Samsung និង Xiaomi ត្រៀមដាក់ឱ្យប្រើប្រាស់ 3D Touch ដូចទៅនឹង iPhone 6s

Samsung និង Xiaomi ត្រៀមដាក់ឱ្យប្រើប្រាស់ 3D Touch ដូចទៅនឹង iPhone 6s

បើយោងតាមសារព័ត៌មានចុះផ្សាយថ្មីមួយ កាលពីមុននេះបន្តិចបានឱ្យដឹងថា ក្រុមហ៊ុន SAMSUNG និងក្រុមហ៊ុន XIAOMI របស់ប្រទេសចិន កំពុងនឹងត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ឱ្យអតិថិជនរបស់ខ្លួន ប្រើប្រាស់បាននូវមុខងារ 3D Touch ដូចទៅនឹង iPhone 6s របស់ Apple ដែរ។ យ៉ាងណាមុិញប្រភព ដដែលបាននិយាយថាគម្រោងនៃការប្រើប្រាស់ 3D Touch ក្រុមហ៊ុន SAMSUNG បានដាក់ប៉ាតង់តាំងពីឆ្នាំ 2014 មកម្ល៉េះ ដោយគ្រោងមកដាក់ឱ្យប្រើប្រាស់ជាផ្លូវការជាមួយនឹង Galaxy S7 ក្នុងឆ្នាំ 2016 នេះវិញ។
Samsung និង Xiaomi ត្រៀមដាក់ឱ្យប្រើប្រាស់ 3D Touch ដូចទៅនឹង iPhone 6s
ងាកមកជាមួយក្រុមហ៊ុន Xiaomi ឯណេះវិញ ពួកគេក៏បានប្រាប់ឱ្យដឹងថា ខ្លួននឹងមានបច្ចេកវិទ្យា វាស់ស្ទង់ទម្ងន់ម្រាមដៃប៉ះទៅលើអេក្រង់ ដោយមានឈ្មោះថា ClearForce
Samsung និង Xiaomi ត្រៀមដាក់ឱ្យប្រើប្រាស់ 3D Touch ដូចទៅនឹង iPhone 6s
នេះមិនមានន័យថាស្មាតហ្វូន Android ដំបូងបង្អស់ដែលប្រើប្រាស់ 3D Touch គឺមានតែ​ SAMSUNG និង Xiaomi នោះទេ ផ្ទុយទៅវិញក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី 3 Huawei ឯណោះទេ ដែលប្រើប្រាស់មុន​ Apple ទៅទៀត បើយើងនិយាយចំពោះតែស្មាតហ្វូន។ ដូច្នេះហើយ ដើម្បីទទួលបានព័ត៌មានកាន់តែលំអិតជាងនេះទៅទៀត សូមរង់ចាំទស្សនាជាបន្ត ជាមួយគេហទំព័រយើងខ្ញុំទាំងអស់គ្នា។

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Samsung និង Xiaomi ត្រៀមដាក់ឱ្យប្រើប្រាស់ 3D Touch ដូចទៅនឹង iPhone 6s
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Samsung និង Xiaomi ត្រៀមដាក់ឱ្យប្រើប្រាស់ 3D Touch ដូចទៅនឹង iPhone 6s

ចុះថ្ងៃទី 27 តុលា ឆ្នាំ 2015 ម៉ោង 10:37 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