អ្នកស្លាប់ ដោយសារ គ្រោះរញ្ជួយដី ៣ប្រទេស កើនឡើងដល់ ៦០នាក់, របួស៥៥នាក់

ប៉ាគីស្ថាន៖ របាយការណ៍ជាផ្លូវការ និងបឋមមួយ បានឲ្យដឹងថា មានមនុស្ស ៦០នាក់បានស្លាប់ និងយ៉ាងហោចណាស់ រាប់រយនាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រញ្ជួយដី នៅព្រំដែនប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន និងរាលដាលដល់ ប្រទេសឥណ្ឌា នេះបើយោងតាមការចេញផ្សាយរបស់ BBC ចេញផ្សាយ នៅមុននេះបន្តិច។នៅក្នុងនោះព័ត៌មានបានបញ្ជាក់ថា នៅប៉ាគីស្ថានស្លាប់៤០នាក់ និងអាហ្វហ្គានីស្ថាន២០នាក់។

អ្នកស្លាប់ភាគច្រើន ត្រូវបានគេរាយការណ៍មកថា ដោយសារតែមានការបាក់សង្កត់លើ និងដួលរំលំ ដើមឈើ និងដំបូងផ្ទះ សម្បែង ខណៈដែលពួកគេមិនបានប្រុងប្រយ័ត្ន។

គ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រនេះ បានធ្វើឲ្យអគារមួយចំនួននៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន, ទីក្រុងញូវដេលី ប្រទេសឥណ្ឌា ព្រមទាំងនៅប្រទេសប៉ាគីស្ថាន រងការរង្គោះរង្គើ។

គួរបញ្ជាក់ផងដែរថា កាលពីជាងមួយទសវត្សរ៍មុន មានករណីគ្រោះរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ បានកើតឡើងនៅភាគខាងជើង ប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្ស ៧៥.០០០នាក់ និងរបួសជាច្រើននាក់៕

អ្នកស្លាប់ ដោយសារ គ្រោះរញ្ជួយដី ៣ប្រទេស កើនឡើងដល់ ៦០នាក់, របួស៥៥នាក់

អ្នកស្លាប់ ដោយសារ គ្រោះរញ្ជួយដី ៣ប្រទេស កើនឡើងដល់ ៦០នាក់, របួស៥៥នាក់

អ្នកស្លាប់ ដោយសារ គ្រោះរញ្ជួយដី ៣ប្រទេស កើនឡើងដល់ ៦០នាក់, របួស៥៥នាក់

  • អ្នកស្លាប់ ដោយសារ គ្រោះរញ្ជួយដី ៣ប្រទេស កើនឡើងដល់ ៦០នាក់, របួស៥៥នាក់已关闭评论
  • 404 views
  • Hide Sidebar
    A+
Publish on:2015/10/27  Category:​អន្តរជាតិ