ជិត​២៨០​​​​នាក់​បាន​ស្លាប់​ក្រោយ​គ្រោះ​រញ្ជួយ​​ដី​​នៅ​អាហ្វហ្គានីស្ថាន​ ​ប៉ាគីស្ថាន ​​ម្សិល​មិញ

ជិត​២៨០​​​​នាក់​បាន​ស្លាប់​ក្រោយ​គ្រោះ​រញ្ជួយ​​ដី​​នៅ​អាហ្វហ្គានីស្ថាន​ ​ប៉ាគីស្ថាន ​​ម្សិល​មិញ

គ្រោះ​​រញ្ជួយ​​ដី​​​កម្រិត​ ៧, ៥ រ៉ិចទ័រ​​​​​ ដែល​បាន​កើត​ឡើង​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ នៅ​ភាគ​ខាង​ជើង​ប្រទេស​​អាហ្វហ្គានីស្ថាន​ ក្បែរ​ព្រំប្រទល់​​ប្រទេស​ប៉ាគីស្ថាន​ និង​​​​ប្រទេស​ឥណ្ឌា ​បាន​ឆក់​យក​ជីវិត​មនុស្ស​​ប្រហែល​​២៨០​​នាក់។

 

ជិត​២៨០​​​​នាក់​បាន​ស្លាប់​ក្រោយ​គ្រោះ​រញ្ជួយ​​ដី​​នៅ​អាហ្វហ្គានីស្ថាន​ ​ប៉ាគីស្ថាន ​​ម្សិល​មិញ
 

តាម​សារព័ត៌មាន​ពី​ទូរទស្សន៍​ ​BBC ក្នុង​ចំណោម​​មនុស្ស​ស្លាប់​នោះ​ភាគ​ច្រើន​គឺ​ជនជាតិ​ប៉ាគីស្ថាន​ ដែល​រស់​នៅ​ក្បែរ​​​តំបន់​កើត​ហេតុ​​ ជិត​​​ព្រំប្រទល់​​អាហ្វហ្គានីស្ថាន។ រញ្ជួយ​ដី​ខាង​លើ​​នេះ​បាន​កើត​ឡើង​ក្នុង​​ចំណុច​កណ្ដាល​នៃ​តំបន់​ជួរ​​ភ្នំ Hindu Kush ​ប្រទេស​អាហ្វហ្គានីស្ថាន​​​ ហើយ​ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​​​បន្ទាប់​ពី​ប៉ះ​ពាល់​ដល់​តំបន់​​ផ្សេង​ៗ​ទៀត ​ចំណែក​បណ្ដាញ​​ទំនាក់​ទំនង​​ត្រូវ​បាន​កាត់​ផ្ដាច់។

 

​ហេតុការណ៍​ខាង​​លើ​ធ្វើ​ឲ្យ​ក្មេង​ស្រី​សិស្ស​សាលា អាហ្វហ្គានីស្ថាន​១២​នាក់​​បាន​ស្លាប់​ និង ២៥នាក់​រង​របួស បន្ទាប់​ពី​ពួក​គេ​ព្យាយាម​ចេញ​ពី​សាលា ប៉ុន្តែ​ខាង​​​មន្រ្តី​រដ្ឋាភិបាល​​ថា​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​​​៦៣​នាក់​បាន​ស្លាប់​​ ដោយសារ​​គ្រោះ​ធម្មជាតិ​នេះ។ ​​​​

 

ក្នុង​ប្រទេស​ប៉ាគីស្ថាន​​​​​​​​វិញ ​គឺ​មាន​មនុស្ស​យ៉ាង​តិច​​២១៤​នាក់​​បាន​ស្លាប់ ​ក្រៅ​ពី​​នោះ​គឺ​មាន​មនុស្ស​ជាង​១៨០០​នាក់​បាន​រង​របួស​ក្នុង​ខេត្ត ​Khyber Pakhtunkhwa​ (ភាគ​ខាង​ជើង​ប្រទេស​ប៉ាគីស្ថាន) ។ នេះ​បើ​តាម​​អាជ្ញាធរ​​​ក្នុង​តំបន់។

 

យ៉ាង​ណា​ក្ដី​ គេ​ពុំ​ទាន់​អាច​បញ្ជាក់​ច្បាស់​​លាស់​ពី​ចំនួន​អ្នក​ស្លាប់​នោះ​ទេ ព្រោះ​​ទាំង​​អាជ្ញាធរ​ក្នុង​ប្រទេស​​អាហ្វហ្គានីស្ថាន និង ប្រទេស​ប៉ាគីស្ថាន​​កំពុង​ជួយ​សង្គ្រោះ​មនុស្ស​​ពី​គំនរ​​នៃ​អគារ​បាក់​បែក​ដោយ​គ្រោះ​រញ្ជួយ​ដី។ ចំណែក​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់៕

 

 

ជិត​២៨០​​​​នាក់​បាន​ស្លាប់​ក្រោយ​គ្រោះ​រញ្ជួយ​​ដី​​នៅ​អាហ្វហ្គានីស្ថាន​ ​ប៉ាគីស្ថាន ​​ម្សិល​មិញ
 

ជិត​២៨០​​​​នាក់​បាន​ស្លាប់​ក្រោយ​គ្រោះ​រញ្ជួយ​​ដី​​នៅ​អាហ្វហ្គានីស្ថាន​ ​ប៉ាគីស្ថាន ​​ម្សិល​មិញ
 

ជិត​២៨០​​​​នាក់​បាន​ស្លាប់​ក្រោយ​គ្រោះ​រញ្ជួយ​​ដី​​នៅ​អាហ្វហ្គានីស្ថាន​ ​ប៉ាគីស្ថាន ​​ម្សិល​មិញ
 

ចុចអាន៖ ក្ដៅ​ៗ! រញ្ជួយ​ដី​ខ្លាំងនៅ​​​ភាគ​ខាង​ជើង​​​អាហ្វហ្គានីស្ថាន

 

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, channelnewsasia​​​​​​​​
​​