ចាប់ខ្លួន​ក្រុមសង្គមងងឹត ៩​នាក់ ដែល​វាយ​កាប់​មនុស្ស យក​ម៉ូតូ​មនុស្ស​ស្រី មុន​ភ្ជុំបិណ្ឌ នៅ​ខេត្តសៀមរាប​

​​សៀមរាប: ដោយមាន​ការដឹកនាំ ពី​ថ្នាក់លើ​របស់ខ្លួន គឺមាន​ជន​សង្គមងងឹត ចំនួន​៩​នាក់ ដែល​ធ្វើ សកម្មភាព​វាយ និង​កាប់​ទៅលើ​ស្ត្រី​ម្នាក់ ហើយ​យក​ម៉ូតូ ជនរងគ្រោះ ទៅ​បាត់ កាលពី មុន​ភ្ជុំបិណ្ឌ​ប្រ ពៃ​ណី​ជាតិខ្មែរ កន្លងទៅ នៅ​កណ្តាល​ក្រុង​សៀមរាប ខេត្តសៀមរាប​។

​ការបង្ក្រាប​ជន​ទាំងនោះ គឺ​ធ្វើ ឡើង​ដោយ​ក្រុមចំរុះ មាន​អធិការនគរបាល ក្រុង​សៀមរាប នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល កំរិតធ្ងន់ និង​ការិយាល័យ​ប្រឆាំង គ្រឿងញៀន​ខេត្តសៀមរាប​។​
​    ​
​ជន​ទាំង​៩​នាក់ និង​វត្ថុតាង​ពាក់ព័ន្ធ ត្រូវបាន​អង្គភាព​ទាំង​៤ ខាងលើ បានធ្វើ​សន្និសីទ កាសែត​រួមគ្នា កាល​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ ក៏ដូចជា​ការបង្ក្រាប និង​បញ្ជាក់​ឲ្យ​ដឹង​ពី​សន្តិសុខ សុវត្ថិភាព នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នាពេល​កន្លង មក និង​បច្ចុប្បន្ន​។​
​    ​
​ក្នុង​សន្និសីទកាសែត​នោះ លោក​វរសេនីយ៍ទោ ភឹង ច​ន្តា​រ៉េត ប្រធានការិយាល័យ នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល និង​ជា​ប្រធាន​ក្រុមការងារ ដឹកនាំ​បង្ក្រាប​ករណី​មួយចំនួន ដែល​កើតឡើង​មុន ពេល​ភ្ជុំបិណ្ឌ បាន​លើកឡើងថា ជនសង្ស័យ​ទាំង​៩​នាក់ ត្រូវបាន​ក្រុម​សមត្ថកិច្ច បង្ក្រាប​ជា​បន្ត បន្ទាប់ ចាប់តាំងពី​ថ្ងៃទី​២៣ រហូតដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​ក្រុង​សៀមរាប ។​
​    ​
​លោក​វរសេនីយ៍ទោ ភឹង ច​ន្តា​រ៉េត បាន​និយាយថា ជន​ទាំង​៩ មានការ​ពាក់ព័ន្ធ​ជាច្រើន​ករណី ប៉ុន្តែ​នៅ​ចុងក្រោយ នៅ​យប់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅនេះ មាន​ករណី​នារី​ម្នាក់ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ សឿន សុ​ឃីម អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​ជន​មិន​ស្គាល់មុខ វាយ និង​កាប់​ទៅលើ​រូបនាង ឲ្យ​រងរបួស​ជា​ទម្ងន់ ស្ថិតនៅ​ចំណុច​ក្បែរ​ផ្សារ​រាត្រី សង្កាត់​ស្វាយដង្គំ ក្នុង​ក្រុង​សៀមរាប ហើយ​នារី​រងគ្រោះ បាន​បាត់បង់​ម៉ូតូ ធុន​Zoomer X មួយគ្រឿង​។
​    ​
​ប៉ុន្តែ​យោងតាម​ការស្រាវជ្រាវ និង​ធ្វើ​រដ្ឋបាល ធ្វើ​ឲ្យ​សមត្ថកិច្ច​ឈានដល់ ការបង្ក្រាប​ជន​ទាំង​៩​នាក់ ជា​បន្តបន្ទាប់ និង​ដកហូត​បាន​វត្ថុតាង ជា​ម៉ូតូ​ចំនួន​៤​គ្រឿង ដោយ​ជា​មធ្យោបាយ សំរាប់​កាប់​នាង​ឲ្យ​របួស នា​ថ្ងៃកើតហេតុ​។​
​    ​
​សមត្ថកិច្ច បាន​បញ្ជាក់ថា ជន​ទាំង​៩ មានការ​ពាក់ព័ន្ធ ជាច្រើន​ករណី​ដូចជា ករណី​ចាត់ចែង រក្សាទុក ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ដែល​សរុបមក ជននេះ​ក៏បាន​ជាប់ចោទ​ពីបទ លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស​។
​    ​
​ជនសង្ស័យ​ទាំង​៩​នាក់ គឺ​ទី​១.​ឈ្មោះ​ឆាយ សុគា​វិចិត្រ ហៅ ពៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​, ទី​២.​ឈ្មោះ​ស៊ុន ប៊ុនហេង ហៅ ទឹកកក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​, ទី​៣.​ឈ្មោះ​ស ខន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​, ទី​៤.​ឈ្មោះ​គង់ សីហា ហៅ តឿ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​, ទី​៥,​ឈ្មោះ​ធឿន សុ​ណា​រិ​ទ្ធា ហៅ ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​, ទី​៦.​ឈ្មោះ​មឿ​ន សុវណ្ណ​ដា​រ៉ា ហៅ ហេង លី​ហួរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​, ទី​៧.​ឈ្មោះ​រៀម វ៉ាន់​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​, ទី​៨.​ឈ្មោះ​អ៊ុក ឌី​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប និង​ទី​៩.​ឈ្មោះ​ជេស អំណត់ ហៅ ធំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​
​    ​ជន​ទាំង​៩​នាក់ ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៦ ខែតុលា​នេះ បន្ទាប់ពី​ធ្វើ​សន្និសីទ សារព័ត៌មាន​រួច​។

