សំណុំរឿង​គ្រូពេទ្យ​ចម្លង​មេរោគ​អេ​ដស៍​ក្នុង​ឃុំ​រកា បន្ត​បើក​សវនាការ​នៅ​ព្រឹក​នេះ

ខេត្តបាត់ដំបង ៖ សេចក្តី​រាយការណ៍​បានឱ្យ​ដឹងថា គ្រូពេទ្យ យ៉ែ​ម ជ្រិ​ន ត្រូវ​បាន​នាំ​មក​ដល់​សាលាដំបូង​ខេត្ត​ជា​ថ្មី​ទៀត នា​វេលា​​​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ២០១៥ នេះ ដើម្បី​បន្ត​បើក​សវនាការ​សាកសួរពាក់ព័ន្ធ​លើ​សំណុំរឿង​ការ​ចម្លង​មេរោគ​អេ​ដស៍​ដល់​អ្នក​ភូមិ​រកា ក្នុង​នោះ​គេ​ឃើញ​ខាង​ភាគី​ដើមបណ្តឹង​​ (​ជន​រង​គ្រោះ​) ​មក​ចំនួន១១​នាក់ទេ ​ខណៈ​តុលាការ​បានកោះ​ហៅ១៤នាក់នោះ ។

ប្រភព​បានឱ្យ​ដឹងថា ការបើក​សវនាការ​​​នេះ គឺជាលើកទី០៤ហើយ ដោយគេ​ឃើញ​មាន​​កម្លាំង​ប៉ូលិស និង​​កម្លាំង​​ប៉េ​អឹ​ម​ជា​ច្រើន​នាក់ ​​មក​ឈរ​ការពារ រួម​ទាំង​មាន​ក្រុម​សាច់ញាតិ​របស់​គ្រូពេទ្យ​យ៉ែ​ម ជ្រិ​ន ផងដែរ ។ បើតាមគម្រោង ការ​សាកសួរ​នេះ នឹង​បញ្ចប់​នៅថ្ងៃទី២៨ តុលា តែលទ្ធផលយ៉ាងណា​នោះ គេនៅ​មិន​ទាន់ដឹង​នៅឡើយទេ​ ។

គួររំលឹកថា ​សំណុំរឿង​គ្រូពេទ្យចម្លងមេរោគអេដស៍ តុលាការ​ផ្អាកសវនាការ​ថ្ងៃនេះ និងបន្ត​ក្រោយ​បុណ្យ​​អុំទូក

  • សំណុំរឿង​គ្រូពេទ្យ​ចម្លង​មេរោគ​អេ​ដស៍​ក្នុង​ឃុំ​រកា បន្ត​បើក​សវនាការ​នៅ​ព្រឹក​នេះ已关闭评论
  • 270 views
  • Hide Sidebar
    A+
Publish on:2015/10/27  Category:ក្នុងស្រុក