Dong Ho ប្រាប់​​​មូលហេតុ​​ប្រញាប់​រៀបការ​ទាំង​វ័យ​ក្មេង


Dong Ho ប្រាប់​​​មូលហេតុ​​ប្រញាប់​រៀបការ​ទាំង​វ័យ​ក្មេង

បន្ទាប់​ពី​ធ្វើ​ឲ្យ​ទស្សនិកជន និង​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​​ព័ត៌មាន​ជិត​រៀបការ​របស់​ខ្លួន អតីត​សមាជិក​ក្រុម​ចម្រៀង U-KISS បាន​ចេញ​មុខ​មក​បក​ស្រាយ​ពី​មូលហេតុ​ដែល​ខ្លួន​ប្រញាប់​ចូល​រោង​ការ​ទាំង​ខ្លួន​មាន​អាយុ​ទើប​តែ ២១ ឆ្នាំ។

 

Dong Ho ប្រាប់​​​មូលហេតុ​​ប្រញាប់​រៀបការ​ទាំង​វ័យ​ក្មេង

 

បើ​ទោះ​បី​ជា​អាយុ​នៅ​ក្មេង ក្នុង​វ័យ​ទើប​តែ ២១ ឆ្នាំ តែ Dong Ho បាន​លើក​ឡើង​ថា “ខ្ញុំ​ចង់​រៀប​ការ​ឲ្យ​បាន​ឆាប់​រហ័ស ព្រោះ​ខ្ញុំ​បាន​ជួប​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ពិត​ប្រាកដ​ហើយ”។

 

នៅ​សល់​ត្រឹម​តែ​មួយ​ខែ​កន្លះ​ទៀត​ប៉ុណ្ណោះ​គឺ​ដល់​ថ្ងៃ​ចូល​រោង​ការ​ហើយ តែ Dong Ho នៅ​តែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​នៅ​ពេល​និយាយ​ពី​កូន​ក្រមុំ ដោយ​គេ​មិន​ចង់​ឲ្យ​ពាក់​ព័ន្ធ​ដល់​ជីវិត​ឯកជន​របស់​មិត្ត​ស្រី យ៉ាងណាមិញ អតីត​តារា​ចម្រៀង​រូប​នេះ​ ក៏​មិន​បាន​លាក់​លៀម​ពី​អារម្មណ៍​សប្បាយ​ចិត្ត​របស់​ខ្លួន​ដែរ ដោយ​បាន​បង្ហើប​ថា “តាំង​ពី​ដើម​មក​ខ្ញុំ​តែង​តែ​ចង់​រៀបការ​នៅ​វ័យ​ក្មេង​ជា​ជាង​ចាំ​រហូត​ដល់​ចាស់ ហើយ​ខ្ញុំ​ពិត​ជា​ស្រលាញ់​កូន​ក្រមុំ​របស់​ខ្ញុំ​ពិត​ប្រាកដ​មែន”។

 

អតីត​ប្អូន​ពៅ​របស់​ក្រុម​ចម្រៀង U-KISS បាន​និយាយ​ទៅ​កាន់​បណ្ដាញ​សារព័ត៌មាន Daily Sports ថា “ខ្ញុំ​និង​មិត្ត​ស្រី​បាន​ស្រលាញ់​អស់​រយៈ​ពេល​ប្រមាណ​មួយ​ឆ្នាំ​កន្លះ​ហើយ វា​ជា​រឿង​ពិត​ដែល​ពួក​យើង​មាន​វ័យ​នៅ​ក្មេង​ខ្ចី។ តែ​ខ្ញុំ​ចង់​រៀបការ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ម្ល៉េះ ហើយ​ក៏​តែង​តែ​លើក​រឿង​នេះ​មក​និយាយ​ដែរ។ ចៃដន្យ​អី​មិត្ត​ស្រី​របស់​ខ្ញុំ​ក៏​មាន​គំនិត​ដូច​នេះ​ដែរ”។

 

“កំឡុង​ពេល​ស្រលាញ់​គ្នា​ ខ្ញុំ​បាន​ប្រាប់​នាង(មិត្ត​ស្រី)​ថា ខ្ញុំ​ចង់​រៀប​ការ​បើ​ចំណង​ស្នេហ៍​យើង​​ទាំង​ពីរ​នាក់​ដំណើរ​ការ​ទៅ​បាន​រលូន។ និយាយ​ការពិត ខ្ញុំ​ចង់​រៀប​អាពាហ៍ពិពាហ៍​តាំង​ពី​មុន​នេះ​ម្ល៉េះ តែ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​មិន​យល់​ព្រម ពួក​គាត់​ចង់​ឲ្យ​ខ្ញុំ​ស្គាល់​ចិត្ត​មិត្ត​ស្រី​ឲ្យ​បាន​ច្បាស់​សិន ហើយ​នៅ​ពេល​នេះ​ខ្ញុំ​គិត​ថា ពួក​យើង​ត្រៀម​ខ្លួន​រួច​រាល់​ហើយ” Dong Ho ចែក​រំលែក។

 

“មនុស្ស​មួយ​ចំនួន​អាច​គិត​ថា ពួក​យើង​មិន​ទាន់​ស្រលាញ់​គ្នា​បាន​​យូរ​គ្រប់​គ្រាន់​ដើម្បី​ឈាន​ទៅ​ដល់​មង្គលការ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ស្នេហា​របស់​ពួក​យើង​​បាន​បញ្ជាក់​ច្បាស់​ណាស់​ថា​យើង​ស្រលាញ់​គ្នា​ប៉ុណ្ណា ទើប​ហ៊ាន​រៀបការ​ទាំង​ដែល​យើង​ទាំង​ពីរ​មាន​វ័យ​នៅ​ក្មេង” អតីត​តារា​ចម្រៀង​បន្ថែម។

គួរ​បញ្ជាក់​ថា អាពាហ៍ពិពាហ៍​​របស់​ អតីត​តារា​ចម្រៀង​និង​សម្ដែង​ Dong Ho នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

 

ចុចអាន៖តារា​ល្បី​កូរ៉េ​៥ដួង​​ដែល​មិន​ធ្លាប់​មាន​ព័ត៌មាន​អាស្រូវ​រឿង​​ស្នេហា​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ soompi