​ម៉ូតូ​២​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​មាន អ្នករបួសធ្ងន់​ស្រាល​៣​នាក់​

​កណ្តាល: មនុស្ស​ប្រុស​ស្រី​៣​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ បង្កឡើង​ដោយ​ម៉ូតូ ២​គ្រឿង បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង ប្រមាណ​ជាង ៥ ល្ងាច ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គី​ទ្បូ​ម៉ែត្រ​លេខ​២៦-២៧ មុខ​ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

​ជនរងគ្រោះ ឈ្មោះ ហេង ចាន់​ផល្លា ភេទ​ស្រី អាយុ ២៣ ឆ្នាំ នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ចំណែក​ជនបង្ក មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​កើតហេតុ បាន​គេចខ្លួនបាត់ បន្សល់ទុក​តែ​ម៉ូតូ និង​អ្នករួមដំណើរ ២ នាក់ ក្នុងនោះ​មាន ឈ្មោះ​សេង វី អាយុ​៣៥​ឆ្នាំ នៅ​ភូមិព​ន្លរ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ រងរបួស​ធ្ងន់ មុខរបរ​កសិករ និង​ឈ្មោះ​លី ហៀ​ង ប្រុស អាយុ ២៥​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ស្រាល មុខរប​កម្មករ​រោង​ចក្រ​។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ ១N ៣៥៤៧ បើកបរ​ក្នុង​ទិស​ពី​លិចទៅ​ទិស ខាងកើត លុះដល់​ចំណុច​ខាងលើ បាន​ទៅបុក​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា គុប​ជ្រុង ពណ៌​ទឹកប៊ិច ស្លាក​លេខខ ៥៣៧៣ ភព​១ បើកបរ​ពី​លិចទៅ​ កើត ក្នុងទិសដៅ​ស្របគ្នា ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ និង​បាន​ទាក់ទង​ទៅ រថយន្ត​សាមុយ មក​ដឹក​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក តែ​ដោយ​ស្ថានភាព​របួសធ្ងន់​ពេក បាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​កាល់ម៉ែត នៅ​រាជធានី​ភ្នំពេញ ។ ដោយឡែក មធ្យោបាយ​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក អង្គស្នួល ដើម្បី​ដោះស្រាយ​គ្នា តាម​នីតិវិធី​៕V/S