យ៉ាងគួ សៀវឡុងនី ២០០៦ ជួប​គ្នា​ជា​ថ្មី ក្រោយ​សម្ដែង​រឿង​រួម​គ្នា​៩ឆ្នាំ


យ៉ាងគួ សៀវឡុងនី ២០០៦ ជួប​គ្នា​ជា​ថ្មី ក្រោយ​សម្ដែង​រឿង​រួម​គ្នា​៩ឆ្នាំ

៩ឆ្នាំ​ក្រោយ​ថត​រឿង​ភាគ​ចិន “យុទ្ធ​សិល្ប​ឥន្ទ្រីយ៍​ទេព” ជាមួយ​គ្នា តារា​សម្ដែង Huang Xiaoming និង Crystal Liu បាន​មក​ជួប​គ្នា​ម្ដង​ទៀត​នៅ​​ក្នុង​កម្មវិធី​របស់​នាឡិកា Tissot​ ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ម្សិលមិញ និង​បាន​ចែក​រំលែក​ពី​ជីវិត​ស្នេហា​រៀង​ៗ​ខ្លួន។

 

យ៉ាងគួ សៀវឡុងនី ២០០៦ ជួប​គ្នា​ជា​ថ្មី ក្រោយ​សម្ដែង​រឿង​រួម​គ្នា​៩ឆ្នាំ

 

តារា​សម្ដែង Huang Xiaoming គឺ​ជា​អ្នក​តំណាង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​នាឡិកា Tissot រយៈ​ពេល​៦ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​កាល​ពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន​បាន​ប្រកាស​ថា Crystal Liu ដែល​សម្ដែង​ជា​តួ​ឯក​ស្រី “សៀវឡុងនី” ជាមួយ​ Xiaoming ក្នុង​រឿង “Return of the Condor Heroes” នោះ នឹង​ជា​ទូត​ផ្សព្វផ្សាយ​ថ្មី​របស់​ Tissot ដែរ។ ​

 

“បាន​មក​ជួប Crystal Liu ម្ដង​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​វិល​ទៅ​រក​ពេល​ដែល​យើង​ថត​រឿង យ៉ាងគួ សៀវឡុងនី ជាមួយ​គ្នា​អីចឹង។ ក៏​ប៉ុន្តែ​ឥលូវ​នេះ យើង​ទាំង​ពីរ​កាន់​តែ​ចាស់​ហើយ ខ្ញុំ​ក៏​មាន​គ្រួសារ ​នាង​​កាន់​តែ​ចាស់​ទុំ​ជាង​មុន ហើយ​អាជីព​របស់​ពួក​យើង​កាន់​តែ​រីក​ចម្រើន​ដូច​គ្នា។ គិត​ទៅ​ពេល​វេលា​ពិត​ជា​លឿន​ណាស់ វា​អាច​ធ្វើ​ឲ្យ​យើង​ទទួល​បាន​អ្វី​គ្រប់​យ៉ាង តែ​ក៏​អាច​ឲ្យ​យើង​បាត់បង់​គ្រប់យ៉ាង​បាន​ដែរ”។ Xiaoming និយាយ។

 

យ៉ាងគួ សៀវឡុងនី ២០០៦ ជួប​គ្នា​ជា​ថ្មី ក្រោយ​សម្ដែង​រឿង​រួម​គ្នា​៩ឆ្នាំ

 

និយាយ​ពី​រឿង​ស្នេហា​វិញ តារា​ទាំង​ពីរ​រូប បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃ​គូ​ជា​អ្នក​សិល្បៈ​ដូច​គ្នា ហើយ​ជីវិត​ស្នេហា​ពួក​គេ​តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជានិច្ច​ពី​បណ្ដា​សារព័ត៌មាន ពិសេស​បន្ទាប់​ពី​ការ​រៀប​អាពាហ៍ពិពាហ៍​ដ៏​អធិកអធម​របស់ Xiaoming និង Angelababy កាល​ពី​ដើម​ខែ​កន្លង​ទៅ។

 

តារា​សម្ដែង​សាច់​ស​ខ្ចី Crystal Liu បាន​ទទួល​ស្គាល់​ថា​មិត្ត​ប្រុស​របស់​នាង គឺតារា​សម្ដែង​កូរ៉េ Song Seung Heon ​បាន​ក្លាយ​ជា​មនុស្ស​សំខាន់​បំផុត​មួយ​រូប​របស់​នាង​ក្នុង​ពេល​នេះ៖ “ពួក​យើង​តែង​តែ​ព្យាយាម​ធ្វើ​ជា​តារា​ស្រស់​ស្អាត​មុខ​ទស្សនិកជន។ ក៏​ប៉ុន្តែ​​ក្នុង​ជីវិត​ស្នេហា​ពិត​ប្រាកដ ពួក​យើង​ចូល​ចិត្ត​ជីវិត​សាមញ្ញ​ ដូច​អ្នក​គ្រប់​គ្នា​អីចឹង​ដែរ”។

 

Xiaoming ក៏​បាន​ឯកភាព​ភ្លាម​ថា៖ “វា​ជា​រឿង​ពិត​ ពិសេស​នៅ​ពេល​ដែល​ដៃ​គូ​របស់​យើង​ជា​អ្នក​សិល្បៈ​ដូច​គ្នា ព្រោះ​ថា​ពួក​គេ​អាច​យល់​ដឹង​ពី​បញ្ហា​របស់​យើង និង​អាច​លើក​ទឹក​ចិត្ត​យើង​កាន់​តែ​ច្រើន” ៕

 

យ៉ាងគួ សៀវឡុងនី ២០០៦ ជួប​គ្នា​ជា​ថ្មី ក្រោយ​សម្ដែង​រឿង​រួម​គ្នា​៩ឆ្នាំ

 

យ៉ាងគួ សៀវឡុងនី ២០០៦ ជួប​គ្នា​ជា​ថ្មី ក្រោយ​សម្ដែង​រឿង​រួម​គ្នា​៩ឆ្នាំ

 

យ៉ាងគួ សៀវឡុងនី ២០០៦ ជួប​គ្នា​ជា​ថ្មី ក្រោយ​សម្ដែង​រឿង​រួម​គ្នា​៩ឆ្នាំ

 

យ៉ាងគួ សៀវឡុងនី ២០០៦ ជួប​គ្នា​ជា​ថ្មី ក្រោយ​សម្ដែង​រឿង​រួម​គ្នា​៩ឆ្នាំ

 

យ៉ាងគួ សៀវឡុងនី ២០០៦ ជួប​គ្នា​ជា​ថ្មី ក្រោយ​សម្ដែង​រឿង​រួម​គ្នា​៩ឆ្នាំ

 

 

ចុចអាន៖សៀវ ឡុងនី ត្រូវ​គេ​សង្ស័យ​ថា​វះ​កាត់​កែ​សម្ផស្ស​ ក្រោយ​ធ្លាយ​រូប​ថត​កាល​ពី​មុន

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ jaynestars