អត្ថប្រយោជន៍​សុខភាព ៧ យ៉ាង ពី​ការបរិភោគ​សាច់​បង្គា​

Sanofi

បង្គា​មាន​រសជាតិ​គួរឱ្យ​ចង់​ទទួលទាន និង អាច​ធ្វើជា​អាហារ​ច្រើនបែប​ច្រើន​មុខ​មិន​ថា​អាហារសម្រន់ ម្ហូបទឹក ម្ហូប​ឆា លាយ​ជាមួយ​សាលាដ និង អាហារ​ប្រភេទ​ណា​នោះទេ ។ សម្រាប់​អ្នក​ចូលចិត្ត បង្គា អ្វីដែល​កាន់តែ​ធ្វើឱ្យ​ចង់​ទទួលទាន​បង្គា​ទៀត នោះ គឺ​គុណប្រយោជន៍​សុខភាព​របស់​វា ។

១. ជំនួយ​ឈាមក្រហម ៖ ចំពោះ​អ្នកមាន​ជំងឺ​ស្លេកស្លាំង (​ខ្វះ​ឈាមក្រហម​) ដែល​បណ្តាលមកពី​កម្រិត​កោសិកា​ឈាមក្រហម​មាន​បរិមាណ​មិន​គ្រប់គ្រាន់​នោះ គួរ​ទទួលទាន​បង្គា​ឱ្យបាន​ច្រើន ព្រោះ​បង្គា​សម្បូរ​ជាតិ​ដែក និង វីតាមីន B12 ចាំបាច់​សម្រាប់​ការផលិត​កោសិកា​ឈាម ដើម្បី​ជួយ​ផ្គត់ផ្គង់​អុក​ស៊ី​-​ហ្សែ​ន​ទៅកាន់​សរីរាង្គ​នានា​ក្នុង​រាងកាយ ។​

២. ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ ៖ សារធាតុ​រ៉ែ​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង គឺ ហ្វូ​ស្វ័​រ និង កាល់ស្យូម ដែលមាន​ក្នុង​សាច់​បង្គា ជួយ​ឱ្យ​ជាលិកា​ឆ្អឹង​លូត លាស់ និង រឹងមាំ ។​

៣. ប្រឆាំង​ការពារ​នឹង​ជំងឺមហារីក ៖ ជាទូទៅ​សារធាតុ​រ៉ែ​ត្រូវបាន​គេ​ប្រើ​កម្ចាត់​កោសិកា​មហារីក ដូចជា ស័ង្កសី និង សេ​ឡេ​នៀម ដែល​សារធាតុ​នេះ​មាន​ក្នុង​បង្គា ។ ដូចនេះ​ការបរិភោគ​សាច់​បង្គា ក៏​អាចជួយ​កាត់បន្ថយ​ការ​រាលដាល​កោសិកា​មហារីក​បានដែរ ជាពិសេស​មហារីក​ប្រូ​ស្តា​ត ។ លើសពីនេះ បង្គា​មាន​ស្ពាន់ធ័រ​ច្រើន ដែលជា​រ៉ែ​ធម្មជាតិ​ប្រឆាំងនឹង​មហារីក ។​

៤. ជំនួយ​សុខភាព​ស្បែក ៖ ដោយ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម និង បំបាត់​អាការ​រលាក​នានា បង្គា​សមុទ្រ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ខ្លាំងណាស់ ដោយ​ធ្វើឱ្យ​ស្បែក​មើលទៅ​ភ្លឺ​ថ្លា បំបាត់ និង ការពារ​បញ្ហា​ស្បែក​នានា ដូចជា «​មុន​» និង កន្ទួល រមាស់​ជាដើម ។​

៥. បន្ធូរ​ភាព​តានតឹង ៖ អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា ៣ ក្នុង​បង្គា​មាន​កម្រិត​ប្រហាក់ប្រហែល​នឹង​ផ្លែ​ប៊័រ និង ធញ្ញជាតិ​ដែរ ពោលគឺ​ខ្លាញ់​មាន​ប្រយោជន៍​ក្នុងការ​សម្រួល​អារម្មណ៍ និង កម្ចាត់​ភាព​តានតឹង ។​

៦. ជំនួយ​សុខភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ ៖ ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ថា ការបរិភោគ​បង្គា​អាចជួយ​សម្រួល​មុខងារ​មិន​ប្រក្រតី​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ និង ពង្រឹង​ដល់​ឆ្អឹង បេះដូង និង ប៉ូវ​ឈាម​ទៀតផង ។

៧. កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ៖ តាម​ការអង្កេត​បែប​វេជ្ជសាស្ត្រ​បានបង្ហាញ​ថា ទោះជា​បង្គា​មាន​សារធាតុ​ខ្លាញ់​ឆ្អែត​ក៏ដោយ ក៏​វា​ជួយ​ដល់​ការកាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែរ ដូចនេះ​ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​អ្នក​អាច​ជ្រើសរើស​ការ​ចម្អិន​បង្គា​បែប​អាំង ឬ ចំហុយ ៕ លក្ខិណា​

​    

Related