្រាល១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំង ប្រទេសថ្ងៃទី២៦ ខែតុលាម្សិលមិញ

ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្ស៨នាក់់បានស្លាប់ ១២នាក់រងរបួសធ្ងន់ និង៣នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ម្សិលមិញ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៤គ្រឿង, រថយន្តធុនតូច៤គ្រឿង រថយន្តធុនធំ២គ្រឿង, គោយន្តកន្ត្រៃ១គ្រឿង និងថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៥លើក, ប្រជែងគ្រោះថ្នាក់៣លើក, មិនប្រកាន់ស្តាំ២លើក, មិនគោរពសិទិ្ធ១លើក, បត់គ្រោះថ្នាក់១លើក, សុខភាពងងុយដេក១លើក, កត្តាយានយន្ត១លើក ក្នុងនោះអ្នកមិនពាក់មួក ពេលគ្រោះថ្នាក់មាន១៦នាក់ (យប់២នាក់) ។

ជាមួយគ្នានេះដែរ នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យ រថយន្តសរុបចំនួន ២០០២គ្រឿង (រថយន្តធំ ៩៩៩គ្រឿង) ស្មើនិង២០២៩ករណី ល្មើសក្រដាសស្នាមមាន ១២០៦គ្រឿង ស្មើនឹង១២០៦ករណី, ចំពោះករណីល្មើសបច្ចេកទេស៧៩៦គ្រឿង ស្មើនឹង៨២៣ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១១០១គ្រឿង ៕

ស្លាប់៨នាក់ រងរបួសធ្ងន់ស្រាល១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំង ប្រទេសថ្ងៃទី២៦ ខែតុលាម្សិលមិញ