តុបតែង​​ទូ​ថត​​ភ្លើង​មួយ​​ផ្អើល​អស់​គេ​ឯង​​​​​ គ្រាន់​តែ​​​សុំ​មិត្ត​ស្រី​រៀបការ​

តុបតែង​​ទូ​ថត​​ភ្លើង​មួយ​​ផ្អើល​អស់​គេ​ឯង​​​​​ គ្រាន់​តែ​​​សុំ​មិត្ត​ស្រី​រៀបការ​

អ្នក​​ដំណើរ​ជាច្រើន​នាក់​​ក្នុង​រថភ្លើង​មួយ​បារុង ​ខ្សែ​ទីពីរ​ នៅ​ទីក្រុង​ Xi’an ​ប្រហែល​ជា​បាន​ឃើញ​​​​ទិដ្ឋភាព​នៃ​ការ​ស្នើ​សុំ​មិត្ត​ស្រី​រៀប​ការ​របស់​បុរស​ម្នាក់​ដ៏​សែន​រ៉ូមែនទិក​ហើយ​ កាល​ពី​ថ្ងៃ​ទី ២៤​តុលា​ កន្លង​ទៅ​ នៅ​ខេត្ត​សានស៊ី​ ប្រទេស​ចិន។

 

តុបតែង​​ទូ​ថត​​ភ្លើង​មួយ​​ផ្អើល​អស់​គេ​ឯង​​​​​ គ្រាន់​តែ​​​សុំ​មិត្ត​ស្រី​រៀបការ​

 

បន្ទប់​រថភ្លើង​ទាំង​មូល​ ត្រូវ​បាន​តុប​តែង​ដោយ​ក្រដាស​ផុសទ័រ​ ដែល​សរសេរ​ថា​ “Tingting រៀប​ការ​ជាមួយ​បង​ទៅ!”។ បុរស​ជា​សង្សារ​គឺ​លោក​ Wang Yin​ បាន​លុត​ជង្គង់​ដោយ​ដៃ​ម្ខាង​កាន់​បាច់​ផ្កា​ ​កូឡាប​ពណ៌​ក្រហម​មួយ​បាច់​ធំ​ និង​ដៃ​ម្ខាង​ទៀត​កាន់​ចិញ្ចៀន​បញ្ចាំ​ចិត្ត​មួយ​វង់​ ហើយ​បាន​និយាយ​​ទៅ​កាន់​មិត្ត​ស្រី​ថា​ “Tingting​ បាន​ជួប​អូន​គឺ​ជា​សំណាង​ណាស់​ក្នុង​ជីវិត​របស់​បង។ សូម​​ធ្វើ​ជា​កូន​ក្រមុំ​របស់​បង​ និង​ជា​​តារា​របស់​បង​ជា​រៀង​រហូត​ទៅ”។

 

តុបតែង​​ទូ​ថត​​ភ្លើង​មួយ​​ផ្អើល​អស់​គេ​ឯង​​​​​ គ្រាន់​តែ​​​សុំ​មិត្ត​ស្រី​រៀបការ​

 

តុបតែង​​ទូ​ថត​​ភ្លើង​មួយ​​ផ្អើល​អស់​គេ​ឯង​​​​​ គ្រាន់​តែ​​​សុំ​មិត្ត​ស្រី​រៀបការ​

 

តុបតែង​​ទូ​ថត​​ភ្លើង​មួយ​​ផ្អើល​អស់​គេ​ឯង​​​​​ គ្រាន់​តែ​​​សុំ​មិត្ត​ស្រី​រៀបការ​

 

​លោក​ Wang​ និយាយ​ប្រាប់​​ថា​ ពេល​ពួក​គេ​ចាប់​ផ្ដើម​ណាត់​ជួប​គ្នា​ មិន​មែន​ជា​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​នេះ​ទេ។ ពួកគេ​ធ្លាប់​និយាយ​​​លេង​សើច​ថា នៅ​ពេល​អនាគត​​ ពួកគេ​នឹង​រៀប​ចំ​បន្ទប់​រថភ្លើង​​ទាំង​មូល​សម្រាប់​ធ្វើ​ពេល​វេលា​ស្នើ​សុំ​រៀប​ការ។ ក្រោយ​ប៉ុន្មាន​ឆ្នាំ​កន្លង​ផុត​ទៅ​ លោក Wang ក៏​បាន​សម្រេច​ចិត្ត​សុំ​មិត្ត​ស្រី​រៀបការ​តែ​ម្ដង។ ដើម្បី​ធ្វើ​មិត្ត​ស្រី​​ភ្ញាក់​ផ្អើល​ គាត់​សម្រេច​តុប​តែ​ង​ទូរ​រថភ្លើង​​​ឲ្យ​ប្លែក​ និង​ធ្វើ​តាម​ពាក្យ​សន្យា​ ដោយ​មាន​ការ​​សាទរ​ជាមួយ​អ្នក​ដំណើរ​ផ្សេង​ទៀត​ផង​ដែរ៕​​

 

ចុចអាន៖ សុខ​ចិត្ត​ដាក់​ម្ដាយ​ក្នុង​​​គូថ​ឡាន ដើម្បី​យក​កៅអី​មុខ​ឲ្យ​កូន​ខ្លួន​ដេក​ស្រួល​

 

 

ប្រែ​សម្រួល​៖ ឡេង ភារុណ
ប្រភព៖en.people