អ្នកនេសាទ​ម្នាក់ ត្រូវគេ​ស្គាល់​ដោយសារ​សុខចិត្ត​ផុង​ខ្លួនឯង ឲ្យ​តែ​ជួយ​គេ​បាន​

Sanofi

​អ្នកនេសាទ​ត្រី​ជនជាតិ​ថៃ​ម្នាក់ បាន​ជួយ​គូស្នេហ៍​ចំណាស់​ជនជាតិ​បរទេស​មួយគូ ដែល​ផុង​ជាប់​ក្នុង​ភក់​ពាក់កណ្តាល​ចង្កេះ ដោយ​វិធី​មួយ​គួរ​ឲ្យ​កោតសរសើរ ។​ ​វីដេអូ​ជួយសង្គ្រោះ​នេះ​បាន​បង្ហោះ​កាលពី​ពាក់កណ្តាលខែតុលា និង ត្រូវបាន​គេ​ចូល​មើល​ប្រមាណ ១,២ លាន​នាក់ ។ នៅក្នុង​ឃ្លី​ប​វីដេអូ​នោះ អ្នកនេសាទ​ត្រី​រូប​បាន​ព្យាយាម​ប្រើ​ដៃ​ជួយ​ទាញ​ពួកគេ​ចេញពី​ភក់​នោះ តែ​មិន​អាចជួយ​បាន ។

ដោយសារតែ​គាត់​មិនអាច​ទាញ​អ្នក​ទាំងពីរ​ចេញ​បាន គាត់​ក៏​នឹកឃើញ​វិធី​មួយទៀត ដោយ​សុខចិត្ត​ធ្វើជា​ក្តារ​ឲ្យ​ជនបរទេស​ទាំងពីរ​រូប​ជាន់ ទើប​អាច​ចេញ​ផុតពី​ភក់​នោះបាន ។ ចង់ដឹងថា យ៉ាងណា យ៉ាង​ណី​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោម ៖
​ថា​វរិ​ទ្ធ​

Related