សប្បុរស​ធ​ម៏​ចែក​សំភារៈ​សិក្សា ដល់​សិស្ស​ក្នុង​ខេត្តស្វាយរៀង

: ​នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ ឯកឧត្តម ហុង ឡុង ប្រធាន​ខុទ្ទកាល័យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល​នៅ​សាលា​អនុវិទ្យាល័យ និង​បឋមសិក្សា​ស្វាយ​តឿ ខេត្តស្វាយរៀង​រួមជាមួយ​សមាជិក សមាជិការ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វិស័យ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្វាយរៀង លោក លោកស្រី មន្ត្រី​ការិយាល័យ​អប់រំ​ក្រុង​ស្វាយរៀង ក្រុមប្រឹក្សា​សង្កាត់​ស្វាយ​តឿ និង​តំណាង​ក្រុមហ៊ុន​អ៊ីនធឺណិត ឌី​ជី​សរុប​ចំនួន ៣៤០​នាក់​។

​ក្នុង​កម្មវិធី​នោះ​សិស្សានុសិស្ស​ដែល​ចូល​រួមមាន​ចំនួន ២៤១​នាក់ ក្នុង​ម្នាក់​ទទួលបាន សៀវភៅ ១០​ក្បាល ប៉ិច ០២​ដើម ខ្មៅ​ដៃ ០១​ដើម បន្ទាត់ ០១​ដើម និង​ថវិកា ៥.០០០​រៀល​។​រីឯ​លោកគ្រូ អ្នកគ្រូ ចំនួន ២០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៣០.០០០​រៀល និង​អាណាព្យាបាល​សិ​ស្សា​នុ​សិ​ស្សិ ១៩​នាក់ ម្នាក់ៗ​ទទួលបាន​ថវិកា ១០.០០០​រៀល​។ ក្នុងចំណោម​សិស្ស​សរុប​ទាំងអស់​ឌី​ជី ក៏បាន​រួមចំនែក​ជួយ​ដល់​សិស្ស​ចំនួន​២០ នាក់​ស្មើនឹង​២០​កញ្ចប់​ផងដែរ​។  

​ក្នុង​ឳ​កាស​នោះ ឯកឧត្តម​បានលើកឡើង​ផងដែរ​ថា វិស័យ​អប់រំ​គឺជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​គ្រប់រូប ហើយ​យុវជន​គ្រប់រូប​ក៏មាន​សិទ្ធ​ទទួលបាន​ការអប់រំ​ស្មើៗ​គ្នា​ដែរ​។ ឯកឧត្តម ក៏បាន​សំណូមពរ​ឲ្យ​មាតា​បី​តា​សិស្ស​ទាំងអស់​ត្រូវ​នាំ​កូន​ទៅ​ចុះឈ្មោះ​ចូលរៀន​ឲ្យ​បាន​គ្រប់ៗ​គ្នា ។​

សប្បុរស​ធ​ម៏​ចែក​សំភារៈ​សិក្សា ដល់​សិស្ស​ក្នុង​ខេត្តស្វាយរៀង

សប្បុរស​ធ​ម៏​ចែក​សំភារៈ​សិក្សា ដល់​សិស្ស​ក្នុង​ខេត្តស្វាយរៀង

សប្បុរស​ធ​ម៏​ចែក​សំភារៈ​សិក្សា ដល់​សិស្ស​ក្នុង​ខេត្តស្វាយរៀង