នាយករដ្ឋមន្រ្តីកម្ពុជា គាំទ្របារាំងវាយប្រហារ ទៅលើក្រុមISIS

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគាំទ្ររដ្ឋាភិបាល បារាំងលោក François Hollande ក្នុងការវាយប្រហារ តាមជើងអាកាសទៅលើក្រុមភេរវកម្ម ISIS។

ការថ្លែងការគាំទ្រនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ ក្នុងជំនួបពិភាក្សាគ្នារវាង សម្តេចតេជោ ហ៊ុន សែន ជាមួយ លោក François Hollande ប្រធានាធិបតីបារាំង នៅវិមានរដ្ឋាភិបាល Elysée នៅទីក្រុង Paris។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន សោមនស្សរីករាយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកទី១ បន្ទាប់ពីបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសបារាំង កាលពីឆ្នាំ២០០៩។

ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក François Hollande បានបង្កើននូវចំណងមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អរឹងមាំ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិទាំងពីរ បារាំង-កម្ពុជា៕

នាយករដ្ឋមន្រ្តីកម្ពុជា គាំទ្របារាំងវាយប្រហារ ទៅលើក្រុមISIS