​ដោយឡែក នៅ​ករណី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥ មុន​ភ្ជុំបិណ្ឌ​នោះដែរ មាន​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ហួត ហុង​លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​មុខរបរ​បើកហាង​អ៊ុតសក់ នៅ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបាន​ជន​មិន​ស្គាល់មុខ កាប់​ប្លន់​យក​ម៉ូតូ បានសម្រេច ប៉ុន្តែ​ករណីនេះ សមត្ថកិច្ច​មិនទាន់​ស្វែងរក ជនដៃដល់​នៅឡើយ​ទេ​៕V/S

ចាប់ខ្លួន​ក្រុមសង្គមងងឹត ៩​នាក់ ដែល​វាយ​កាប់​មនុស្ស យក​ម៉ូតូ​មនុស្ស​ស្រី មុន​ភ្ជុំបិណ្ឌ នៅ​ខេត្តសៀមរាប​

ចាប់ខ្លួន​ក្រុមសង្គមងងឹត ៩​នាក់ ដែល​វាយ​កាប់​មនុស្ស យក​ម៉ូតូ​មនុស្ស​ស្រី មុន​ភ្ជុំបិណ្ឌ នៅ​ខេត្តសៀមរាប​

ចាប់ខ្លួន​ក្រុមសង្គមងងឹត ៩​នាក់ ដែល​វាយ​កាប់​មនុស្ស យក​ម៉ូតូ​មនុស្ស​ស្រី មុន​ភ្ជុំបិណ្ឌ នៅ​ខេត្តសៀមរាប​

ចាប់ខ្លួន​ក្រុមសង្គមងងឹត ៩​នាក់ ដែល​វាយ​កាប់​មនុស្ស យក​ម៉ូតូ​មនុស្ស​ស្រី មុន​ភ្ជុំបិណ្ឌ នៅ​ខេត្តសៀមរាប​

​សមត្ថកិច្ច​ធ្វើ​ស​ន្និសិទ​កាសែត​ចាប់ខ្លួន​ជនសង្ស័យ​៩​នាក់ ដែល​ធ្វើ​សកម្មភាព វាយ និង​កាប់ ស្ត្រី​ដើម្បី​ប្លន់​ម៉ូតូ​មុនពេល​ភ្ជុំបិណ្ឌ​(រូបៈ សុភារ៉ា)