​ផ្ទុះ​មីនតោន ងាប់​គោ​៣​ក្បាល និង​ពស់វែក​មួយ​ក្បាល នៅ​ឃុំ​អូរ​បី​ជាន់​

បន្ទាយមានជ័យ: សត្វ​គោ​៣​ក្បាល ក្នុងចំណោម​គោ​ជាច្រើន​ក្បាល បាន​ងាប់​នៅនឹងកន្លែង និង​ពស់វែក​មួយ​ក្បាល ក៏បាន​ងាប់​ផងដែរ ក្នុង​ហេតុការណ៍ ផ្ទុះ​មីនតោន​មួយ​គ្រាប់ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅនេះ ស្ថិតនៅ​ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក អូជ្រៅ ខេត្តបន្ទាយមានជ័យ​។​
​    ​
​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន នៅក្បែរ​កន្លែងកើតហេតុ បាន​និយាយថា ក្នុង ហេតុការណ៍​នោះ មិន​បណ្តាលអោយ​ប្រជាពលរដ្ឋ ណា​ម្នាក់ រងរបួស​ទេ ប៉ុន្តែ​ធ្វើអោយ​ពួកគេ មានការ​ភ័យខ្លាច និង​ត​ត់​ស្លុត​យ៉ាងខ្លាំង ខណៈពេលដែល​ប្រជាពលរដ្ឋ បាន​យក​គោ​ទាំងនោះ ទៅអោយ​ស៊ី​ស្មៅ​។​
​    ​
​សមត្ថកិច្ច បាន​បញ្ជាក់ថា ការផ្ទុះ​មីន​នោះ គឺ​កើតហេតុ​ឡើង បន្ទាប់ពី​អ្នកស្រុក​មួយក្រុម នាំគ្នា​យក​គោ​ទៅ​ឲ្យ​ស៊ី​ស្មៅ នៅ​កន្លែងកើតហេតុ ហើយក៏​គោមួយ​ក្បាល ក្នុងចំណោម​ជា  ច្រើន​ក្បាល បាន​ជាន់​មីនតោន ក៏​ផ្ទុះឡើង ដែលជា​ហេតុ​បណ្តាលអោយ គោ​សរុប​៣​ក្បាល និង​ពស់វែក​មួយ​ក្បាល បាន​ងាប់​នៅ​កន្លែងកើតហេតុ និង​គោមួយ​ចំនួន បាន​រងរបួស​។​
​    ​
​ក្រោយពី​កើតហេតុ ម្ចាស់​គោ បាន​យក​គោយន្ត​កន្ត្រៃ មក​ដឹក​សាកសព​គោ យកទៅ​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ទុក​ធ្វើ​ម្ហូប​។ សូមបញ្ជាក់ថា នៅ​តំបន់​កើតហេតុ មាន​ករណី​ផ្ទុះ​មីន​ជា​បន្តបន្ទាប់ បណ្តាលអោយ​ប្រជាពលរដ្ឋ រងរបួស និង​ស្លាប់ ក៏​មិនតិច​ដែរ​៕V/S