រុស្ស៊ី ចង់ឲ្យស៊ីរី បង្កើតតុចរចា នឹងឈានដល់បោះឆ្នោត ដោយឯកភាពមួយ

ដាណឺម៉ាក ៖ រុស្ស៊ីកំពុងរៀបចំគម្រោង ក្នុងការអំពាវនាវ ឲ្យមានកិច្ចចរចា និងបង្កើតរដ្ឋាភិបាលមួយនៅក្នុងប្រទេស ស៊ីរី ដែលនឹងត្រូវបានផ្តើម សម្រាប់ការបោះឆ្នោតសភា និងប្រធានាធិបតី ។ នេះបើយោងតាមការ លើកឡើងរបស់ លោក ផេន អារ៉ាប់ អាល់ម៉ាយ៉ាឌីន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នេះ ដោយដកស្រង់ប្រភពពីសេចក្ដី ថ្លែងការណ៍ខាងលើបន្ដទៀតថា ក្រុងម៉ូស្គូ នឹងចេញសេចក្ដីអំពាវនាវ ឲ្យមានកិច្ចចរចាមួយ នៅក្នុងប្រទេស ស៊ីរីនិង កិច្ចចរចា របស់គ្រប់ភាគីទាំងអស់នេះ ដើម្បីបង្កើតឲ្យបាននូវរដ្ឋាភិបាលថ្មីមួយ។ ក្រោយមកទៀត គេនឹងបង្កើតនូវ គណៈកម្មាធិការ ដែលនឹងរៀបចំការបោះឆ្នោត ជ្រើសតាំង សមាជិកសភាស៊ីរី ក្នុងរយៈពេល ១៨ខែ ។

ប្រភពដដែល បន្ដទៀតថា បន្ទាប់ពីការបោះឆ្នោត ជ្រើសតាំងសមាជិកសភា ការបោះឆ្នោត ជ្រើសតាំងតំណែង ប្រធានាធិបតី ក៏នឹងត្រូវរៀបចំឡើង ហើយបើកទូលាយ សម្រាប់បេក្ខជនដែលមានបំណងប្រកួតប្រជែង ក្នុង តំណែងនេះ។

ជាងនេះទៅទៀត ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីម៉ៀរ ពូទីន ដែលលោកបានជួបពិភាក្សាគ្នាជាមួយភាគី ស៊ីរីលោក បាហ្សា អាល់ អាហ្សាដ ក្នុងទីក្រុងម៉ូស្គូ ដែលលោកបានបញ្ជាក់ ពីការធានាយ៉ាងពេញលេញថា ស្ថានភាពជ្រើស តាំងតំណែងប្រធានាធិបតីស៊ីរី នឹងមិនមានភាពរអាក់រអួលនោះទេ រហូតដល់កាល បរិច្ឆេទនៃការបោះឆ្នោត ប្រធា នាធិបតីនោះ ៕

រុស្ស៊ី ចង់ឲ្យស៊ីរី បង្កើតតុចរចា នឹងឈានដល់បោះឆ្នោត ដោយឯកភាពមួយ