ប្រជាពលរដ្ឋ​ទីទ័លក្រ ៥៥​គ្រួសារ នៅ​សង្កាត់​ចុង​ឃ្នៀ​ស ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហម​

​​សៀមរាប: ប្រជាពលរដ្ឋ​ខ្វះខាត ក្នុង​ជីវភាព​ចំនួន​៥៥​គ្រួសារ ស្ថិតនៅ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប បានទទួល​អំណោយ​ពី សាខា​កាកបាទក្រហម​ខេត្តសៀមរាប និង​អនុសាខា​កាកបាទក្រហម ក្រុង​សៀមរាប​។ ពិធី​ចែក​អំណោយ បានធ្វើ​ឡើង កាលពី​ព្រឹក ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប ។​
​    ​
​ពិធី​ចែក​អំណោយ​នេះ ក្រោម​វត្តមាន​លោក ស៊ុំ សំអន នាយក​ប្រ​ត្តិ​ប​ត្តិ​សាខា​កាក បាទ​ក្រហម​ខេត្តសៀមរាប និង​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប ។​
​    ​
​អាជ្ញាធរ​មូលដ្ឋាន បានអោយដឹងថា ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​៥៥​គ្រួសារ ត្រូវបាន​ជ្រើសរើស យក​ចេញពី​ភូមិ​នានា ក្នុង​សង្កាត់​ចុង​ឃ្នៀ​ស ព្រោះថា ពួកគាត់​ពិតជា​មាន​ជីវភាព ខ្វះខាត​ប្រចាំថ្ងៃ ក្នុង​គ្រួសារ​ពិតមែន ដោយហេតុនេះ អាជ្ញាធរ បានជ្រើសរើស​យក​ពួកគាត់ មក​ទទួល​អំណោយ ខាងលើនេះ​។​
​    ​
​អំណោយ​ដែល​ទទួលបាន​នាពេលនេះ មាន​អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ​។​ល​។ ដោយ​លោក ស៊ុំ សំអន និង​លោក​សូ ប្លា​តុង បាន​និយាយថា អំណោយ​ទាំងនេះ បាន​ចែក ជូន​ប្រជាពលរដ្ឋ​ក្រីក្រ មិន​ប្រកាន់​គណបក្ស ឬ​និន្នាការ​នយោបាយ​ឡើយ​។​
​    ​
​លោក​ទាំង​២ បាន​និយាយទៀតថា អំណោយ​ទាំងនេះ គឺមាន​ភាព​តិចតួច មិនអាច​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ ហូបចុក​គ្រប់គ្រាន់​នោះទេ ប៉ុន្តែ​នេះ​គឺជា​កាយវិការ មនុស្សធម៌​សុទ្ធសាធ ដែល​កាកបាទក្រហមកម្ពុជា​ធ្វើឡើង ដើម្បី​ចូលរួមចំណែក ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការខ្វះខាត ជាក់ស្តែង​៕V/S

ប្រជាពលរដ្ឋ​ទីទ័លក្រ ៥៥​គ្រួសារ នៅ​សង្កាត់​ចុង​ឃ្នៀ​ស ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហម​

ប្រជាពលរដ្ឋ​ទីទ័លក្រ ៥៥​គ្រួសារ នៅ​សង្កាត់​ចុង​ឃ្នៀ​ស ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហម​

ប្រជាពលរដ្ឋ​ទីទ័លក្រ ៥៥​គ្រួសារ នៅ​សង្កាត់​ចុង​ឃ្នៀ​ស ទទួលបាន​អំណោយ​ពី សាខា​កាកបាទក្រហម​

​​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន​៥៥​គ្រួសារ​នៅ​សង្កាត់​ចុង​ឃ្នៀ​ស ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហម​(រូបៈ សុភារ៉ា)