រឿង «ខ្មោចថតកុន» ចេញវីដេអូ Trailer និងត្រៀមចាក់បញ្ចាំង នៅថ្ងៃទី១៩ខែវិច្ឆិកា

ភ្នំពេញ៖ ខ្សែភាពយន្ត ជាវណ្ណកម្មថ្មីមួយទៀត របស់ផលិតកម្ម មហាហង្ស មានចំណងជើងថា «ខ្មោចថតកុន»បន្ទាប់ ពីបានប្រើ ពេលវេលាថត អស់រយៈពេលជាច្រើនថ្ងៃមក នៅពេលនេះ រឿងបែបខ្មោចព្រាយ បិសាច កំប្លុកកំប្លែង មួយនេះ បានចេញជាវីដេអូ Trailer ហើយ និងកំពុងតែត្រៀមចាក់បញ្ចាំង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ។

«ខ្មោចថតកុន» ជាប្រភេទរឿងបែបកំប្លែង តាំងពីដើមរហូតដល់ចប់ និងមានឈុតឆាកព្រឺព្រួច ជាច្រើនទៀត ដែលធ្វើ ឲ្យអ្នកទស្សនា សើចសប្បាយ បាត់អស់ទុក្ខកង្វល់ ខណៈផលិតកម្មមហាហង្ស បានសម្រិតសម្រាំងឡើងយ៉ាងពិសេស សម្រាប់អ្នកទស្សនា នាចុងឆ្នាំ២០១៥នេះ ។

ភាពយន្តរឿង «ខ្មោចថតកុន» មានការចូលរួមសម្ដែងជាតួឯក ដោយលោក ប៉ែន ចំរ៉ុង និងកញ្ញា ភិន សុដាលីស ហើយសាច់រឿងនេះ ក៏បានបង្ហាញពីស្នេហារបស់ ចំរ៉ុង ចំពោះ ដាលីស ជាការចាប់ផ្តើមស្នេហា ក្រៅឆាកស្នេហ៍ពិត ប្រាកដ របស់ពួកគេទាំងពីរ រហូតដល់មានការចាប់អារម្មណ៍ ពីសំណាក់មហាជនទូរទៅផងដែរ។ ប៉ុន្តែយ៉ាងណាក្ដី ស្នេហាក្នុងសាច់រឿងនេះ វាបានក្លាយជាស្នេហាពិតប្រាកដមួយ លេចចេញជារូបរាងឡើង ហើយពួកគេទាំងពីរ បាន ក្លាយជាប្ដីប្រពន្ធនឹងគ្នាស្របច្បាប់ ក្នុងពេលឆាប់ខាងមុខនេះ ។

សូមបញ្ជាក់ថា រឿង «ខ្មោចថតកុន» នឹងចាក់បញ្ចាំងនៅថ្ងៃទី ១៩ ខែវិច្ឆកា ឆ្នាំ ២០១៥ នៅរោងភាពយន្តទំនើបៗ ក្នុងទីក្រុងភ្នំពេញ មានដូចជា រោងភាពយន្តលេជេនមានជ័យ រោងភាពយន្តលេជេន ស៊ីធីម៉ល រោងភាពយន្តលេជេន ទួលគោក រោងភាពយន្តផ្លាទីនៀមសូរិយា រោងភាពយន្តលុច្ស, Major cinama និង ផ្លាទីនៀម សៀមរាម ៕

សូមទស្សនាវីដេអូTrailer រឿង «ខ្មោចថតកុន» ដូចខាងក្រោមនេះ៖

រឿង «ខ្មោចថតកុន» ចេញវីដេអូ Trailer និងត្រៀមចាក់បញ្ចាំង នៅថ្ងៃទី១៩ខែវិច្ឆិកា