ភ្លៀងធ្លាក់ខ្លាំង ផ្តាច់ជីវិតមនុស្ស ៧នាក់នៅអេហ្ស៊ីប

អាឡិចហ្សង់ឌ្រា៖ ប្រជាជនអេហ្ស៊ីប រស់នៅទីក្រុង អាឡិចហ្សង់ឌ្រា ចំនួន៧នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ដោយសារតែភ្លៀងធ្លាក់ យ៉ាងគំហុក លាយឡំ នឹងខ្យល់បោក បក់ខ្លាំង បានវាយប្រហារតំបន់ ខាងលើ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០១៥។

បើតាមសម្តីរបស់មន្ត្រីអេហ្ស៊ីប បានឲ្យដឹងថា ប្រជាជន ៦នាក់ទៅហើយ បានស្លាប់ដោយ សារតែខ្សែកាប ដាច់ ធ្លាក់មកលើ នៅពេលដែលទីក្រុង ដែលពួកគេរស់នៅបានទទួលរងនូវ ភ្លៀងធ្លាក់ និង ខ្យល់បក់បោកយ៉ាងសន្ធប់។ រហូតមកដល់ពេលនេះ ទីក្រុង អាឡិចហ្សង់ឌ្រា ប៊េហ៊ែរ៉ា និង ឧបទ្វីបស៊ីណៃ នៅតែបន្តលិចលង់ ដោយសារភ្លៀង ធ្លាក់ជាច្រើនម៉ោង កាលពី ថ្ងៃអាទិត្យ សប្តាហ៍មុននៅឡើយ។

ដោយឡែក សីតុណ្ហភាពដ៏បានចុះត្រជាក់ខ្លាំង នៅតំបន់ជាប់ឆ្នេរសមុទ្រខាងលើនេះដែរ ស្របពេលដែល អាជ្ញាធរបានចេញសារព្រមាន ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។ មកដល់ថ្ងៃអង្គារ នេះអាកាសធាតុ ត្រូវបានគេរំពឹងថា នឹងអាចប្រសើរឡើងវិញច្រើន៕

ភ្លៀងធ្លាក់ខ្លាំង ផ្តាច់ជីវិតមនុស្ស ៧នាក់នៅអេហ្ស៊ីប