​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ មាន​គេ​យក​សាកសព បុរស​ម្នាក់ ទម្លាក់ចោល

ព្រះសីហនុ: សាកសព​បុរស​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ មាន​គេ​យកមក​ទម្លាក់ចោល នៅមុខ​អគារ​សង្គ្រោះបន្ទាន់ ក្នុង​មន្ទីរពេទ្យបង្អែក​ចំការចេក ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូម​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ប្រភពពី​ប្រជាពលរដ្ឋ ដែល​បានមក​កំដរ អ្នក​ជម្ងឺ​ក្នុង​មន្ទីរពេទ្យ បាន​ឲ្យ​ដឹងថា មុន​ពេល នេះ​បន្តិច ពួកគាត់​ឃើញ​មាន​ម៉ូតូ​រ៉ឺម៉ក​កង់​បី និង​មាន​មនុស្ស​ប្រុស​ពីរ​នាក់ បាន​ដឹក​បុរស​ម្នាក់យកមក​ទម្លាក់ចោលនៅមុខ​អគារ​បន្ទប់សង្គ្រោះបន្ទាន់ ហើយក៏​បាន​បើក​ម៉ូតូ​រ៉ឺម៉ក​កង់​បីចេញទៅ​យ៉ាង​ប្រញាប់ប្រញាល់​បំផុត​។ ពេលនោះ ក៏មាន​លោកគ្រូ​ពេទ្យ ចេញ មក​ពិនិត្យមើល ក៏​និយាយថា បុរស​ម្នាក់នេះស្លាប់​បាត់ទៅហើយ​។​

​ឆ្លងតាម​ការស្រាវជ្រាវ និង​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​ប៉ូលិស និង​លោកគ្រូ​ពេទ្យ បុរស​ម្នាក់នេះ គឺ​ស្លាប់​ដោយសារតែ​ជម្ងឺ និង​មិនមាន​ស្លាកស្នាមលើ​សាកសព​អ្វី​ទាំងអស់ ហើយ​សាកសព​បុរស​ម្នាក់នេះ ត្រូវបាន​សមត្ថកិច្ច បាន​បញ្ជូន​យក​រក្សាទុក នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក ខេត្ត​ព្រះសីហនុ ដើម្បី ស្វែងរក​បងប្អូន និង​ក្រុមគ្រួសារ អោយមក​ទទួលយក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

​ប៉ូលិស​បញ្ជាក់ថា បុរស​ដែល​ស្លាប់​នេះ មាន​សម្បុរ​ខ្មៅ​ស្រអែម កំពស់ ១,៦៥ ម៉ែត្រ អាយុ​ប្រហែល​៣០​ឆ្នាំ សក់រួញ មាន​ពាក់អាវ​ស​ដៃ​វែង ខោ​ខូវ​បូ​យ​ជើងវែង​៕V/S

​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ មាន​គេ​យក​សាកសព បុរស​ម្នាក់ ទម្លាក់ចោល

​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ មាន​គេ​យក​សាកសព បុរស​ម្នាក់ ទម្លាក់ចោល