លោក​ប្រធានាធិបតី​បារាំង Francois Hollande សន្យា​ជួយ​ជំរុញ​អ្នកវិនិយោគ​បារាំង មក​កម្ពុជា

ភ្នំពេញ: ​កាលពី​រសៀល​ថ្ងៃទី​២៦​តុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក François Hollande ប្រធានាធិបតី​បារាំង នៅ​វិមាន​រដ្ឋាភិបាល Elysée នៅ​ទីក្រុង Paris​។ ក្នុង​កិច្ចប្រជុំ​នោះ លោក​ប្រធានាធិបតី​បារាំង François Hollande បាន​សន្យា​ជួយ​ជំរុញ​អ្នកវិនិយោគ​បារាំង មក​កម្ពុជា​។

​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ហ៊ុនសែន បង្ហាញថា សម្តេច​តេ​ជោ ហ៊ុន សែន សោមនស្ស​រីករាយ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​១ បន្ទាប់ពី​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង កាលពី​ឆ្នាំ​២០០៩​។ សម្តេច​តេ​ជោ ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយនឹង​រដ្ឋាភិបាល​បារាំង និង​ក្រុមគ្រួសារ​សព ចំពោះ​ឧ​ប្ប​ទ្ទេវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្មីៗ​កន្លងទៅនេះ​។ សម្តេច​តេ​ជោ ក៏បាន​អរគុណ​រដ្ឋាភិបាល​បារាំង ដែល​បានផ្តល់​ផែនទី​ដល់​កម្ពុជា ក្នុងការ​ផ្ទៀងផ្ទាត់​ជាមួយនឹង​ប្រទេសជិតខាង​កន្លងមក និង​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ ចាប់តាំងពី​ឆ្នាំ​១៩៩៣ មកដល់​បច្ចុប្បន្ន តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​បារាំង AFD ដែល​កម្ពុជា​បានទទួល​កម្ចីសម្បទាន ៤០៦ លាន EURO​។ នៅថ្ងៃនេះ រដ្ឋាភិបាល​បារាំង ក៏បានផ្តល់​កម្ចី​បន្ថែ​មកទៀត​ដល់​កម្ពុជា​។ សម្តេច​តេ​ជោ បានស្នើ​ភាគី​បារាំង អោយ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ ឲ្យ​បាន​ធំ​ទ្វេ​ឡើង​។​

​ទន្ទឹម​និង​នេះដែរ សម្តេច​តេ​ជោ បានស្នើ​ដល់​ភាគី​បារាំង ផ្តល់នូវ​ជំនួយ​បច្ចេកទេស រួមទាំង​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​ដល់ក​ម្ពុ​ជា​ក្នុង​ការជួយ​ជំរុញ​ឲ្យ​ដំណើរការ​នៃ​ការអនុវត្ត​គោលនយោបាយ​ស្តីពី វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ទទួលបាន​ជោគជ័យ​។

​សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ ចំពោះ​តួនាទី​របស់​បារាំង ក្នុងនាម​ជា​សហប្រធាន​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​ដល់​ការថែរក្សា និង​អភិរក្ស​ប្រាសាទ​អង្គរ​កម្ពុជា និង​ការរួមចំណែក​ជួយ​ដល់​ការជួយ​ជំរុញ​កំណើន​ទេសចរណ៍​របស់​កម្ពុជា ពិសេស​ការចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។

​សម្តេច​តេ​ជោ ចូលរួម​អបអរសាទរ​ចំពោះ​ប្រទេស​បារាំង ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​អន្តរជាតិ ស្តីពី បម្រែបម្រួល​ធាតុអាកាស ដែល​គ្រោង​ធ្វើឡើង​នៅ​ខែធ្នូ​ឆ្នាំ​២០១៥​។ សម្តេច​តេ​ជោ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​លោក​ប្រធានាធិបតី ដែល​បាន​ថ្លែង​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពីពេល​ថ្មីៗ​កន្លងទៅ​។ សម្តេច​តេ​ជោ ក៏បាន​គាំទ្រ​រដ្ឋាភិបាល​បារាំង ក្នុងការ​វាយប្រហារ​តាម​ជើង​អាកាស​ទៅលើ​ក្រុម​ភេរវកម្ម ISIS​។​

​លោក​ប្រធានាធិបតី​បារាំង François Hollande នឹង​ជួយ​ជំរុញ​អ្នកវិនិយោគ​បារាំង​ទៅ​កម្ពុជា ពិសេស​ការវិនិយោគ​លើ​វិស័យ​អាកាសចរ ទឹកស្អាត និង​រថភ្លើង​ក្នុង​ក្រុង​។ លោក​ប្រធានាធិបតី​បារាំង ក៏​ចង់អោយ​កម្ពុជា ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ការប្រែប្រួល​ធាតុអាកាស​ផងដែរ រួមទាំង​ចង់អោយ​កម្ពុជា​ប្រើប្រាស់​ភាសារ​បារាំង​ក្នុងការ​អភិវឌ្ឍ​ហ្វ្រ​ង់​កូ​ហ្វូ​នី ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ថែមទៀត​។

​លោក​ប្រធានាធិបតី​បារាំង បានទទួល​យក​នូវ​ព្រះរាជសារ​ព្រះមហាក្សត្រ​កម្ពុជា ក្នុងការ​អញ្ជើញលោក​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងពេល​វេលា​ដ៏​សមស្រប​ខាងមុខ​។​

​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង លោក François Hollande បាន​បង្កើន​នូវ​ចំណងមិត្តភាព និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​រឹងមាំ ដែល​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាជាតិ​ទាំងពីរ បារាំង​-​កម្ពុជា​៕​

លោក​ប្រធានាធិបតី​បារាំង Francois Hollande សន្យា​ជួយ​ជំរុញ​អ្នកវិនិយោគ​បារាំង មក​កម្ពុជា

លោក​ប្រធានាធិបតី​បារាំង Francois Hollande សន្យា​ជួយ​ជំរុញ​អ្នកវិនិយោគ​បារាំង មក​កម្ពុជា

លោក​ប្រធានាធិបតី​បារាំង Francois Hollande សន្យា​ជួយ​ជំរុញ​អ្នកវិនិយោគ​បារាំង មក​កម្ពុជា

លោក​ប្រធានាធិបតី​បារាំង Francois Hollande សន្យា​ជួយ​ជំរុញ​អ្នកវិនិយោគ​បារាំង មក​កម្ពុជា

លោក​ប្រធានាធិបតី​បារាំង Francois Hollande សន្យា​ជួយ​ជំរុញ​អ្នកវិនិយោគ​បារាំង មក​កម្ពុជា

លោក​ប្រធានាធិបតី​បារាំង Francois Hollande សន្យា​ជួយ​ជំរុញ​អ្នកវិនិយោគ​បារាំង មក​កម្ពុជា
សម្តេចហ៊ុនសែន ជួបប្រធានាធិបតីបារាំង លោក François Hollande នៅ​វិមាន​រដ្ឋាភិបាល Elysée នៅ​ទីក្រុង Paris​ កាលពីថ្ងៃទី២៦តុលា
( រូបភាព៖ ហ្វេសប៊ុកសម្តេចហ៊ុនសែន )