ហេង ពិទូ ពី​តារា​ចម្រៀង​ទៅ​ជា​ឯក​អគ្គ​រាជ​ទូត​នៃ​ចម្រៀង Original


ហេង ពិទូ ពី​តារា​ចម្រៀង​ទៅ​ជា​ឯក​អគ្គ​រាជ​ទូត​នៃ​ចម្រៀង Original

លោក ហេង ពិទូ ​ជា​កំពូល​តារា​ចម្រៀង​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​និង​ជា​ពិសេស​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​លោក​បាន​ងាក​មក​ផលិត និង​ច្រៀង​តែ​បទ​ Original ​មិន​ច្រៀង​បទ​ចម្លង​ពី​បរទេស។​នា​ចុង​ឆ្នាំ​២០១៥​នេះ លោក​នឹង​បោះ​មួយជំហាន​ទៀត​ក្លាយ​ជា​ឯក​អគ្គ​រាជ​ទូត​តំណាង​ឲ្យ​កម្មវិធី The MIC Cambodia ដែល​ជា​កម្ម​វិធី​ប្រកួត​ចម្រៀង និង​ការ​ប្រគំ​តន្រ្តី Original ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។

 

ហេង ពិទូ ពី​តារា​ចម្រៀង​ទៅ​ជា​ឯក​អគ្គ​រាជ​ទូត​នៃ​ចម្រៀង Original

 

លោក​នឹង​ដើរ​តួ​យ៉ាង​សំខាន់ក្នុង​ការជំរុញ​​ទឹក​ចិត្ត​បេក្ខ​ជន​ឲ្យ​ខិត​ខំ​ប្រឹង​ប្រែងយក​ជ័យ​ជំនះ​ក្នុង​ការ​ប្រកួត និង​ចាប់​ផ្ដើម​កសាង​នូវភាព​ល្បី​ល្បាញ​សម្រាប់​ខ្លួន។​ លោក ហេង ពិទូ ក៏​ជា​គណៈ​កម្មការ​ដាក់​ពិន្ទុ (Judge) មួយ​រូបផង​ដែរ​នា​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី The MIC Cambodia។

 

The MIC Cambodia ជា​កម្មវិធី​ប្រកួត និង​ការ​ប្រគំ​តន្រ្តី ចម្រៀង​តែង​និពន្ធ​ថ្មី មិន​ចម្លង​ពីបរទេស ដែល​កំពុងស្វែង​រក​យុវវ័យ​ដែល​មាន​ទេព​កោសល្យ​តែង​និពន្ធ​ទាំង​បទ​ភ្លេង និងទំនុក​ច្រៀង ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​នូវ​ស្នាដៃ​របស់​ខ្លួន។ ចម្រៀង​ដែល​ពីរោះ ​និងមាន​អត្ថន័យ​ជាង​គេ នឹង​ទទួល​​បាន​ការ​គាំទ្រ​ច្រើន​ពី​មហា​ជន និង​គណៈ​កម្មការ​ ហើយ​ឈាន​ទៅ​ចាប់​យក​ពាន​រង្វាន់​ដែល​មាន​តម្លៃ​១០០០​ដុល្លារ។ ការ​ប្រគំ​តន្រ្តី The MIC Cambodia នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ខាង​មុខ​នេះ នៅ​វិទ្យាស្ថាន​តិចណូ ក្រោម​ការ​គាំទ្រ​ពីក្រសួងអប់រំ​យុវជន និងកីឡា ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​សាលា​តន្រ្តី​ស្រណោះ និង​មាន​ការ​ចូល​រួម​សម្ដែង​ពី​កំពូល​តារា​ចម្រៀង Original ជា​ច្រើន​រូប រួម​ជាមួយ​លោក ហេង ពិទូ ផង​ដែរ។

 

ហេង ពិទូ ពី​តារា​ចម្រៀង​ទៅ​ជា​ឯក​អគ្គ​រាជ​ទូត​នៃ​ចម្រៀង Original

 

គួរ​រំលឹក​ផង​ដែរ​ថា​ លោក ហេង ពិទូ បាន​ផលិត​នូវ​បទ Original ជា​ច្រើន​ដែល​មាន​អត្ថ​ន័យ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​យុវវ័យ និង​ស្ដែង​ចេញ​តាម​រយៈ​សំឡេង​ដ៏​ទន់​និង​មាន​ទឹក​ដម បំពេ​អារម្មណ៍​យុវវ័យ។ ថ្មីៗ​នេះ​ លោក ហេង ពិទូ បាន​ចេញ​នូវ​បទ​ចម្រៀង​៣បទ ដូច​ជា “ទី​បំផុត” “បង​បាន​រូប​ថត គេ​បាន​អូន” និង“Honey I Love You” ដែល​ជា​ការ​តែង​ថ្មី​ទាំង​ទំនុក​ច្រៀង និង​សាច់​ភ្លេង​ដោយ​លោក​ផ្ទាល់។ បទ​ចម្រៀង​ទាំង​បី​បទ​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មិត្ត​យុវវ័យ​ ជា​ពិសេស​គឺ​បទ “ទីបំផុត”។
ហេង ពិទូ ពី​តារា​ចម្រៀង​ទៅ​ជា​ឯក​អគ្គ​រាជ​ទូត​នៃ​ចម្រៀង Original

 

ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី The MIC Cambodia៖

http://anussaeventplanner.com/event/the-mic-original-song-contest-concert-2015

facebook.com/anussaeventplanner

facebook.com/themiccambodia