ផឹក​​អំបិល ​លាយជាមួយនឹង​ស្ករ មុន​ចូលគេ​ងមាន​ប្រសិទ្ធិភាព​មិនគួរឲ្យជឿ

ការលាយអំបិល និងស្ករ​សម្រាប់ផឹកមុនពេលចូលគេងហាក់ដូចជារឿង​មួយចម្លែកបន្តិច ប៉ុន្តែ​វាមាន​ប្រសិទ្ធិភាពខ្លាំង​បំផុត​សម្រាប់អ្នក​ដែលមាន​បញ្ហាគេង​មិនលក់។
ប៉ុន្តែអ្នកត្រូវដឹងថា ការប្រើអំបិល និងស្ករច្រើន​ពេក​អាច​មិនល្អដល់សុខភាពនោះទេ ដូច្នេះនៅពេល​លាយ​របស់ទាំងពីរមុខនេះបញ្ចូលគ្នា​អ្នកត្រូវប្រើបរិមាណល្មមបានហើយ។
គុណសម្បត្តិនៃការប្រើប្រាស់ល្បាយនេះគឺអាចជួយ ពង្រឹងប្រព័ន្ធភាពស៊ាំ, ព្យាបាលជំងឺឈឺក្បាល, ជួយដល់ការគេងមិនលក់, ជួយបង្កើន​កម្រិតថាមពល ហើយ​អាចជួយ​ប្រយុទ្ធប្រឆាំង​នឹង​ភាពតានតឹងបាន។
 
ផឹក​​អំបិល ​លាយជាមួយនឹង​ស្ករ មុន​ចូលគេ​ងមាន​ប្រសិទ្ធិភាព​មិនគួរឲ្យជឿ
អ្វីដែលអ្នកត្រូវការ៖
- អំបិល ១ស្លាបព្រាកាហ្វេ
- ស្ករត្នោត ១ស្លាព្រាកាហ្វេ
ការរៀបចំ៖
លាយគ្រឿងផ្សំទាំងពីរនេះបញ្ចូលគ្នា ហើយ​រក្សាទុកនៅក្នុងក្រឡកែវមួយ។
ការប្រើប្រាស់៖
មុនពេលចូលគេង ឬនៅពេលយប់​ យកល្បាយនេះបន្តិចដាក់នៅក្រោមអណ្តោតរបស់អ្នក។ បន្ទាប់មករងចាំឲ្យល្បាយនេះរលាយ​អស់ដោយខ្លួនឯង។
សមាសភាគទាំងពីរមុខនេះ​មាន​ឥទ្ធិពលប្រយុទ្ធប្រឆាំងនឹង​ភាពតានតឹង ព្រមទាំងការខូចរំលាយអាហាររបស់អ្នក។ ប្រសិនបើអ្នក​មាន​បញ្ហា​គេង​មិនលក់ សូមសាកល្បង​វិធីសាស្ត្រ​មួយនេះនឹងអាចជួយអ្នកបាន៕
ដោយ៖ ដារ៉ា
ប្រភព៖ myfitmagazine

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ផឹក​​អំបិល ​លាយជាមួយនឹង​ស្ករ មុន​ចូលគេ​ងមាន​ប្រសិទ្ធិភាព​មិនគួរឲ្យជឿ